ក្រុម OMG ប៉ះក្រុម Pey Pey Dy ម្តង កក្រើកវិទ្យាល័យជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ

មនុស្សម្នាច្រើនកុះករបាននាំគ្នាសម្រុកមកចូលរួមកម្មវិធីសង្ក្រាន្តវិទ្យាល័យ OMG x Peypey Dy Songkhran School Tour នៅវិទ្យាល័យជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ ដែលនេះជាខេត្តដំបូងនៃការបើកទំព័រសង្ក្រាន្តតាមវិទ្យាល័យ។ 

វត្តមានក្រុម​ Pey Pey Dy និងស្រីស្អាតសម្បូរក្បាច់រាំ OMG បានធ្វើឱ្យកក្រើកកម្មវិធីសង្ក្រាន្តវិទ្យាល័យជាស៊ីមកំពង់ថ្មតែម្តង ដោយសន្ធឹកថ្វីមាត់រវាងក្រុមទាំងពីរ ធ្វើឱ្យអ្នកចូលរួម នាំគ្នាផ្ទុះសំណើច ហើយស្រែកហ៊ោកញ្ជ្រៀវឡើងរំពឹងផ្អើលអស់អ្នកភូមិរបស់នៅជិតៗនោះ។ រឹតតែពិសេស ហ្វេនៗក៏បានជួបជជែកជាមួយ idol ពួកគេដោយផ្ទាល់ ថែមទាំងបានលេងហ្គេមសប្បាយៗដើម្បីយករង្វាន់ពី Cafe Corner ថែមទៀតផង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងជាងនេះទៀតនោះគឺ សន្ទុះអ្នកចូលរួមកម្មវិធី OMG x Peypey Dy Songkhran School Tour ច្រើនលើសការរំពឹងទុក ដោយមានអ្នកចូលរួមដល់ទៅជាង ១២ ០០០នាក់ ស្មើ ១ គុណនឹង២ បើធៀបចំនួនអ្នកចូលរួមកាលពីឆ្នាំមុនដែលមានត្រឹមជាង ៦ ០០០ នាក់ប៉ុណ្ណោះ។ ឆ្លៀតឱកាសនេះ OMG សូមថ្លែងអំណរគុណដល់ លោក នេត ចាន់មុនី ប្រធានគណៈកម្មការរៀបចំកម្មវិធីសង្រ្កាន្តនៅវិទ្យាល័យជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ និងសមាជិកទាំងអស់ដែលបានពួកដៃគ្នារៀបចំកម្មវិធីសង្ក្រាន្តបានយ៉ាងជោគជ័យ ហើយមានអ្នកមកចូលរួមខ្ទង់ម៉ឺននាក់បែបនេះ។

ក្នុងនាមជាសិល្បករ គ្មានអ្វីដែលរំភើបខ្លាំងជាងពេលឃើញអ្នកចូលរួមភ្លូកទឹកភ្លូកដីនោះទេ ហើយឱ្យក្រុម OMG និង Pey Pey Dy ព្រោះបំណងនៃការរៀបចំ OMG x Peypey Dy Songkhran School Tour គឺដើម្បីផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក និងចង់លើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយចេះស្រលាញ់ថែរក្សា អភិរក្សកម្មវិធីសង្ក្រាន្តខ្មែរ​កុំឱ្យបាត់បង់​។

ដាណែត មេក្រុម OMG បាន​ឲ្យ​ដឹង​ថា នាង​សង្ឃឹមថា ពុកម៉ែបងប្អូននឹងមកចូលរួមលេងកម្សាន្តកម្មវិធី OMG x Peypey Dy Songkhran School Tour ឱ្យបានច្រើនកុះករ មកទទួលយកភាពសប្បាយរីករាយដែល OMG និង Pey Pey Dy ត្រៀមបង្ហាញជូន ព្រោះនាងហ៊ានធានាថា ដឹងតែកក្រើកកម្មវិធីមិនខានោះឡើយ។

សូមជម្រាបថា នេះជាលើកដំបូងបង្អស់ដែលក្រុមរាំដ៏មានប្រជាប្រិយ OMG ចាប់ដៃសហការជាមួយ ក្រុម Pey Pey Dy ក្នុងការធ្វើសង្ក្រាន្តវិទ្យាល័យ ដែលមានរយៈពេល ៤ ថ្ងៃពេញ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤ នៅខេត្ត​ ៤ ធំៗរួមមាន៖ កំពង់ធំ វិទ្យាល័យជាស៊ីមកំពង់ (០៧ មេសា), សៀមរាប វិទ្យាល័យហ៊ុនសែនវត្តស្វាយ (០៨ មេសា), វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ (០៨ មេសា) និងវិទ្យាល័យមុនីវង្ស ខេត្តបាត់ដំបង (០៩ មេសា)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ