គ្រឿង​អលង្ការ​​បុរាណ​ខ្មែរ​ធ្វើ​ពី​ថ្ម និង​សំរឹទ្ធ​ ​រក្សា​ទុក​នៅ​​អង់គ្លេស​រាប់​ឆ្នាំ ពេល​នេះ​​ត្រលប់​មក​ដល់​ទឹកដីកំណើតវិញហើយ!

គ្រឿង​អលង្ការ​បុរាណ​ខ្មែរ​​ធ្វើ​អំពី​ថ្ម និង​សំរឹទ្ធ​ទាំង​ ៧៧ គ្រឿង​ ដែល​រក្សា​ទុក​ដោយ​ក្រុម​គ្រួសារ​របស់​លោក ឡាតហ្វត នឹង​ត្រលប់​មក​កាន់​ទឹក​ដី​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​ ឆ្នាំ២០២៣ ក្រោម​ការ​ដឹកនាំ​របស់ ឯក​ឧត្តម ហ៊ុន ម៉ានី និង​មន្ត្រី​ជំនាញ​កម្ពុជា។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹង​ថា «បន្ទាប់​ពី​វត្ថុបុរាណ​ខ្មែរ​ធ្វើ​ពី​ថ្ម និង​សំរឹទ្ធ​មួយ​ចំនួន​ដែល​បាន​ទទួល​ពី​ប្រទេស​អង់គ្លេស​នៅ​ខែ​កញ្ញា ឆ្នាំ ២០២១ កន្លង​មក​ នា​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ក្រុម​ការងារ​កម្ពុជា​ដែល​ដឹកនាំ​ដោយ ឯក​ឧត្តម ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា ទទួល​បន្ទុក​វិស័យ​អប់រំ យុវជន និង​កីឡា ធម្មការ កិច្ចការ​សាសនា​ វប្បធម៌ និង​ទេសចរណ៍ ព្រម​ទាំង​មន្ត្រី​ជំនាញ​កម្ពុជា​បាន​ទៅ​កាន់​ប្រទេស​អង់គ្លេស​ ដើម្បី​នាំយក​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ សរុប​ចំនួន ៧៧ គ្រឿង​បន្ថែម​ពី​ក្រុម​គ្រួសារ​លោក ឡាត​ហ្វត»។

រូបថត៖ ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

គួរ​បញ្ជាក់​ថា ​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ ដែល​បាន​បញ្ជូន​មក​ដល់​កម្ពុជា នា​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ ២០២៣ មាន​ដូច​ជា ក្បាំង​មកុដ ខ្សែក ខ្សែដៃ ខ្សែ​ក្រវ៉ាត់ ក្រវិល បន្តោង ស្ថិត​ក្នុង​សម័យ​មុន​អង្គរ​ និង​សម័យ​អង្គរ ជា​គ្រឿង​អលង្ការ​មាស និង​លោហៈ​មាន​តម្លៃ​មួយ​ចំនួន​ធ្លាប់​បាន​ផ្សព្វផ្សាយ​ក្នុង​សៀវភៅ​ Khmer Gold: Gifts of the god និពន្ធ​រួម​ដោយ​លោក​ស្រី Emma C. Bunker និង​លោក Douglas A.J. Lactford នា​ឆ្នាំ ២០០៨ ដែល​វត្ថុ​ភាគ​ច្រើន សាធារណជន​ពុំ​ធ្លាប់​បាន​ឃើញ​ពី​មុន​មក។

រូបថត៖ ប្រភព Hun Many

ដោយ​ឡែក​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ២០២៣ ​​ថ្មី​ៗ​នេះ ឯក​ឧត្តម ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា ទទួល​បន្ទុក​វិស័យ​អប់រំ យុវជន និង​កីឡា ធម្មការ កិច្ចការ​សាសនា​ វប្បធម៌ និង​ទេសចរណ៍ បាន​ផុស​ចែក​រំលែក​ដំណឹង​នៅ​លើ​គេហទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន ​ដោយ​មាន​ខ្លឹមសារ​ដូច​តទៅ៖

«ទូល​ព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ និង​គណៈប្រតិភូ មាន​មោទកភាព និង​មាន​កិត្តិយស​ជា​ទី​បំផុត​ ដែល​ទទួល​បាន​សេចក្ដី​ទុកចិត្ត និង​អនុញ្ញាត ចូលរួម​ក្នុង​បេសកកម្ម​ជា​ប្រវត្តិ​សាស្ត្រ​ ក្នុង​ការ​ដង្ហែរ​មក​វិញ​នូវ គ្រឿង​អលង្ការ​បុរាណ​ខ្មែរ ដែល​ជា​រតនវត្ថុ​ដ៏​មាន​តម្លៃ​វិសេសវិសាល និង​ជាផ្នែក​មួយ​ការ​យាង​ត្រឡប់​មក​វិញ​នៃ​ដួង​ព្រលឹង​បុព្វបុរស​ខ្មែរ។

ការ​វិល​ត្រឡប់​មក​វិញ នៃ​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ ដែល​ជា​រតនវត្ថុ​ដ៏​មាន​តម្លៃ​វិសេស​វិសាល​ ប្រកប​ដោយ​ភាព​ជោគជ័យ​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​កត្តា​សុខ​សន្តិភាព​ ដែល​កម្ពុជា​សម្រេច​បាន​មក​ដល់​ពេល​នេះ ដែល​យើង​អាច​មាន​ឱកាស​ជា​បន្តបន្ទាប់​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ស្វែង​រក​កេតនភណ្ឌ​ជាតិ​ត្រឡប់​មក​វិញ។

ខ្ញុំ និង​សហការី សូម​ឆ្លៀត​យក​ឱកាស​នេះ​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល​ ជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​កោត​សរសើរ​ដល់​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ដល់​ក្រុម​គ្រួសារ​លោក ឌូគ្លាស ឡាតហ្វដ ដែល​បាន​ខ្នះខ្នែង​រៀប​ចំ​សម្រប​សម្រួល​ដំណើរ​ការ​ក្នុង​ការ​នាំ​យក​មក​វិញ​នូវ​គ្រឿង​អលង្ការ​ទាំង​៧៧​គ្រឿង។​ នេះ​ជា​កាយ​វិការ​មួយ​ដែល​គួរ​ឲ្យ​កោត​សរសើរ ដែល​ជា​គំរូ​មួយ ដែល​យើង​សង្ឃឹម​ថា​នឹង​មាន​ការ​ចូលរួម​ពី​អ្នក​ដទៃ​ផ្សេង​ទៀត​»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន