នារាត្រី មាឃបូជា កាលពីម្សិលមិញ ឃើញមានវត្តមានតារាសម្ដែងក្នុងខ្សែភាពយន្តរឿង «អប្សរាមហាអង្គរ» កញ្ញា សុតធីតា ប៉ូគឹមថេង និង ឆឹម សក្កដា ក្នុងវត្តរាជបូណ៌ ខេត្តសៀមរាប ជាមួយឈុតសម្លៀកបំពាក់សម្ដែងតែម្ដង។

បន្ទាប់ពីបញ្ចប់ការថតឈុតឆាកមួយនៃរឿង «អប្សរាមហាអង្គរ» នៅខេត្តសៀមរាប តួអង្គពិជ័យទេវតា និងព្រះជាយាទីមួយ កែវ មណី គឺលោក ឆឹម សក្កដា និងកញ្ញា សុតធីតា ប៉ូគឹមថេង ព្រមទាំងក្រុមការងារផលិត បានបង្ហាញវត្តមាននៅវត្តរាជបូណ៌ ខេត្តសៀមរាប។ ប៉ុន្តែដោយសារតែថតចប់រៀងយប់ដែរហើយ ទើបទាំងតួឯកស្រី និងតួឯកប្រុសមិនបានប្ដូរឈុតនោះទេគឺទៅទាំងសម្លៀកបំពាក់សម្ដែងតែម្ដងដែលធ្វើឱ្យមានការភ្ញាក់ផ្អើលមិនតិចនោះទេ។





អ្វីដែលគួរឱ្យកោតសរសើរនោះគឺបើទោះបីជាមានភាពហត់នឿយបន្ទាប់ពីការថតក៏ដោយ តារាស្រីប្រុសទាំង ២ ដូចជាអ្នកដឹកនាំការសម្ដែងលោក ហ្វៃ សំអាង និងក្រុមការងារថតបានឆ្លៀតទៅវត្តដោយជ្រះថ្លា ដើម្បីចូលរួមក្នុងពិធីបុណ្យមាឃបូជាក្នុងវត្តរាជបូណ៌ខេត្តសៀមរាប។ គួរបញ្ជាក់ដែរថារឿង «អប្សរាមហាអង្គរ» ជាខ្សែភាពយន្តខ្មែរ ដែលនិពន្ធ និងដឹកនាំការសម្ដែងដោយ ឯកឧត្ដម ហ្វៃ សំអាង និងមានការចូលរួមសម្ដែងពីសំណាក់តារាស្រីប្រុសជាច្រើននៅក្នុងប្រទេសផងដែរ៕

























































Account
Security
Favourite Content