ប្រជុំ​ដោយ​កម្មវិធី​ពិសេសៗ​នៃ​វប្បធម៌​ប្រទេស​ទាំង២ មហោស្រព​គីហ្សូណា ជប៉ុន-កម្ពុជា ​មក​ដល់​ឆាប់ៗ

ក្រោម​​ប្រធាន​បទ​ «មិត្ដភាព​ស្រស់​បំព្រង​របស់​យើង» ឬ «​A Blossoming Friendship» បូករួមជា​មួយ​ការ​ប្រារឰ​ខួប​អនុស្សាវរីយ៍​លើក​ទី៧០ នៃ​មិត្ដភាព​​ជប៉ុន​-កម្ពុជា ជំរុញឲ្យមហោស្រព​គីហ្សូណា ជប៉ុន​-​កម្ពុជានឹង​ត្រឡប់​មក​ជាថ្មី​ក្នុង​ឆ្នាំ ២០២៣ ចាប់​ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៦ ខែ​កុម្ភៈ ឆ្នាំ​ ២០២៣ នៅមជ្ឈមណ្ឌល​សហប្រតិបត្ដិការ​កម្ពុជា​-​ជប៉ុន (CJCC)​។

បើ​យោង​តាម​​ទំព័រហ្វេសប៊ុក មហោស្រព​​​គីហ្សូណា បានបង្ហាញឲ្យដឹងពីកាលវិភាគនៃកម្មវិធីដ៏មមាញឹកមានទាំងវប្បធម៌ ជប៉ុន និងកម្ពុជា លាយឡំចូលគ្នាដ៏គួរឲ្យចាប់អារម្មណ៍។ ក្នុងនោះមានកម្មវិធីជាច្រើន​ក្នុង​ទម្រង់​ជា​សិក្ខាសាលាប​ឋ​កថា ​ពិព័រណ៍​សិល្បៈ វប្បធម៌ ការអប់រំ ម្ហូបអាហារ និង​កីឡា​​នានា​ ដូចជាសាកល្បង​ស្លៀក​សម្លៀកបំពាក់​ជប៉ុន​យូ​កាតា, ​សិល្បៈ​បត់ក្រដាស​-​អូ​រី​ហ្គា​មី និង​ការសរសេរ​អក្សរ​​ផ្ចង់​បែប​ជប៉ុន​-​ស្យូ​ដូ​, ​សាកល្បង​រៀន​រចនា​ក្រចក​ជាមួយ​អ្នកគ្រូ​អ៊ី​ម៉ៃ និង​អ្នកគ្រូ​អូ​នុ​ម៉ា, ការ​និទាន​​រឿង និង​គំនូរ​ផាត់​ពណ៌, ធ្វើ​បន្ដោងសោផ្កា​ចន្ទន៍​ពី​ស្លឹក​ត្នោត​, ពិព័រណ៍​សម្លៀកបំពាក់​ឡូ​លី​តា, ​ពិព័រណ៍​គំនូរ​​ដោយ​អ្នក​បាត់ដំបង និង​ថែម​ទាំងមានការប្រគំតន្ត្រី​ ដែលមានវត្តតារាល្បីៗកម្ពុជា ដូចជាកញ្ញា ម៉ម ឡរ៉ា​ និងម៉ានីតជាដើម។

លើសពីនេះ មហោស្រពក៏មានរៀបចំនូវការជជែក​អំពី​បទ​ពិសោធន៍​ទទួល​បាន​អាហា​រូបករណ៍​រដ្ឋា​ភិបាល​ជប៉ុន​ ក៏ដូចជា​ឱកាស​សម្រាប់​សំណួរ​ចម្លើយ​ពីអតីត​និស្សិត​ខ្មែរ​មក​ពី​ប្រទេស​ជប៉ុន​ផងដែរ។

សូមជម្រាបថា មហោស្រពគីហ្សូណា ជប៉ុន​-​កម្ពុជា​ឆ្នាំ ២០២៣ នឹងបើកទ្វារ​ឲចូលទស្សនាដោយសេរី ក៏ប៉ុន្តែមានកម្មវិធីកម្សាន្តខ្លះតម្រូវឲ្យធ្វើការចុះឈ្មោះជា​មុន។ មហោស្រព​គីហ្សូណា ២០២៣ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ​កុម្ភៈ ឆ្នាំ​ ២០២៣ ចាប់​ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៨ យប់ ​នៅ​មជ្ឈមណ្ឌល CJCC ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន