នារីៗកំពុងពេញនិយមម៉ូដសក់ខ្លីទាំង ៥ នេះ ជួយលើកមុខស្អាតមួយកម្រិត

សម្រាប់មនុស្សស្រីយើង សក់គឺចំណែកមួយដែលជួយលើកសម្រស់ឱ្យកាន់តែមានភាពស្រស់ស្អាតដែរ។  បច្ចុប្បន្ននេះការលេងម៉ូដសក់គឺកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ជាពិសេសមនុស្សស្រី។ ជាក់ស្ដែង ថ្មីៗនេះយើងសង្កេតឃើញម៉ូដសក់ខ្លីគឺកំពុងទទួលការគាំទ្រខ្លាំងមែនទែនពីមនុស្សស្រីភាគច្រើនស្ទើរតែគ្រប់វ័យផងដែរ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំម៉ូដសក់ខ្លីទាំង ៥ ដូចដែលកំពុងពេញនិយមខាងក្រោមនេះ៖

១. ម៉ូដសក់ការ៉េ (short hair bob)

សម្រាប់អ្នកដែលទើបតែសម្រេចសាកល្បងជាមួយសក់ខ្លី ម៉ូដមួយនេះគឺស័ក្តិសមបំផុត។ វាមើលទៅសាមញ្ញ តែរំលេចភាពស្រស់ស្អាតផងដែរ។

២. ម៉ូដសក់ខ្លីជាមួយសក់សេះ (short hair with bang)

ការលេងម៉ូដសក់ខ្លីអមជាមួយសក់់សេះបាំងពីមុខគឺពិតជាស៊ីគ្នាខ្លាំងមែនទែន ចំពោះអ្នកដែលស្រឡាញ់ការតុបតែងខ្លួនបែបគួរឱ្យស្រឡាញ់។ មិនតែប៉ុណ្ណោះ ម៉ូដសក់មួយនេះក៏នឹងអាចជួយលើកសម្រស់យើងឱ្យក្មេងជាងវ័យមួយកម្រិតទៀតផងដែរ។

៣. ម៉ូដបែបទឹករលក (short wavy hair)

ដើម្បីឱ្យមើលទៅកាន់តែស្រស់ស្អាត និងមើលទៅចាស់ទុំ យើងសូមណែនាំជាមួយម៉ូដសក់ខ្លីបែបទឹករលកនេះ។ សក់ខ្លីមួយម៉ូដនេះនឹងធ្វើឱ្យយើងគួរឱ្យទាក់ទាញថែមទៀត ជាពិសេសសម្រាប់អ្នកដែលមិនចង់ឱ្យសក់ខ្លួនឯងមើលទៅរាបស្អិតជាប់ក្បាល។

៤. ម៉ូដប្រះស្មា (shoulder-length short hair)

ចំពោះអ្នកដែលចង់កាត់សក់ខ្លី តែរាងស្ទាក់ស្ទើរអាចសាកល្បងជាមួយនឹងម៉ូដសក់ប្រះស្មានេះបាន។ ជាមួយគ្នានេះដែរ ម៉ូដសក់នេះនឹងធ្វើឱ្យសម្រស់យើងកាន់តែស្រស់ស្អាតបែបចាស់ទុំ និងមានទំនុកចិត្តលើខ្លួនឯង (confident) ថែមទៀតផង។

៥. ម៉ូដបែប pixie cut (short pixie cut hair)

ចំពោះអ្នកដែលចង់ឱ្យខ្លួនប្លែកខ្លាំងអាចសាកល្បងជាមួយម៉ូដបែប pixie cut នេះបាន។ ការលេងជាមួយស្ទាយបែប boy boy មើលទៅគឺពោរពេញដោយថាមពល ទាន់សម័យ មានអំណាច និងភាពជឿជាក់ថែមទៀតផង។

ដូច្នេះប្រិយមិត្តអាចជ្រើសរើសមួយណាក៏បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន