ចង់​ទៅ​លេង​ភ្នំ​ ១៥០០ រីសត​​ ៣​ នេះ បរិយាកាស​ស្អាត​មិន​ចាញ់​គ្នា​ឡើយ

ឮ​គេ​និយាយ ១០០០ ​ដង មិន​ស្មើ​​​បាន​ជួប​ខ្លួន​ឯង​ម្ដង។​ ដូច​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា​ភ្នំ​១៥០០ ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​មាន​សម្រស់​ស្អាត​ និង​ទាក់ទាញ​អ្នក​ទេសចរ​ជា​ច្រើន ​ឲ្យ​ធ្វើ​ដំណើរ​

សាកល្បង​រសជាតិ​លំហែ​កាយ​ថ្មី​ ​​ជាមួយ​ហាង​កាហ្វេ​ក្នុងខេត្ត​កំពតមួយ​កន្លែង​នេះ

ឲ្យ​តែ​ដល់​ចុង​សប្ដាហ៍​ម្ដង​ៗ ប្រិយមិត្ត​ខ្លះ​តែងតែ​មាន​គម្រោង​ចង់​ទៅ​លេង​កន្លែង​នេះ​ផង កន្លែង​នោះ​ផង​បែង​ចែក​មិន​ដាច់​ថា​ចង់​ទៅ​ណា រី​ឯ​ប្រិយមិត្ត​ខ្លះ​ទៀត​ចង់​ទៅ​ហាង​កាហ្វេ​ផង​ ចង់​ទៅ​រក​កន្លែង​ញ៉ាំ​អី​ឆ្ងាញ់​ៗ​ផង លុះ​គិត​ទៅ​គិត​មក​គម្រោង​ទាំង​អស់​នោះ​បែរ​ជា​ត្រូវ​ច្រាន​ចោល​​។ តោះ! កុំ​ឲ្យ​ប្រិយមិត្ត​ពិបាក​​គិតគូរ​ច្រើន​ពេក​​ AMS សូម​ណែនាំ​ហាង​កាហ្វេ​មួយ​ដែល​មាន​ធនធាន​ទាំងព្រម​តែ​ម្ដង និយាយ​រួម​គឺ​បរិយាកាស ទេសភាព កាហ្វេ និង​អាហារ​ឆ្ងាញ់​ៗ។

ចំណាយ​ត្រឹម​​ ១០ ដុល្លារម្នាក់ ​ក៏​អាច​សាក​ថ្ម​ជីវិត​​ជាមួយ​បឹង​ហ្កាឡូ​ជាប់​មាត់​ព្រែក​កំពត​​​នេះបានដែរ!​

និយាយ​ដល់​រឿងទៅ​ដើរ​លេង​​នៅកំពត ជឿ​ថា​គ្មាន​នរណា​អាច​ប្រកែក​ ​មិន​ចង់​ទៅ​នោះ​ទេ​ ព្រោះនៅ​ទីនោះ​មាន​កន្លែង​ដើរ​លេង​គួរ​ឲ្យ​ទាក់ទាញជា​ច្រើន​​ស្ទើរ​តែ​ទប់​ចិត្ត​មិន​បាន ប៉ុន្តែ​បើ​និយាយ​ដល់​

​ស្ត្រេស​ខ្លាំង​មែន? អុំទូក​ហ្នឹង​មកលម្ហែ​នៅ​រីសតខេត្តកំពតមួយនេះ ទេសភាពស្អាតណាស់​

ជឿ​ថា​ជីវិត​ធ្វើ​ការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មនុស្ស​គ្រប់​រូប​រមែង​ជួប​ប្រទះ​នូវ​បញ្ហា​ស្ត្រេស ធុញ​ថប់ និង​អស់​កម្លាំង​ជា​រឿយ​ៗ ​អ្វី​ដែល​ជា​ទំនួល​ខុស​ត្រូវ​ខ្លាំង​ គឺ​មុន​ពេល​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះខែ​ខាងមុខ​នេះ បុគ្គល​អ្នក​ធ្វើការ​មួយ​ចំនួន​កំពុង​តែ​សម្រុក​បង្ហើយ​កិច្ចការ​ជា​ច្រើន​ឲ្យ​បាន​រួចរាល់​មុន​ពេល​ថ្ងៃ​ឈប់។ យ៉ាងណាមិញ​បើសិនជា​លោកអ្នក​មាន​បំណង​ចង់​ទៅ​លេងសម្រាកលំហែកាយ​នៅ​ខេត្ត​កំពត AMS Infotainment មាន​រីសត​ដ៏​ស្រស់​ស្អាត​មួយ​ចង់​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ស្គាល់។

​នាំឱ្យស្គាល់សណ្ឋាគារ​ ៥​ ​​កន្លែងនៅ​ជិត Pub-Street តម្លៃធូរៗបន្ទប់ស្អាតញាក់

ជិត​ដល់​រដូវ​កាល​សម្រាក​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះខែ​ហើយ អ្នកណា​ខ្លះ​មាន​គម្រោង​ចង់​ទៅ​លេង​ខេត្ត​សៀមរាប? រី​ឯ​អ្នក​ខ្លះ​ទៀត​តែងតែ​មាន​គម្រោង​ចង់​ទៅ​លេង​ទឹក​ដី​សុវណ្ណភូមិ​នេះ​យូរ​ហើយ ប៉ុន្តែ​ឧបសគ្គ​ធំ​បំផុត​នោះ​គឺ “អត់​លុយ” ។ អស់​បារម្ភ​ទៀត​ហើយ បើ​លោកអ្នក​ពិត​ជា​ចង់​ទៅ​លេង​នៅ​ទីនោះ​ពិត​មែន ទោះ​មាន​ថវិកា​មិន​ច្រើន​ក៏​អាច​ទៅ​លេង​បាន​ដោយ​គ្រាន់​តែ​ជ្រើសរើស​យក​កន្លែង​ស្នាក់​ដែល​មាន​តម្លៃ​សមរម្យ​ទៅ​បាន​ហើយ។

រីសត​ស្តង់ដារ​ប្រណិត​មួយនេះ កំពុងលាក់​ខ្លួនលើកោះ​ដ៏​ស្ងប់ស្ងាត់​​​កណ្ដាល​មហាសាគរ ​

កោះ​​ដ៏​ស្ងប់​ស្ងាត់​​ស្ថិត​នៅ​កណ្ដាល​សមុទ្រ​រាម​ដ៏​ធំ​ល្វឹងល្វើយ មាន​ទេសភាព​ និង​ធម្មជាតិ​ស្រស់​ល្អ​ឯក​ដូច​ផ្ទាំង​គំនូរ​មួយ​នេះ​ មាន​ឈ្មោះ​ថា «កោះក្របី» ដែល​មាន​រីសត​ប្រណិត​វិនិយោគ​ក្នុង​តម្លៃ​ ២០ ​

សម្រស់​ភូមិ​នេសាទ​មួយ បណ្ដែត​ខ្លួន​នៅ​លើ​ផ្ទៃ​សមុទ្រ​នៃ​កោះធំ​ជាងគេ​របស់​​កម្ពុជា

និយាយ​ទៅ​ដល់​កោះកុង​ក្រៅ ​គឺ​ជា​កោះ​មួយ​ដែល​មនុស្ស​ម្នា​ល្បី​ត​ៗគ្នា​ថា​មាន​សម្រស់​ស្រស់​ស្អាត​ប្រៀប​​ដូន​ឋានសួគ៌​ក្រោម​មេឃ និង​គឺ​ជា​កោះ​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ទេសចរ​គ្រប់រូប​ដែល​បាន​ទៅ​ដល់​ទី​នោះ​​ តែង​តែ​នាំ​គ្នា​លាន់​មាត់​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​សម្រស់​ដ៏​អស្ចារ្យ​ស្ទើរ​តែ​មិន​ជឿ​និង​ភ្នែក និង​ជា​កន្លែង​សម្រាក​លំហែ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​ធម្មជាតិ។ «កោះ​កុង​ក្រៅ» ​ជា​កោះ​ធំ​ទី​មួយ​របស់​ប្រទេស​កម្ពុជា មាន​ទំហំ​សរុប​ដល់​ទៅ ១០៣ គីឡូម៉ែត្រ​ការ៉េ មាន​ទទឹង ៧ គីឡូម៉ែត្រ បណ្ដោយ​ប្រហែល ២២ គីឡូម៉ែត្រ ហើយ​ក៏​ជា​កោះ​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ​ផង​ដែរ។

រីសតទាំង ៧ នៅមណ្ឌលគិរី សភាពស្អាតគ្រប់ជ្រុង ពិសេសនៅរដូវដែលមានភ្លៀងធ្លាក់

ពេល​វេលា​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​យើង​គួរ​តែ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ខ្លួន​ឯង និង​មនុស្ស​ជា​ទី​ស្រឡាញ់​ជាមួយ​នឹង​ដំណើរ​កម្សាន្ត​ទៅ​តំបន់​…..

អ្នក​ចង់​ទៅ​លេង​កោះ​រ៉ុង ​មកមើល​រីសត​តម្លៃ​ធូរៗ​ទាំង ៥ ​នេះ​ទុក​ឲ្យ​ហើយទៅ

«កោះរ៉ុង» គឺ​ជា​កោះ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ៧៨ម៉ែត្រ​ការ៉េ និង​ជា​តំបន់​ទេសចរណ៍​គោលដៅ​មួយ​គួរ​ឲ្យ​ទាក់ទាញ​បំផុត​ជា​ពិសេស​​ផ្ទៃ​សមុទ្រ​ដ៏​ស្រស់​ស្អាត។ ក្រៅ​ពី​នេះ «កោះរុង» គឺ​ជា​កន្លែង​អភិរក្ស​សត្វ​សមុទ្រ​ដ៏​ល្អ​មួយ ដែល​ទេសចរ​មុជ​ទឹក​មើល​ផ្កា​ថ្ម ប្រព័ន្ធ​ជីវចម្រុះ និង​មើល​សត្វ​សមុទ្រ​នៅ​បាត​សមុទ្រ​ជាដើម។

​៥ កន្លែងជិតបង្កើយភ្នំពេញ ចាក់តែសាំង ១លីត្រជិះដល់ហើយ ទេសភាពស្អាតៗ ម្ហូបឆ្ងាញ់ៗកប់

ចង់​បបួល​មិត្តភ័ក្ដិ​ទៅ​ថត​រូប​លេង​ទុក​បង្ហោះ​បង្អួត​គេ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ តែ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ត្រូវ​អត់? ​អ្នក​ចូលចិត្ត​ថត​រូប​ភាគ​ច្រើន​តែងតែ​ចង់​រុក​រក​កន្លែង​ថ្មី​ៗ មាន​ទេសភាព​ស្អាត​ៗ