ចូលដល់ខែក្ដៅហើយ ដើម្បីឲ្យស្រឡះក អាចកាត់ម៉ូដសក់ខ្លីៗតាម Idol ទាំងនេះបាន!

ប៉ុន្មាន​ថ្ងៃ​នេះ​អាកាសធាតុ​ចាប់ផ្ដើម​ក្ដៅ​ខ្លាំង​តែ​ម្ដង ព្រោះ​ជា​ខែ​មាឃ ជិត​ចូលដល់​ខែ​ចេត្រ ដែល​អាកាស​ធាតុ​រឹតតែ​ក្ដៅ​ជាង​នេះ​ទៅ​ទៀត។ ដូចនេះ​បើ​មិត្ត​នារី​យើង​ចង់​ឲ្យ​ស្រឡះ​ក​ មិន​ក្ដៅ​ស្អុះស្អាប់ បែកញើស សើម​ខ្លួន​ខ្លាំង​ទេ អាច​ជ្រើរើស​ម៉ូដ​សក់​ខ្លី​ៗ​ដូច​ Idol ប៉ុន្មាន​រូប​នេះ​ក៏​បាន។

ក្នុង​ចំណោម​តារា​ស្រី​ល្បី​ៗ​ទាំងនេះ ភាគច្រើន​គឺ​ស្ទើរតែ​មិន​ទុក​ឲ្យ​សក់​ដុះ​វែង​ទាន់​ឡើយ គឺ​ទៅ​សារ៉េ​ឲ្យ​ខ្លី​​ជាប្រចាំ ឬ​អ្នក​ខ្លះ​ដូរ​តម្រូវ​តាម​ការងារ និង style ចូលចិត្ត។ ​សម្រាប់ style សក់​ខ្លី​នេះ យើង​អាច​កាត់​ស្មើ ឬ​កាត់​រះ​បណ្ដាក់​គ្នា​តិច​ៗ​ក៏​បាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អាច​បន្ថែម​ការ​តុបតែង​ដោយ​ពណ៌​ថើៗ និង​មូល​រួញ​ភ្លី​ធំ​ៗ ​មើល​ទៅ​កាន់តែ​ស្អាត​ម្យ៉ាង ហើយ​បើ​អ្នក​មិន​ស្រលាញ់​សក់​ពណ៌​ទេ អាច​រក្សា​ពណ៌​ធម្មជាតិ ឬ​ដាក់​​ខ្មៅ​ក្រឹប​តែម្ដង។

បើ​និយាយ​ពី​ស្ទីល៍​សក់​នេះ​ដែរ អ្នក​អាច​ស្លៀកពាក់​ជាមួយ​សម្លៀកបំពាក់​បែប​ណា​ក៏​សម មិន​ថា​បុរាណ ឬ​​សម័យ គឺ​ស៊ី​គ្នា​ទាំងអស់។ ចង់​ដឹង​ថា​ម៉ូដ​នេះ​ស្អាត​ប៉ុណ្ណា ហើយ​អាច​សាកល្បង​បាន សម្រាប់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ ទៅ​ស្រុក​ដើរលេង​​ឲ្យ​គេ​មើល​ផ្អៀង​ក​ម្ដង៖

រឿន ណាត

​​ភិន សុដាលីស

ហ៊ិន ច័ន្ទនីរ័ត្ន

វ៉ាន់នីឡា

ជាស្រីនា

ស៊ិន យូប៊ីន

ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា

នីគីនីគី

កែវ ផល្លីកា

ណាក់ ស្រីណា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ