តួប្រុសរឿង “Kingdom” ទម្លាយធ្លាប់ជាជនរងគ្រោះត្រូវគេធ្វើបាបកាលនៅរៀន

តារាសម្ដែងប្រុស Ju JiHoon តួប្រុសក្នុងរឿង “Kingdom” បានរំឭកពីអតីតកាល ថាខ្លួនធ្លាប់ត្រូវគេធ្វើបាបកាលនៅរៀន។ បង្ហាញខ្លួនក្នុងកម្មវិធី Shin Dong Yup តារាសម្ដែងប្រុស Ju JiHoon បាននិយាយរៀបរាប់ពីសកម្មភាពដែលលោកត្រូវបានគេធ្វើបាបកាលពីនៅវ័យក្មេង។

បកត្រឡប់កាលលោកនៅរៀន សាលារបស់លោកមានសិស្សសរុបប្រហែល ៤០០០ នាក់។ វាពិតជាមនុស្សច្រើន លោកពិតជាមានអារម្មណ៍ថា វាពិតជាពិបាក។ ដោយសារលោកមានមាឌធំកំឡុងពេលនៅរៀន ដើមឡើយលោកមិនត្រូវបានគេធ្វើបាបឡើយ។ ប៉ុន្ដែក្រោយមក សិស្សទាំងនោះចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាក្រុមដើម្បីធ្វើបាបលោក។ លោកបានព្យាយាមមិនចូលពាក់ព័ន្ធ តែលោកមិនអាចគេចផុត។ នឹកឃើញដល់ពេលនោះពិតជាមានអារម្មណ៍ភ័យខ្លាច។ លោកត្រូវបានគេធ្វើបាប រហូតដល់រៀនចប់វិទ្យាល័យ។ លោកពិតជាទទួលរងសម្ពាធខ្លាំង និងត្រូវគេបង្ខំឲ្យធ្វើតាម បើទោះជាលោកខិតខំប្រកែក ទីបំផុតលោកនៅតែត្រូវដកថយដើម្បីទទួលបានសុខ។

មែនទែនទៅ ការធ្វើបាបគ្នាទាំងផ្លូវកាយ និងផ្លូវចិត្ដ នៅសាលារៀនក្នុងប្រទេសកូរ៉េ ជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ ដោយសារសិស្សជាច្រើនបានទទួលរងផលប៉ះពាល់ និងមានស្រមោលខ្មៅក្នុងចិត្ដ។ តារាល្បីជាច្រើន ក៏ធ្លាប់ទម្លាយពីរឿងរ៉ាវធ្លាប់ត្រូវបានគេធ្វើបាប ខណៈតារាប្រុស Ju JiHoon ជាម្នាក់ក្នុងចំណោមនោះ។

គួរបញ្ជាក់ថា  Ju JiHoon ជាតារាប្រុសមានទេពកោសល្យ និងមានរូបរាងសង្ហាម្នាក់។ លោកចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញខ្លួនក្នុងភាពយន្ដ “Along With The God” ក្រោយមកភាពល្បីល្បាញរបស់លោកកាន់តែឡើងស្រឺតៗ បន្ទាប់ពីសម្ដែងក្នុងរឿង “Kingdom” និង “Jirisan”។ លោកត្រៀមខ្លួនត្រឡប់មកវិញជាមួយរឿងភាគថ្មីរបស់ Disney+ គឺ “Blood Free”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព

ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់