មកស្គាល់តារាល្បីទាំង ១០ រូប ធ្លាប់មានប្រវត្តិជាអ្នកបម្រើការក្នុងវិស័យអាកាសចរណ៍

ប្រិយមិត្តអ្នកអានច្បាស់ជាធ្លាប់បានដឹងមកហើយថា បច្ចុប្បន្ន សិល្បករ-សិល្បការិនីខ្មែរភាគច្រើនសុទ្ធសឹងតែមានមុខរបរ ឬជាអាជីព​ផ្សេងមួយទៀត ក្រៅពី​សិល្បៈ ដែលជាប្រភពចំណូលរបស់ពួកគេ។ ក្នុងចំណោមនោះ អ្នកខ្លះមានប្រវត្តិធ្លាប់បម្រើការក្នុងវិស័យអាកាសចរណ៍ថែមទៀតផង ហើយគេសង្កេតឃើញថា រយៈពេលចុងក្រោយនេះតួរលេខតារាវិវត្តន៍ពីអ្នកបម្រើការក្នុងវិស័យអាកាសចរណ៍ មានកាន់តែច្រើនឡើងក្នុងរង្វង់សិល្បៈ ស្ទើរតែគ្រប់ទម្រង់សិល្បៈ។ ស្គាល់មុខតារាល្បីៗ ដែលមានប្រវត្តិធ្លាប់បម្រើការក្នុងវិស័យអាកាសចរណ៍ ខាងក្រោមនេះ៖ 

១. ហេង សុទ្ធនិស្ស័យ ៖ និស្ស័យ ធ្លាប់​បម្រើ​ការងារ​ជា​ជំនួយការ​ក្រុម​អាកាសយានិក​ក្រុមហ៊ុន​មួយ​កាលពី​ឆ្នាំ ២០១៧​។​ នាង ធ្លាប់​ជា​អតីត​​កញ្ញាឯក Miss ​University 2016 ចំណាត់​​​ថ្នាក់​លេខ​​ ​២ ​និង​​​ធ្លាប់​​​បាន​ចូលរួម​ប្រកួត​​កម្មវិធី​ Miss​ Cosmopolitan World 2016 នៅ​​ប្រទេស​ម៉ាឡេស៊ី ដែល​ទទួល​​​បាន​​ពាន ២ គឺ​ពាន​ Best in talent & Best Eyebrows និងកាលពីឆ្នាំ ២០២០ កញ្ញាក៏បានតំណាងឲ្យកម្ពុជាចូលប្រលងកម្មវិធី Miss Earth Interntional ដែលឈ្នះមេដាយមាស The Best In Talent Show ហើយក្នុងពេលថ្មីៗនេះ កញ្ញាក៏បានប្រលងក្នុងកម្មវិធី Miss Universe Cambodia ២០២២ ទទួលបានលំដាប់រងទី១ ។ ក្រៅពីមានសម្រស់ស្អាតហើយ និស្ស័យក៏អាចច្រៀងបានយ៉ាងពីរោះមិនថាបទចម្រៀងខ្មែរ និងបរទេស។

២. ភួង សាវាតា ៖ សាវាតា Cabin Crew Instructor នៅ JC Airlines។ ដោយសារ កូវីដ-១៩ ធ្វើឱ្យជើងហោះហើរត្រូវបិទ ការងារផ្នែកអាកាសចរណ៍ក៏ស្ងាត់ លោកក៏បានជួបជាមួយអ្នកចាត់ការលោក ហើយក៏នាំទៅតេស្តសាកល្បងការសម្តែងបន្តបន្ទាប់។ ក្រោយ​ៗ​មក​ក៏ចេះតែទទួលបានជោគជ័យរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន លោកមានអាជីពជាតារាសម្តែង ម្តងម្កាលគេឃើញលោកលេចមុខដើរបង្ហាញម៉ូដផង​ដែរ។

៣. យូ ថនវណ្ណះ ៖​ វណ្ណះ ជា Cabin Crew នៅ JC Airlines។ លោកជាតារាម៉ូដែលអាជីពមួយរូប ធ្លាប់ដើរបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍ធំៗជាច្រើន។ បច្ចុប្បន្ន លោកមានតំណែងជា MISTER GRAND CAMBODIA 2022 ត្រៀមចេញទៅប្រកួតនៅអំឡុងខែវិច្ឆិកាខាងមុខនេះ។

៤. Kelvan fox ៖ Kelvan ជា Cabin Crew/Flight Attendant នៅ JC Cambodia International ។ ដោយសារវិបត្តិកូវីដ-១៩ ជាហេតុនាំឲ្យជើងហោះហើរទាំងអស់ត្រូវបិទ លោកក៏មានពេលទំនេរច្រើន ស្របពេលដែលស្គាល់គ្នាជាមួយលោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិនៅ CIM ក៏នឹកចង់សាកល្បងការងារម៉ូដែល។ បច្ចុប្បន្នលោកទទួលបានជោគជ័យ ហើយក្លាយជា  Man of The Globe International 2022 ពីប្រទេសម៉ាឡេស៊ី ធ្វើឱ្យ​ផ្ទុះប្រជាប្រិយភាពកាន់តែខ្លាំង ព្រម​ទាំងមានការងារចូលមកជាហូរហែ។

៥. លន់ បូដាលីស ៖ ដាលីស ជា Cabin Crew នៅ JC Airlines ដូច​មិត្ត​រួម​អាជីព​មួយ​ចំនួន​ដែរ។ នាងក៏ជាអតីតពិធីការិនី និងជាអតីតបេក្ខភាពក្នុងកម្មវិធី Cambodia Next Top Model ដែលនាងទទួលបានចំណាត់ថ្នាក់លេខ៣។

៦. ប៉ែន ពុណ្ណាវុឌ្ឍន៍ ៖ ពុណ្ណាវុឌ្ឍន៍ ជា Cabin Crew នៅ Bassaka Air Limited Airline Office។ នាងជាអតីតបវរកញ្ញាលំដាប់រងទី៤ ក្នុងកម្មវិធី Miss Cambodia 2016។

៧. ហេង សុជាតា ៖ សុជាតា ជា Cabin Crew នៅ Cambodia Angkor Air។ នាងជាអតីតតារាសម្ដែងធ្លាប់មានឈ្មោះបោះសំឡេងម្នាក់ផងដែរ។

៨. ទូច មិនាថ ៖ មិនាថ ជា Flight Attendant  នៅ JC Cambodia International Airline។ នាងបាន​បោះ​ជំហាន​ចូល​សិល្បៈ​នៅ​ក្នុង​អំឡុង​ឆ្នាំ ២០១១ តាម​រយៈ​ការ​ប្រកួត​របស់​ក្រុមហ៊ុន BKA Entertainment ដោយ​នាង​បាន​ជាប់​ក្នុង​ជម្រើស​ ១០​ នាក់​ចុង​ក្រោយ និងធ្លាប់​​​បាន​ទទួល​ពាន ជា​តារា​រាង​ស្អាត ពី​ការ​ប្រកួត​កម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 នៅ​ប្រទេសម៉ាឡេស៊ី។

៩. ឌួង ហ្សូរីដា ៖ មុន​ពេល​បោះ​ជំហាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ហ្សូរីដា ពីមុនមក​​ក៏ធ្លាប់ជា បាហុនិកា ឬអ្នកបម្រើការងារនៅលើយន្តហោះ។ តែ​ទោះ​ជា​យ៉ាង​ណានាងមិន​បាន​បញ្ជាក់​ពី​រយៈ​ពេល​បម្រើ​ការងារ​លើ​យន្តហោះ ហើយ​មាន​មូលហេតុ​អ្វី​បាន​ជា​បោះ​បង់​អាជីព​មួយ​នោះ​ទេ​។

១០. ពូ ណុយ ៖ តារាកំប្លែងស្ងួតដែល​ប្រិយមិត្ត​ហៅថា ពូ ណុយ ធ្លាប់បម្រើការជាអ្នកសម្រួលចរាចរណ៍យន្តហោះ (អ្នករយ៉ែយន្តហោះ) និងលើកអីវ៉ាន់ដាក់យន្តហោះ នៅព្រលានយន្តហោះ ខេត្តព្រះសីហនុ។ តែគួរឱ្យសោកស្តាយ លោកធ្វើការនៅទីនោះបានត្រឹម ៣ ខែប៉ុណ្ណោះ វិបត្តិកូវីដ-១៩ ក៏កើតឡើងធ្វើឱ្យព្រលានយន្តហោះចាប់ផ្តើមកាត់បន្ថយបុគ្គល ហើយលោកជាបុគ្គលិកជួរមុខដែលគេបញ្ឈប់នៅពេលនោះ ព្រោះ​ទើបចូលធ្វើការថ្មីថ្មោង ហើយមិនទាន់ពេញសិទ្ធិក៏ត្រូវគេបញ្ឈប់ទៅ។ ក្រោយបាត់បង់​ការងារនៅព្រលាន លោកក៏​ងាកចាប់យកអាជីពជាអ្នករត់ម៉ូតូឌុប និងឆ្លៀតធ្វើវីដេអូកំប្លែងលេងតាម Tik Tok ផង។ បើទោះបីជាពេលនោះមានការរិះគន់ខ្លាំង និងគ្មានការគាំទ្រពីបងស្រី តែដោយសារសន្ទុះការគាំទ្រខ្លាំងពីមហាជន លោកនៅតែជម្នះធ្វើវីដេអូបង្ហោះលើ Tik Tok និងទទួល​បាន​ឱកាសចូលសិល្បៈរហូតសព្វថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ