នាដកា​​ សុគា គឹមលាង ប្ដេជ្ញាចិត្តថែរក្សាសម្បត្តិវប្បធម៌ដូនតាបន្សល់ទុកឱ្យបន្តគង់វង្ស

ទស្សនិកជន​ជា​ច្រើន​ធ្លាប់​បាន​ដឹង​ហើយ​ថា​ កន្លង​មក​នាដការី​របាំ​ កញ្ញា សុគា គឹម​លាង​ ហៅ​ Kon Ant តែងបង្ហាញ​នូវ​របាំ​បែប​បុរាណ ​ឬ​របាំ​ព្រះ​រាជ​ទ្រព្យ​ ក្នុង​ន័យ​ផ្សព្វ​ផ្សាយ​​​​​វប្បធម៌​ដ៏​ល្អ​ល្អះ​របស់​ខ្មែរ​​ ព្រោះ​តែ​ខ្លាច​បាត់​បង់​នូវ​​​​កេរ្តិ៍​ដំណែល​ដែល​​ដូន​តា​បាន​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​។​

ច្បាស់​ៗ​ មួយ​ៗ សុគា គឹម​លាង ​បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ចំពោះ​កិច្ច​ការពារ​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កន្លង​មក​​ថា ​៖​«​​ហត់​កាយ​​មិន​ដូច​ជា​ហត់​ចិត្ត​​នោះ​ទេ​ ​នាង​ខ្ញុំ​នៅ​តែ​បន្ត​តស៊ូ​ទោះ​ហត់​កាយ​ហត់​ចិត្ត​ប៉ុណ្ណា​ក៏ដោយ​ទោះ​ប្រើ​ថវិកា​ខ្លួន​ឯង​ក៏​ដោយ ព្រោះ​ថា​ជីវិត​ខ្ញុំ​ស្លាប់​អាច​កើត​វិញ​បាន​ប៉ុន្តែ​សិល្បៈ​វប្បធម៌​អរិយធម៌​ដែល​ជា​កេរ្តិ៍មរតក​ដូន​តា​របស់​ខ្មែរ​បន្សល់ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​​បើ​បាត់​ហើយ​គឺ​មិន​អាច​យក​មក​វិញ​បាន​ទេ​​មិន​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ»​។ ការ​លើក​ឡើង​ច្បាស់​ៗ​ អម​ជាមួយ​សកម្មភាព​ដែល​កញ្ញា kon Ant បាន​ធ្វើ​កន្លង​មក​ជា​ច្រើន​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​តាំង​ចិត្ត​ក្នុង​នាម​កូន​ខ្មែរ​ម្នាក់​ដើម្បី​ការ​ពារ​នូវ​សិល្បៈ​វប្បធម៌​អរិយធម៌​ដែល​ដូន​តា​បាន​បន្សល់​ទុក​ឱ្យ​​។​

នាដកា​រី​របាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​«​ខ្ញុំ​​ពិត​ជា​សំណាង​ និង​មាន​មោទកភាព​ដែល​បាន​កើត​ជា​កូន​ខ្មែរ ​ខ្ញុំ​នឹង​យក​ភាព​បរិសុទ្ធ​របស់​ខ្ញុំ​មក​អភិរក្ស​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ដែល​ស្ទើរ​នឹង​បាត់​បង់​ទៅ​ហើយ​ដើម្បី​តប​ស្នង​ដល់​បុព្វការី​ជន​ដែល​បាន​ថែ​រក្សា​ទុក​សម្បត្តិ​ដ៏​ល្អ​ត្រចះ​ត្រចង់​មួយ​នេះ​ដើម្បី​ប្រយោជន៍​រួម ​និង​ជា​គំរូ​ល្អ​ដល់​ទំ​ពាំង​ស្នង​ឫស្សី​ជំនាន់​ក្រោយ​ចូល​រួម​អភិរក្ស​ថែ​រក្សា​ព្រោះ​ថា​កិច្ច​ការ​​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​គឺ​ជា​កាតព្វកិច្ច​របស់​ប្រជាជន​កម្ពុជា​ទាំង​អស់​គ្នា»​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ