ចំណាយ​លុយ​ជិះ​ទូក​ទៅ​មក ៥ម៉ឺនរៀល ថ្លៃកញ្ចុះ២ម៉ឺនរៀល បើ​ទៅ​ជាមួយ​ពួកម៉ាក​សប្បាយ​កប់

អ្នកណា​ខ្លះ​មាន​គម្រោង​ចង់​បបួល​ពួកម៉ាក​ដើរ​លេង​នៅ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ? ចុះ​មាន​បាន​ត្រៀម​ថា​ទៅ​លេង​ទី​ណា​ហើយ ឬ​នៅ? បើ​មិន​ទាន់​មាន​ទេ ចុង​ឆ្នាំ​នេះ​សាក​បបួល​ពួក​ម៉ាក​ទៅ​ពិក​និក​នៅ​សហគមន៍​អេកូ​ទេសចរណ៍​មួយ​កន្លែង​នេះ​ដឹង​តែ​សប្បាយ​កប់​​តែ​ម្ដង។

សហគមន៍​នេសាទ​កំពង់​សាមគ្គី គឺ​ជា​តំបន់​អេកូទេសចរណ៍​មួយ​ដែល​ទទួល​បាន​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​ទប់​ស្កាត់​បទ​ល្មើស​ជល​ផល​ទាន់​ពេល​វេលា និង​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​កោង​កាង​ដែល​ជា​ប្រភព​ជម្រក​របស់​ជីវចម្រុះ​នៃ​តំបន់​សមុទ្រ​។

បន្ទាប់​ពី​ទទួល​បាន​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​យ៉ាង​ល្អ​ប្រសើរ​រួចមក​ «សហគមន៍​នេសាទ​កំពង់សា​មគ្គី» បាន​ផ្ដល់​ផល​វិជ្ជមាន​យ៉ាង​ច្រើន​ទៅ​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​វា​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយ​អម​ដោយ​ព្រៃ​កោង​កាង​ស៊ុប​ទ្រុប និង​ផ្ទៃ​សមុទ្រ​ដែល​មាន​ទឹកថ្លា​ឆ្វង់​មើល​ឃើញ​ហ្វូង​មច្ឆា​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទេសចរ​បាន​ទស្សនា​យ៉ាង​សប្បាយ​រីករាយ។

ចំពោះ​សកម្មភាព​កម្សាន្ត​អ្នក​ទេសចរ​អាច បោះតង់​នៅ​លើ​កញ្ចុះ​កណ្ដាល​មហាសាគរ​ ស្នាក់​នៅ​កម្សាន្ត​ក្នុង​ផ្ទះ​លំហែ​តូច​ៗ​ក្បែរ​ព្រៃ​កោ​ង​កាង ដើរ​កម្សាន្ត​ព្រៃ​កោងកាង​តាម​ស្ពាន​ឈើ ថត​រូប​លេង​ ជិះ​ទូក​កម្សាន្ត​ជុំវិញ​សហគមន៍ និង​ពិសា​គ្រឿង​សមុទ្រ​យ៉ាង​សប្បាយ​រីករាយ។ ក្រឡេក​ទៅ​មើល​តម្លៃ​វិញ អ្នក​ទេសចរ​ត្រូវ​ចំណាយ​លុយ​ជិះ​ទូក​ទៅ​មក​ត្រឹមតែ ៥​ម៉ឺន​រៀល, ចំណាយ​ថ្លៃ​កញ្ចុះ ​២​ម៉ឺន​រៀល, តម្លៃ​គ្រឿង​សមុទ្រ​មួយ​ឈុត ៤​ម៉ឺនរៀល និង​ការ​ចំណាយ​ផ្សេង​ៗ​តាម​តម្រូវការ៕

ទំនាក់ទំនង៖ 016 304 488/ 069 952 891

ទីតាំង៖ សហគមន៍​ទេចរណ៍​កំពង់​សាមគ្គី ភូមិ​កំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តំពត ​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា