ពិសេសណាស់! ស្នាដៃជ័យលាភីកម្មវិធីប្រកួតប្រជែង «គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៦» នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុន

កាលពី ថ្ងៃទី ២៦ មីនា ២០២៣ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានរៀបចំពិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិការប្រកួតប្រជែង”គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៦” នៅផ្សារទំនើបអ៊ីអនមានជ័យ។

ការប្រកួតប្រជែងគំនួររថយន្តក្នុងឆ្នាំ២០២៣ មានបេក្ខជនដាក់​ពាក្យ​ចូល​រួមប្រ​កួតចំនួន ១១០៧ ពី តាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ដនានា។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ បានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ​ ឆ្នាំ២០២២ រហូតដល់ ខែកុម្ភៈឆ្នាំ២០២៣។

​ក្នុងចំណោមរូបគំនូរទាំង ១១០៧ផ្ទាំង​នេះ ត្រូវ​បាន​​​​​បែងចែក​ជាបីក្រុមអាយុរួមមាន៖ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន១២២ ផ្ទាំង ក្រុមអាយុ​​ពី៨-១១ឆ្នាំ មានចំនួន ៥០២ ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន ៤៨៣ ផ្ទាំង។

កម្ម​វិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦“ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) លោក រីអូជិ ហ្វូជីតា (Ryoji Fujita) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក​ ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

ក្នុងនោះ​ ម្ចាស់ជ័យលាភី​ President Award (ពានរង្វាន់កិត្តិយសអគ្គនាយក​ ក្រុមហ៊ុនតូយ៉ូតា ខេមបូឌា)​ បានទៅលើកុមារី​ ឆន ស្រីមាស អាយុ ១៣ឆ្នាំ ដែលគំនូររបស់គេមានចំណងជើងថា​ ឡានឃ្មុំ។

សម្រាប់ក្រុមអាយុ ក្រោម​ ៨ឆ្នាំ ម្ចាស់ជ័យលាភី លេខ១ បានទៅលើកុមារា អ៊ឹង ចាន់សុខលី លេខ២ កុមារី កែវ​​ មុនីរ័ត្ន លេខ៣ គឹម ចាន់វណ្ណស័ក្ត​ និងម្ចាស់ជ័យលាភីល្អបំផុតចុងក្រោយបានទៅលើកុមារី ម៉ុន សុចិត្រភិមាន អាយុ ៤ឆ្នាំ ដែលគំនូររបស់គេមានឈ្មោះថាឡានផ្ទះជាទីស្រលាញ់ ចំណែកឯជ័យលាភី។

សម្រាប់ថ្នាក់អាយុចាប់ពី ៨ ដល់ ១៥ឆ្នាំ ជ័យលាភី លេខ១ បានទៅលើកុមារា​​ សេង ស៊ីណាហ្វីលីត លេខ២​​​​ កុមារី​ ឈូ យូហ៊ុយ​ លេខ៣ កុមារី​ ថាន់​​ ចំរើនរី​ អារីយ៉ា​​​​ និងរូបគំនូរល្អបំផុតចុងក្រោយបានទៅលើ កុមារី លឹម ស៊ូជីន ។

សម្រាប់កុមារ​អាយុ ចាប់ពី​ ១២-១៥ឆ្នាំ​ ម្ចាស់ជ័យលាភីលេខ១ កុមារី​​ អ៊ឹង​​ ចោមចាន់ដេវីត លេខ២​​​​ កុមារី​ កែវ​ ឆដាវត្តី​ លេខ៣ កុមារា​ អ៊ឹង​ ចោមចាន់ដាណែត​ និងជ័យលាភីរូបគំនូរល្អបំផុតចុងក្រោយបានទៅលើ កុមារា​ ផា​ ខេមរិន្ទ។

គួរជម្រាបថាស្នាដៃគំនូរពោរពេញទៅដោយគំនិតច្នៃប្រឌិត និងក្តីស្រម៉ៃដែលមនុស្សពេញវ័យភាគច្រើនមិនអាចធ្វើបានដូចប្អូនៗនេះត្រូវបានឆ្លងកាត់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត។

ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ និងទទួលបានរង្វាន់ជាច្រើនដូចខាងក្រោម៖

ជ័យលាភីលេខ ១ ទទួលបាន Ipad 10th និងនាឡិកាឆ្លាតវៃមួយ

ជ័យលាភីលេខ ២ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ

ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad

ជ័យលាភីកិត្តិយស President award : Huawei mate Pad

សូមបញ្ជាក់ផងដែរនេះជាកម្មវិធីប្រកួតដ៏ពិសេសមួយរបស់ក្រុមហ៊ុន តូយ៉ូតាដែលអនុញ្ញាតិអោយប្អូនកុមារបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេតាម គំនូររថយន្តក្នុងក្តីស្រម៉ៃ ហើយរាល់ការស្រម៉ៃរបស់គេ ដែលបានជាប់ជ័យលាភីនឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុនដើម្បីប្រកួតជាមួយប្រទេសផ្សេងៗ រួមជានឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជារង្វាន់ពិសេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប