ដឹងពីប្រវត្តិតស៊ូ លឹម តិចម៉េង មុនក្តោបបានភាពជោគជ័យលើវិថីសិល្បៈ

ជឿជាក់ថា មហាជនភាគច្រើនប្រាកដជាបានដឹងឮពីប្រវត្តិតស៊ូដ៏ជូរចត់របស់ ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ គឺកំលោះ លឹម តិចម៉េង ដែលពីក្មេងលោកធ្លាប់ជាក្មេងឃ្វាលគោម្នាក់នៅទឹកដីខេត្តកំពង់ចាម។ 

កំលោះតូច លីម តិចម៉េង កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ ១៩៩៨ នៅភូមិស្វាយមាស ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្នុងគ្រួសារដែលមានជីវភាពមិនសូវធូរធារប៉ុន្មានឡើយ។ លោកមានបងប្អូនបង្កើត ៣ នាក់ ប្រុស២ ស្រី១ ហើយលោកជាកូនប្រុសច្បងក្នុងគ្រួសារ។ ឪពុក​ តិចម៉េង ​ជា​អ្នក​បើកឡាន​ដឹក​សិស្ស​ឱ្យសាលាឯកជនមួយឈ្មោះថា ប៊េ​ដ​អែល នៅ​ចំការលើ​។ ចំណែក ​ម្ដាយជាសន្តិសុខ និង​អ្នកលក់​អីវ៉ាន់​ចាប់ហួយនៅ​រោងចក្រ​នៅ​កំបូល​។​

គួរឱ្យសោកស្តាយ ឪពុកម្តាយលោកបែកបាក់យូរឆ្នាំមកហើយ ធ្វើឱ្យលោកស្ពាយឈ្មោះជាកូនកំព្រាខ្វះភាពកក់ក្តៅ។ ព្រោះស្ថានភាពគ្រួសារមានសភាពប្រេះស្រាំ សមាជិកត្រូវរស់នៅបែកខ្ញែកគ្នា ហើយបច្ចុប្បន្នប្អូនស្រីពៅលោកស្នាក់​នៅជាមួយម្តាយ ដោយសារនាងមានជំងឺប្រចាំកាយមិនទាន់អាចបន្តការសិក្សាបាន។ ប្អូនប្រុសទី២ ធ្វើការធនាគារនៅខេត្តកំពង់ធំ ហើយខ្លួនលោកធ្វើការនៅភ្នំពេញ។ ពីក្មេង តិចម៉េង ធ្លាប់ជាក្មេងឃ្វាលគោនៅស្រុកស្រែចម្ការ ជាអតីតកាលដែលលោកមិនអាចបំភ្លេចបាន។ 

ក្រុមគ្រួសាររបស់លោកគ្មានជាប់ឈាមជ័រសិល្បៈបន្តិចឡើយ គឺមានតែលោកម្នាក់ប៉ុណ្ណោះដែលជាប់ចិត្តស្រលាញ់សិល្បៈ។ តិចម៉េង ចាប់ផ្តើមដឹងខ្លួនថាស្រលាញ់សិល្បៈតាំងពីរៀនថ្នាក់ទី ១០ មកម៉្លេះ ដែលកាល​នោះលោករៀននៅវិទ្យាល័យ ហ៊ុនសែន ភូមិថ្មីរតនគិរី។ កាលនោះ កំលោះតូចរូបនេះ ធ្លាប់ព្យាយាមសម្តែង beat box និងលេងភ្លេងដែរ តែលោករកខ្លួនឯងមិនទាន់ឃើញឡើយ មិនដឹងថាខ្លួនឯង​ស្រលាញ់សិល្បៈផ្នែកណាមួយឱ្យប្រាកដ បានត្រឹមព្យាយាមស្វែងរកខ្លួនឯងបន្តទៀត តាមរយៈការសាកល្បងរៀនអ្វីថ្មីៗ តែគ្រប់យ៉ាងមិនជោគជ័យទេ។ លោកបានបោះបង់ការ beat box ងាកមកសាកល្បងរៀនភ្លេង រៀនរ៉េប និងច្រៀងតែក៏មិនជោគជ័យ រហូតឡើងមកដល់ភ្នំពេញទើបលោករកឃើញថាខ្លួនឯងទៅមុខរួចជាមួយការច្រៀង និងហ្គីតា។ 

មិនមានតួលេខកំណត់បានថា តិចម៉េង ឡើងមករស់នៅភ្នំពេញអំឡុងឆ្នាំណានោះទេ តែតាមកិច្ចសម្ភាសន៍កន្លងមកម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ឱ្យដឹងថា ពេលចំណាកស្រុកមកភ្នំពេញដំបូង លោកមានម៉ូតូ Wave មួយគ្រឿងគត់ ប៉ុន្តែគោលដៅធំគឺធ្វើអ្នកចម្រៀង ដូច្នេះលោកបានហាត់រៀនលេងហ្គីតាពីពេលនោះមក។ 

មកដល់ទីក្រុងភ្លើងពណ៌ដំបូង តិចម៉េង គ្មានការងារគ្មានចំណូល ទើបសុខចិត្តធ្វើសន្តិសុខនៅផ្សារទំនើបម្តុំទឹកថ្លាបានរយៈពេលប្រមាណ ៣ ខែ តែដោយសារហត់ពេក ប្រាក់ចំណូលក៏ទាបផង លោកក៏សម្រេចចិត្តប្តូរមករត់តុវិញ។ ធ្វើការរត់តុ ២ កន្លែងផ្សេងគ្នា ទី១ហាងនៅម្តំបឹងត្របែក ធ្វើការបានប្រហែល៣ ខែ កន្លែងទី២ ធ្វើបានប្រមាណជិត ៦ ខែ។

ធ្វើការផងរៀនហ្គីតាផងរយៈពេលប្រមាណ១ ឆ្នាំ កំលោះតូចមកពីខេត្តកំពង់ចាមនេះ អាចលេងហ្គីតា និងច្រៀងបានល្មមៗ ស្របពេលលោកមានឱកាសច្រៀងនៅ Pub មួយកន្លែងឈ្មោះថា Room 42 តែការច្រៀងគឺលក្ខណៈដូរបាយបានប៉ុណ្ណោះ តែអ្វីដែលលោកផ្តោតលើគឺថ្លៃ tip ពីភ្ញៀវ ទោះភ្ញៀវឱ្យ tip ១ បទ ១ ដុល្លារក៏លោកស្រែកច្រៀងតាមតម្រូវការដែរ។ Tip ទទួលបានពីការច្រៀង លោកយកទៅបង់ថ្លៃបន្ទប់​ជួលស្នាក់នៅ។

លីម តិចម៉េង ជានិស្សិតផ្នែកសំណង់ស៊ីវិល នៅសាលាន័រតុន គួរឱ្យសោកស្តាយលោកបានសម្រេចបញ្ចប់ការសិក្សាត្រឹមឆ្នាំ៣ ព្រោះកត្តាជីវភាព និងមានគោលដៅជីវិត គឺសិល្បៈ។ ម៉្យាង ពេលនោះលោកមានបញ្ហាហិរញ្ញវត្ថុខ្លាំងរហូតទប់លែងជាប់ សាលាថ្លៃ ហើយអត់ពេលធ្វើការផង ក៏សម្រេចបញ្ចប់ការសិក្សាតែម្តងទៅ។

ក្រោយបោះបង់ការសិក្សា តិចម៉េង ងាកមកប្រឡូកការងារសិល្បៈពេញទំហឹង ប៉ុន្តែក្រុមគ្រួសារបែរជាមិនយល់ស្របគំនិតលោកទៅវិញ ព្រោះគ្រប់គ្នាគ្មានសង្ឃឹមលើការងារមួយនេះ។ ផ្ទុយពីការគិតរបស់គ្រួសារ តារាចម្រៀងវ័យ២៥ឆ្នាំនេះ កាន់តែចង់ធ្វើអ្នកចម្រៀងតាមក្តីស្រម៉ៃ ហើយជឿជាក់ថាខ្លួនឯងនឹងជោគជ័យ ព្រោះលោកយកគុណធម៌ជីវិត និងសមត្ថភាពទៅប្រើប្រាស់។ មិនតែប៉ុណ្ណោះលោកថែមទាំងមានការប្តេជ្ញាចិត្តខ្ពស់ អត់ធ្មត់ តស៊ូជម្នះគ្រប់ឧបសគ្គរហូតអាចដើរលើវិថីសិល្បៈដ៏ធំនេះ។

ម្ចាស់បទ «ក្រគ្មានទីផ្សារស្នេហ៍» ធ្វើការក្នុង Pub Room 42 អស់រយៈពេល៤ ឆ្នាំ ដោយលោកបានរៀនហ្គីតាបាស និងច្រៀង។ កំលោះតូចរូបនេះ ស្វ័យសិក្សាដោយខ្លួនឯង និងច្បិចយកវិជ្ជារៀនច្រៀង រៀនប្រើប្រាស់សំឡេងដង្ហើម ពីតារាចម្រៀងរៀមច្បងដូចជា លោក ព្រាប សុវត្ថិ និង​ ខេមរៈ សិរីមន្ត ជាដើម។ ដោយភាពឆ្លាតវ័យ និងទេពកោសល្យពីកំណើត ធ្វើឱ្យកំលោះធ្មេញច្រពើសនេះរកឃើញភាព unique មួយរបស់ខ្លួនឯង។ 

ពេលគេប្រឡង Cambodian Idol រដូវកាលទី១ តិចម៉េង ទើបដឹងខ្លួនថាអាចច្រៀង និងលេងហ្គីតាបាន លុះដល់រដូវកាលទី៤ ទើបដាច់ចិត្តដាក់ពាក្យចូលប្រឡងចម្រៀងជាដំបូងបង្អស់ក្នុងជីវិត។ គ្រប់យ៉ាងលើសពីការរំពឹងទុក កំលោះតូចមានប្រវត្តិតស៊ូជូរចត់ លីម តិចម៉េង ឆក់បានបេះដូងប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យបោះឆ្នោតគាំទ្រ រហូតទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនរូប ដណ្តើមបានពាន Cambodian Idol រដូវកាលទី៤ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

ចាប់តាំងពីដណ្តើមបានជយលាភី តិចម៉េង តែងបង្ហាញខ្លួនតាមកម្មវិធីចម្រៀង និងការប្រគុំតន្ត្រីតូចធំជាច្រើន គ្រប់ពេលចេញច្រៀងម្តងៗ គ្រប់គ្នាសម្រុកចូលទៅគាំទ្រភ្លូកទឹកភ្លូកដី ថែមទាំងមានវត្ថុអនុស្សាវីរយ៍ប្លែកៗមកជូនថែមទៀតផង។ ពីពេលនោះមកប្រជាប្រិយភាពលោកកើនឡើងស្រឺតៗដូចទឹកបាក់ទំនប់ ធ្វើឱ្យក្តោបបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សត្រឹមមួយប្រព្រិចភ្នែក បន្ទាប់ពី​លើក​ពាន។

តារាចម្រៀងរូបសង្ហានេះ ទើបទិញរថយន្តថ្មីសន្លាង ជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរយៈពេលប្រមាណ ៥ ខែក្រោយជាប់ពាន Cambodian Idol រដូវកាលទី៤។ បច្ចុប្បន្ន តិចម៉េង ជាតារាចម្រៀងកុងត្រា​ប្រចាំផលិតកម្ម ហង្សមាស តាមការចែងក្នុងកិច្ចសន្យាប្រកួត ហើយលោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មី​ជាបន្តបន្ទាប់ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ។ តួយ៉ាង លោកក៏មានត្រៀមស្នាដៃ​បទចម្រៀងជាច្រើនសម្រាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ