ប៉ុន្មានឃ្លា ពី ហេង ប៊ុនលាភ និយាយចំៗមានន័យណាស់ ចំពោះការសម្ដែងរបស់តារាក្មេងៗជំនាន់ក្រោយ

តារាសម្ដែង និងជាតារាចម្រៀង លោក ហេង ប៊ុនលាភ បានងាកត្រឡប់ចូលវិស័យសិល្បៈវិញ កាលពីអំឡុងខែមេសា ឆ្នាំ២០២២នេះ ដោយបានចេញចម្រៀងចូលឆ្នាំ ជាចម្រៀងទោលជាច្រើនបទក្នុងផលិតកម្ម Davitra។ 

គេសង្គេតឃើញថា ទោះបីឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលយូរបន្តិចមែន តែតារាចម្រៀងរូបនេះ នៅតែរក្សាបានរូបរាងសង្ហា មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ រីឯទឹកដមសំនៀងវិញ ក៏នៅតែពីរោះមិនខុសជំនាន់លោកកំពុងល្បីល្បាញនោះឡើយ។

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈដឹង តាំងពីបង្ហាញមុខវិញ លោកមានគេទាក់ទងការងារសិល្បៈច្រើនគួរសម ក្នុងនោះ មានទាំងការអញ្ញើញឱ្យច្រៀងតាមកម្មវិធី Concert ជាដើម តែដោយសារជាប់ការងារផ្ទាល់ខ្លួនច្រើន និងការងាររាជការផងនោះ ទើបមិនអាចទទួលការងារសិល្បៈឱ្យពេញដៃដូចមុន។ ចំណែក ភាពយន្តវិញ ក៏ទទួលបានខ្លះដែរ តែមិនច្រើនខ្លាំងពេកនោះទេ ព្រោះលោកខ្លួនឯងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ផលិតករ។ 

លើកឡើងពីច្រៀងសម្តែង គេនៅចាំថា លោក ហេង ប៊ុនលាភ ជាតារាចម្រៀង និងជាតារាសម្តែងដ៏មានទេពកោសល្យម្នាក់ និងជាសិល្បករពោរពេញដោយបទពិសោធន៍។ តាមការឱ្យដឹង លោកបន្សល់ស្នាដៃភាពយន្តប្រមាណជាង៨០រឿង និងចម្រៀងជិត៨០បទ។ 

ការវិលត្រឡប់វិញរបស់អតីតតារាចម្រៀង​​ផលិតកម្ម SSB រូបនេះ គឺស្របពេលវិស័យសិល្បៈកំពុងរីកចម្រើន និងមានសិល្បករស្រករក្រោយរីកដុះដាលដូចផ្សិត ទាំងផ្នែកចម្រៀង និងសម្តែង។ ដូច្នេះ ក្នុងនាមលោកជាសិល្បករជើងចាស់ម្នាក់មានបទពិសោធន៍លើផ្នែកទាំងពីរនេះ លោកបានបង្ហាញការយល់ឃើញថា សិល្បករ-សិល្បការនីខ្មែរជំនាន់នេះមានភាពស្រស់ស្អាត ទាក់ទាញ ប៉ុន្តែចំពោះការសម្តែងវិញ គឺនៅមិនទាន់ល្អឥតខ្ចោះ និងពេញលេញនោះទេ។ ការលើកឡើងបែបនេះ មិនមែនបានន័យថា ការសម្តែងលោកពេញលេញ និងល្អឥតខ្ចោះ១០០%ទេ ព្រោះកាលជំនាន់លោកចូលសម្តែងក៏លោកមិនបានចូលហាត់រៀននៅសាលាអ្វីដែរ គឺលោកសម្តែងតាមតែការណែនាំរបស់ផលិតករប៉ុណ្ណោះ។

យ៉ាងណាមិញ តាមរយៈបទពិសោធន៍ច្រើនឆ្នាំរបស់លោកក្នុងវិស័យភាពយន្ត ដើម្បីឱ្យការសម្តែងល្អចេញមកទាក់ចិត្តអ្នកទស្សនា សំខាន់តារាសម្តែងគឺដឹងខ្លួនឯងហើយថាតួនីមួយៗយើងលេងមិនត្រូវការប្រឹងទេ ហើយត្រូវយល់ពីសាច់រឿង ព្រោះពេលយើងយល់ពីសាច់រឿង ហើយតារាសម្តែងទាំងអស់លេងទៅស៊ីសង្វាក់គ្នាគឺមើលទៅអត់មានអ្នកប្រឹងទេ ប៉ុន្តែការសម្តែងរាល់ថ្ងៃនេះការសម្តែងមើលទៅនៅមានការប្រឹង ខ្លះដោយសារប៉ារ៉ូល ខ្លះទៀតក៏ពេលវេលា ទើបទៅជាបែបនេះ។

គួររំឭកថា អតីត​ប្រុសស្អាត​ចំណាត់​ថ្នាក់​លេខ​២ កាលពី​ឆ្នាំ​២០០១ ធ្លាប់ល្បីល្បាញខ្លាំងកាលពីដើមឆ្នាំ២០០០ តែលោកបានសម្រេចបញ្ចប់ភាពនៅលីវជាមួយ​កូនស្រី​​​ថៅកែ​ឡូនេសាទ​ម្នាក់​ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​អំឡុង​ឆ្នាំ​២០០៧ ក្រោយពីនោះ ​លោក​ក៏​បាន​ផ្អាក​ការងារ​សិល្បៈ ចាប់​យក​ជំនួញជំនួសវិញធ្វើឱ្យបាត់មុខពីសិល្បៈជាច្រើនឆ្នាំ ទើបពេលនេះដែលត្រឡប់មកច្រៀងសម្តែងកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជនវិញ។ ចំណងអាពាហ៍ពិពាហ៍ជាង១០ឆ្នាំរបស់លោកបន្សល់បានកូនប្រុសស្រីចំនួន៣នាក់។ ជាញឹកញាប់លោកតែងហោះចេញទៅលេងសហរដ្ឋអាមេរិក ព្រោះលោកមានបងប្អូននៅទីនោះច្រើន ប៉ុន្តែគ្មានបំណងទៅរស់នៅទីនោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ