បេក្ខភាពផ្លូវការ១២គូ Miss & Mister Freshy 2022 ត្រៀមប្រកួតយ៉ាងស្វិតស្វាញ ដើម្បីឱកាសធំៗចំនួន៥!

ក្រោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងល្អិតល្អន់ជាច្រើនវគ្គ ទីបំផុតបេក្ខភាពផ្លូវការទាំង១២គូ ស្មើ២៤នាក់ នៃកម្មវិធីកំពូលសម្រស់ Miss & Mister Freshy 2022 ត្រូវប្រកាសជាផ្លូវការហើយកាលពីយប់មិញនេះ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅស្ថានីយទូរទស្សន៍ភីអិនអិន។

លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM បានលើកឡើងថា នេះ ជាកម្មវិធីថ្មីសន្លាងមួយដែលរៀបចំឡើងយ៉ាងល្អល្អះល្អិតល្អន់ ដោយរំលឹកឡើងវិញនូវកេរ្តិ៍តំណែលពីដូនតាដ៏ល្អផូរផង់ ប្រកបដោយគុណតម្លៃ តាមរយៈការរំលេចនូវការប្រកួតឈុតប្រពៃណីជាតិ ៥សម័យកាលផ្សេងៗគ្នាសម្រាប់បេក្ខភាពចំនួន២៥គូ ដែលបានជម្នះការលំបាក និងមានការប្តេជ្ញាចិត្តដ៏រឹងមាំ ក្នុងកម្មវិធីប្រកួត មុននិងធ្វើការជ្រើសរើសបាននូវបេក្ខភាពកំពូល១២គូ ចុងក្រោយនាពេលនេះ។

បេក្ខភាពទាំង២៤នាក់នេះ សុទ្ធតែមានក្តីប្រាថ្នាតែមួយដូចគ្នា គឺចង់គ្រងមកុដក្នុងកម្មវិធី Miss & Mister Freshy 2022 និងឱកាសតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិបន្តទៀត។

មិនខុសពីបណ្តាកម្មវិធីធំៗដែលលោកបានរៀបចំ លោកសង្ឃឹមយ៉ាងមោះមុតថា យើងនឹងអាចរកឃើញនូវជយលាភីដែលជាបវរកញ្ញា និងបុរសឯកអំពីវប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់វិស័យអេកូទេសចរណ៍ និងបន្ត Advocacy  នៅក្នុងការងារជួយសង្គម។ 

សូមជម្រាបផងដែរថា មានតែបេក្ខនារីម្នាក់ និងបេក្ខជនម្នាក់ប៉ុណ្ណោះ ដែលនឹងក្លាយជាម្ចាស់ជយលាភីកម្មវិធីកំពូលសម្រស់ Miss &Mister Freshy 2022។ អ្នកទាំងពីរទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់រង្វាន់តាមចំនួនកំណត់របស់ក្រុមហ៊ុន , ក្លាយជាតារាកុងត្រា២ឆ្នាំជាមួយក្រុមហ៊ុន CIM , បេក្ខនារីទទួលបានមកុដ ចំណែក បេក្ខជនទទួលបានពានរង្វាន់ , ក្លាយជាទូតសុឆន្ទៈទឹកផ្លែឈើ Freshy ពេញមួយឆ្នាំ , រួមទាំងឱកាសតំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅឆាកអន្តរជាតិ តាមការរៀបចំរបស់ក្រុមហ៊ុន CIM។ បន្ថែមពីលើនោះក៏នឹងមានការប្រគល់ពានរង្វាន់ផ្សេងៗទៅតាមវគ្គផ្សេងៗផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន