ការធ្វើទឹកផ្លែឈើក្រឡុក គឺជាវិធីដ៏ល្អមួយដើម្បីរក្សាទម្ងន់ និងសុខភាពរបស់អ្នកក្នុងរយៈពេលវែង ព្រោះផ្លែឈើនិងគ្រាប់ធញ្ញជាតិភាគច្រើនសុទ្ធតែសម្បូរទៅដោយសារធាតុចិញ្ចឹម មានជាតិសរសៃខ្ពស់ ជួយឱ្យឆ្អែតបានយូរ ជួយក្នុងការបន្ទោរបង់ កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមជាដើម។ ដូច្នេះសម្រាប់អ្នកកំពុងចង់សម្រកទម្ងន់ ដោយមិនចង់ហូបអាហារច្រើន អាចសាកល្បងធ្វើទឹកក្រឡុកទាំងនេះញ៉ាំជំនួសអាហារពេលខ្លះក៏បាន៖
១. ផ្លែបឺរ + ចេក + អាល់ម៉ុន
២. ផ្លែស្ត្របឺរី + ចេក
៣. ស្ត្របឺរី + ចេក + ប៊្លូបឺរី
៤. ប៊្លូបឺរី + ផ្លែស្រកានាគ
៥. ត្រសក់ + សារី
៦. ផ្លែបឺរ + ចេក + ស្រូវ oat
៧. ផ្លែបឺរ + ស្ត្របឺរី
៨. ស្ត្របឺរី + សារី
៩. សារី + ម្នាស់
១០. ចេក + គ្រាប់ chia + ស្រូវ oat