តារា​ល្បីៗ​នាំគ្នាធ្វើការប្រគំតន្រ្តី រៃអង្គាសថវិកាជួយភរិយា King Chi

រំជួល​ចិត្ត​ក្រោយ​បាន​ឃើញ​តារា​ចម្រៀង​រ៉េប​ល្បី​ៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប ​ប្រមែប្រមូល​គ្នា​ធ្វើ​ការប្រគំតន្រ្តី ​ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​ភរិយា​តារា​រ៉េប King Chi ព្រោះខ្វះខាតក្នុងការ​ព្យាបាល​វះ​កាត់​ផ្លាស់​ប្ដូរ​ក្រលៀនថ្មី។ ​

ការប្រគំតន្រ្តី​ខ្នាត​តូច​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​តារា​ចម្រៀង​រ៉េប​​ក្នុង​ស្រុក​ក្នុង​គោល​បំណង​ចែក​រំលែក​ការ​លំបាក​ ដែល​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​របស់​តារា​រ៉េប King Chi។ ដូច​ដែល​មហាជន​បាន​ដឹង​ហើយ​ថា​តារា​ចម្រៀង​រ៉េប King Chi ម្ចាស់​បទ «កាលុងឃុង» បាន​ជួប​ទុក្ខ​ធំ ​ព្រោះ​ភរិយា​មាន​ជំងឺ​ខ្សោយតម្រង់នោម ​​តម្រូវ​ធ្វើការ​វះកាត់​។

ក្រោយ​មាន​បញ្ហា​នេះ King Chi បាន​ដាក់​លក់​ផ្ទះ​នៅ​ខេត្ត​ ហាងសាឡន ជា​បន្ទាន់​ដើម្បី​យក​លុយ​មក​ព្យាបាល​ជំងឺ​ប្រពន្ធ។ មិន​តែ​ប៉ុណ្ណោះ លោក​ខំ​ទាំង​យប់​ថ្ងៃ​ ដើម្បី​ច្រៀង​យក​លុយ​មក​ព្យាបាល​ប្រពន្ធ​ផង​ និង​ផ្គត់ផ្គង់​គ្រួសារ​ដែល​មាន​កូន​តូច​ៗ​ចំនួន ២ នាក់។

តែ​ទោះ​ជា​យ៉ាង​នេះ​ដោយ​សារ​តែ​ថ្លៃ​ព្យាបាល​មាន​តម្លៃ​ខ្ពស់​ណា​មួយ​ភរិយា​របស់​លោក​ក៏​តម្រូវ​ត្រូវ​វះ​កាត់ ​ដើម្បី​ប្ដូរ​ក្រលៀន​ថ្មី​ទើប​បណ្ដា​សិល្បករ​ក្នុង​វិស័យ​រ៉េប​ដែល​មាន​ដូច​ជា កញ្ញា KAO SOPHIA , JUVIE , MC SEY ,1 NE និង King Chi ដែល​អ្នក​ទាំង​ប្រាំ​បាន​រៀបចំ​ការ​ប្រគំតន្ត្រី​ខ្នាត​តូច​នៅ​ក្នុង​ទីតាំង 9-ណែន Plub ទួល​គោក ដោយ​ក្នុង​សំបុត្រ​ទស្សនា​មាន​តម្លៃ ១០ ដុល្លារ។ សម្រាប់​ថវិកា​ដែល​រក​បាន​ពី​ការ​លក់​សំបុត្រ​ទាំង​អស់​នឹង​ធ្វើ​ការ​ប្រគល់​ជូន​ទៅ​ឱ្យ​លោក King Chi ដើម្បី​យក​ទៅ​វះ​កាត់​ផ្លាស់​ប្ដូរ​ក្រលៀន​ថ្មី​ឱ្យ​ភរិយា​របស់​លោក៕

រូបភាព ៖ FB



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង



Leave a Reply

Your email address will not be published.Required fields are marked *