ចំណាយ​លុយ​ជិះ​ទូក​ទៅ​មក ៥ម៉ឺនរៀល ថ្លៃកញ្ចុះ២ម៉ឺនរៀល បើ​ទៅ​ជាមួយ​ពួកម៉ាក​សប្បាយ​កប់

អ្នកណា​ខ្លះ​មាន​គម្រោង​ចង់​បបួល​ពួកម៉ាក​ដើរ​លេង​នៅ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ? ចុះ​មាន​បាន​ត្រៀម​ថា​ទៅ​លេង​ទី​ណា​ហើយ ឬ​នៅ? បើ​មិន​ទាន់​មាន​ទេ ចុង​ឆ្នាំ​នេះ​សាក​បបួល​ពួក​ម៉ាក​ទៅ​ពិក​និក​នៅ​សហគមន៍​អេកូ​ទេសចរណ៍​មួយ​កន្លែង​នេះ​ដឹង​តែ​សប្បាយ​កប់​​តែ​ម្ដង។

វិសេសវិសាលណាស់! ចាប់ពីខែក្រោយឆ្នាំនេះទៅមានពិធី “រលឹកគុណអង្ករ” រៀងរាល់ឆ្នាំ

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ធ្វើសារាចរណែនាំឲ្យរៀបចំពិធីបុណ្យ “រលឹកគុណអង្ករ” រយៈពេលបីថ្ងៃ នៅក្នុងប្រសាទអង្គរវត្ត បេតិកភណ្ឌពិភពលោក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ ២០២២តទៅ។

ទេសភាពកប់! មានទាំងភ្នំ មានទាំងទឹក មានទាំងកន្លែងញ៉ាំអីឆ្ងាញ់ៗ មិនឆ្ងាយប៉ុន្មានពីភ្នំពេញ

យូរ​ៗ​នាំ​គ្រួសារ​ទៅ​លំហែ​កាយ​ម្ដង​ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​ក្នុង​គ្រួសារ​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ និង​កក់ក្ដៅ។ សម្រាប់​ប្រិយមិត្ត​ដែល​មិន​ចង់​ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​រយៈ​ពេល​វែង​ គួរ​តែ​ជ្រើសរើស​យក​កន្លែង​មួយ​ណា​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ក៏បាន​។ AMS Infotainment សូម​ណែនាំ​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត ពោរពេញ​ទៅ​ដោយ​ទេសភាព​ស្រស់​ស្អាត​ជាច្រើន។

ចុងឆ្នាំនេះទៅលេងត្រូវម៉ាច់! កោះធម្មជាតិមួយកន្លែង នៅតំបន់ព្រៃលិចទឹកស្ទឹងត្រែង ស្អាតដូចឋានសួគ៌

«កោះខេ» ឬ​​គេ​ច្រើន​ហៅ​ថា «កោះ​ហាន» មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹង​ត្រែង និង​មាន​ចម្ងាយ​ប្រហែល ២៥គីឡូម៉ែត្រ ពី​រង្វង់​មូល​ថ្មី។ អ្វី​ដែល​ពិសេស​នៅ​ទីនោះ​ពោរពេញ​ទៅ​ដោយ​តំបន់​​ទេសចរណ៍​ដែល​មាន​សក្ដានុពល​សំខាន់​ៗ​ដូចជា ព្រៃ​អ្នកតា កោះ​សំបូរ ក្បាល​កោះ​ស្នែង ក្បាល​កោះ​ទន្លេ​មួយ ភ្នំ​ត្រងើល អន្លង់​ថ្ម​កំបោរ វាល​ព្រលាន កន្ទុយ​កោះហាន និង​ក្បាលកោះ។

សាមញ្ញៗតែមានក្ដីសុខ! បើស្ត្រេសខ្លាំង កន្លែងលំហែមួយនេះអាចជួយបាន

សាក​ស្រម៉ៃ​មើល​ថា​បើសិន​ជា​អ្នក​បាន​អង្គុយ​ផឹក Cocktail បណ្ដើរ ស្ដាប់​សំឡេង​ទឹក​រលក​បណ្ដើរ និង​មើល​ថ្ងៃ​លិច​បណ្ដើរ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា? ច្បាស់​ណាស់​ថា​អ្នក​ច្បាស់​ជារំ​ភើប ស្រស់ស្រាយ សប្បាយ​ចិត្ត​ជាក់​ជា​មិន​ខាន។ ដូច្នេះ​ហើយ​ទោះជា​អ្នក​រវល់​យ៉ាងណា​ក៏​អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​ឲ្យ​ខ្លួនឯង​បា​ន​សម្រាក​លំហែ ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​ស្ត្រេស​ដុន​ដាប។

ផ្លែ​ឈើ​ទាំង ៦មុខ ​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​នៅ​ក្នុង​រដូវ​រងា និង​ងាយ​ស្រួល​រក​ទិញ

រដូវ​ធ្លាក់​ខ្យល់​កាន់​តែ​ជ្រៀត​ចូល​បន្តិច​ម្ដង​ៗ ជា​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​បត់បែន​តាម​អាកាសធាតុ និង​អាច​បណ្ដាល​ឲ្យ​ឈឺ​យ៉ាង​ងាយ។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ភាគច្រើន​តែងតែ​គិតគូរ​យ៉ាង​ដិតដល់​អំពី​សុខភាព​ផ្ទាល់​ខ្លួន​ដូចជា​ត្រៀម​ខោអាវ​ក្រាស់​ៗ ពូក​ក្រាស់​ៗ និង​ស្រោម​ជើង​ជាដើម។ យ៉ាងណាមិញ​ការ​បរិភោគ​អាហារ​ គឺ​ជា​រឿង​សំខាន់​មួយ​ដែល​ជួយ​ការពារ​សារពាង្គកាយ​របស់​អ្នក​មិន​ឲ្យ​ឈឺ​បាន ខាង​ក្រោម​នេះ​ គឺ​ផ្លែ​ឈើ​ទាំង ៦មុខ ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​នៅ​ក្នុង​រដូវរងារ៖

អ្នកមុជទឹកមួយក្រុម បង្ហាញទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្រោមបាតសមុទ្រកោះមួយនៅកម្ពុជា

កាល​ពី​ថ្ងៃ​អាទិត្យ ទី ២០ ខែ​វិច្ឆិកា ឆ្នាំ២០២២ ថ្មីៗ​នេះ ក្រុម​អ្នក​ជំនាញ​មុជទឹក Khmer Dive Group បាន​ប្រកាស​ពី​ការ​រក​ឃើញ​តំបន់​ជីវចម្រុះ​បាត​សមុទ្រ​ថ្មី​មួយ​នៅ​លើ​កោះ ពូលូវ៉ៃ ដែល​ជា​កោះ​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា។

រីសត​ដ៏​ស្រស់​ស្អាត​មួយ​នេះ កំពុងលាក់​ខ្លួន​ក្នុង​ស្លឹក​ចាក​ក្បែរមាត់ស្ទឹងកំពត

បើ​យើង​មើលត្រឹម​រូប​មួយ​សន្លឹក​នេះ គឺជា​ការ​ថត​ពី​លើ​អាកាស ដែលបង្ហាញ​ពី​​រូបរាង ទ្រង់ទ្រាយ និង​ទេសភាព​ដ៏​អស្ចារ្យ​របស់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​មាន​ឈ្មោះ​ថា «ស្លឹកចាក​បឹង​ហ្កាឡូ» ដែល​

ដូរពីសមុទ្រទៅទន្លេម្ដង! រីសតមួយកន្លែងនេះ ប្របទន្លេមេគង្គ ទេសភាពស្អាតក្រៃលែង

រដូវ​រំហើយ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ ទឹក​ទន្លេ​មេគង្គ​ក៏​កាន់​រីង​បន្តិច​ម្ដង​ៗ ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ទេសភាព​ជុំវិញ​ទន្លេ​មេគង្គ​កាន់​តែ​មាន​សភាព​ស្រស់​ឆើតឆាយ និង​ទាក់ទាញ។ បើ​និយាយ​ទៅ​ដល់​ខេត្ត​ស្ទឹង​ត្រែង គឺ​ជា​ខេត្ត​មួយ​ជាប់​ទន្លេ​មេគង្គ​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​តំបន់​អេកូ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ជា​ច្រើន​ដូចជា តំបន់​ទន្លេ​មេគង្គ តំបន់​ប្រវត្តិសាស្ត្រ និង​តំបន់​លំហែ​ធម្មជាតិ​កែច្នៃ​ផ្សេង​ៗ​ទៀត។​​

រកឃើញកន្លែងបោះតង់មានសុវត្ថិភាព លើភ្នំគូលែន មានគ្នាតែ ២នាក់ក៏ទៅបានដែរ!

ឲ្យ​តែឮ​ដល់​ពាក្យ​ទៅ​បោះតង់​នៅ​លើ​ភ្នំ​គូលែន​ ​អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​គិត​ដល់​ការ​ជួបជុំ​គ្នា​ច្រើន​ ហើយ​បោះតង់​រួមគ្នា​នៅ​ក្នុង​ព្រៃ​​យ៉ាង​ឱឡារិក​​ហើយ​ត្រូវ​អត់? ចុះ​អ្នក​ទាំង​អស់​គ្នា​មាន​ធ្លាប់​ដឹង​ទេ ថា​