តារាប្រុសចិនល្បីៗជ្រុលខ្លួនជាប់រឿងអាស្រូវ​ផ្លូវភេទផ្អើលអស់អ្នកគាំទ្រ

មួយរយៈចុងក្រោយនេះ វិស័យសិល្បៈចិនហាក់មានភាពរង្គោះរង្គើដោយសារតែមានការរឹតបន្ដឹងខ្លាំងក្នុងការផលិតរឿងភាគ និងភាពយន្ដកុន។ ជាពិសេសរដ្ឋាភិបាលបានបញ្ចេញនូវច្បាប់ថ្មីៗ ជាច្រើនដែលដាក់សម្ពាធដល់តារាសម្ដែង តារាចម្រៀង ដើម្បីធានាថាគ្រប់គ្នាមិនប្រព្រឹត្ដរឿងមិនគប្បីណាមួយដែលប៉ះពាល់ដល់មុខមាត់ប្រទេសជាតិហើយបើមិនគោរពតាមអាចនឹងមានបញ្ហារហូតត្រូវបាត់មុខពីសិល្បៈ។ មួយវិញទៀត តារាណាក៏ដោយបើហ៊ានប្រហែសជ្រុលខ្លួនធ្វើខុស និងត្រូវគេគាស់ចេញមក​រហូតធ្លាក់អស់ប្រជាប្រិយភាពជាមិនខាន។ ក្នុងចំណោមនោះ ត្រឹមតែរយៈពេលមិនដល់ ២ ឆ្នាំផង រឿងអាស្រូវធំៗ របស់តារាប្រុសចិន ៣ នាក់ធ្វើឱ្យផ្អើលអស់វិថីសិល្បៈចិនតែម្ដង។

១.Kris Wu

នៅថ្ងៃទី ៨ ខែ​ កក្កដា ឆ្នាំ ២០២១ រឿងអាស្រូវដ៏ធំរបស់ Kris ​Wu ក៏បានផ្ទុះឡើង ដោយមានមនុស្សស្រីម្នាក់បានចេញមកចោទប្រកាន់តារាប្រុសរូបនេះបានរំលោភសេពសន្ទវៈលើនាង។ រឿងនេះធ្វើឱ្យផ្អើលអស់ក្នុងពិភពសិល្បៈចិន។ បន្ទាប់ពីស៊ើបអង្កេត និងតាមដានអស់រយៈពេលជិត ១ ឆ្នាំ តុលាការទីក្រុង ប៉េកាំងក៏បានប្រកាសនៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ ថា៖ តារាប្រុស Kris Wu បានរំលោភនារី ៣ នាក់នៅផ្ទះរបស់លោកនៅចន្លោះចាប់ពីខែវិច្ឆិកា ដល់ខែ ធ្នូ ឆ្នាំ ២០២០។ តារាប្រុសវ័យ ៣២ ឆ្នាំរូបនេះក៏មានការពាក់ព័ន្ធនឹងការរំលោភនារី ២​ នាក់ផ្សេងទៀតក្នុងពិធីជប់លៀងក្នុងឆ្នាំ ២០១៨ ផងដែរ។

ក្រៅពីនេះ Kris Wu ក៏ត្រូវបានស៊ើបដឹងមានជាប់ពាក់ព័ន្ធនឹងរឿងគេចពន្ធផងដែរ។ ក្នុងចន្លោះឆ្នាំ ២០១៩ និង ២០២០។ លោកត្រូវគេផាកពិន័យឱ្យបង់ពន្ធសងវិញប្រមាណ ៦០០ លានយ៉ន់​ ឬប្រហែលជាង ៨៥ លានដុល្លារអាមេរិក។

តុលាការទីក្រុងប៉េកាំងក៏បានសម្រេចកាត់ទោសឱ្យ Kris Wu ជាប់ពន្ធនាគារ ១៣ ឆ្នាំ បន្ទាប់ពីចេញពីពន្ធនាគារលោកនឹងត្រូវនិរទេសចេញពីប្រទេសថែមទៀត ដោយប្រទេសចិនមិនអនុញ្ញាតឱ្យលោករស់នៅប្រទេសនេះទៀតឡើយ។

២.Li Yifeng

កាលពីខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅ តារាប្រុស Li YiFeng ត្រូវប៉ូលីសទីក្រុង ប៉េកាំងប្រកាសថា លោកមានជាប់ពាក់ព័ន្ធរឿងជួញដូរ និងប្រើប្រាស់សេវាកម្មផ្លូវភេទខុសច្បាប់ ជាហេតុធ្វើឱ្យ ប្រេនតូចធំចំនួន ១៤ ដែលធ្លាប់ធ្វើការជាមួយលោកប្រកាសផ្ដាច់កុងត្រាជាបន្ដបន្ទាប់។ រីឯឈ្មោះរបស់លោកក៏ត្រូវបានដកចេញពីរឿងភាគទាំងឡាយណាធ្លាប់បានសម្ដែង និងគ្មានឱកាសបានត្រលប់ចូលវិថីសិល្បៈចិនទៀតនោះទេ។ ស្របពេលជាមួយគ្នាដែរ សូម្បីតែបណ្ដាញសង្គមនានារបស់លោកក៏ត្រូវបានលុបចោលទាំងអស់គ្មានសល់។ ក្រោយមក លោកបានសុំទោសតាមរយៈអ្នកនាំពាក្យ និងប្រាប់ថាលោកពិតជាស្ដាយក្រោយជាពិសេសធ្វើឱ្យគ្រប់គ្នាខកបំណងជាពិសេសអ្នកគាំទ្រផ្ទាល់របស់លោកតែម្ដង។ ប្រភពព័ត៌មានផ្ទៃក្នុងចុងក្រោយបានឱ្យដឹងថា Li YiFeng កំពុងចរចាលក់ផ្ទះដ៏ធំរបស់ខ្លួនក្នុងទីក្រុងប៉េកាំងក្នុងតម្លៃខ្ពស់មួយប្រមាណ ៥ លានដុល្លារអាមេរិក និងមានគម្រោងរើទៅនៅឯស្រុកកំណើតវិញនៅតំបន់ Sichuan។

៣.Chen Feiyu

នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាសម្ដែងប្រុសចិនវ័យក្មេង Chen Feiyu បានធ្វើ​ឱ្យបណ្ដាអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលខ្លាំង ក្រោយរូបភាពរបស់លោកនៅក្នុងសណ្ឋាគារ និងដេកលើគ្រែជាមួយតារាអ៊ីនធើណេតល្បី Yi Lin ត្រូវបានចែកចាយក្នុងបណ្ដាញសង្គម ជាពិសេស Yi Lin ត្រូវបានគេរកឃើញថានាងជានារីមានស្វាមីរួចទៅហើយ។ រឿងមួយនេះក៏បានក្លាយជាប្រធានបទពិភាក្សាយ៉ាងក្ដៅគគុកលើអ៊ីនធើណេត ដោយគ្រប់គ្នាសង្ស័យថាតារាប្រុស Chen Feiyu ជាជនទី ៣ ជ្រៀតស្នេហារបស់អ្នកដទៃ។ តែក្រោយមកខាងក្រុមហ៊ុនរបស់តារាប្រុស Chen Feiyu ក៏បានចេញបដិសេដមិនបានជ្រៀតជ្រែកស្នេហាអ្នកដទៃឡើយ ដោយ Yi Lin បានបែកពីលោករួចទើបរៀបការជាមួយស្វាមីរបស់នាង ហើយរូបភាពនោះគឺតាំងពីរយូរណាស់មកហើយ។

ក្រោយមកទៀត ក៏មានដំណឹងថា ស្វាមីរបស់ Yi Lin ជាអ្នកលក់រូបភាពនេះទៅឱ្យអ្នកកាសែតដើម្បីចង់បំផ្លាញកេរ្ដិ៍ឈ្មោះរបស់លោក ហើយតារាប្រុស Chen Feiyu ជាជនរងគ្រោះទេ។ តែទោះជាយ៉ាងណាក៏ដោយ មហាជនជាច្រើននៅតែមិនជឿនូវសម្ដីតារាប្រុស Chen Feiyu ខណៈត្រឹមតែជាងមួយថ្ងៃលោកត្រូវបានអ្នកគាំទ្រជាង ២០ ម៉ឺននាក់ចុច unfollow ក្នុងបណ្ដាញសង្គម Weibo។

បើទោះជារឿងរបស់តារាប្រុស Chen Feiyu មិនធ្ងន់ធ្ងរខ្លាំងដូចតារាប្រុស Kris Wu និង Li YiFeng ហើយមិនត្រូវគេដាក់ចូលបញ្ជីខ្មៅក៏ដោយប៉ុន្ដែប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះ និងត្រូវការពេលវេលាមួយរយៈធំដើម្បីស្ដារកេរ្ដិ៍ឈ្មោះមកវិញ។

ប្រិយមិត្ដមិត្ដយល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន