ពីលូទឹកស្អុយ ផ្លូវ​កោងកាង​សាង​ស្នេហ៍​ នឹង​បើក​ដំណើរការ​សាកល្បង​អំពូល​គោម​បំភ្លឺ​ផ្លូវ​​យប់​នេះហើយ

អ្នកណា​ខ្លះ​ដែល​កំពុង​តែ​ទន្ទឹង​រង់ចាំ​ការ​បើក​ដំណើរ​ការ​របស់​ផ្លូវ​កោងកាង​សាង​ស្នេហ៍​ដែល​មាន​ប្រភព​ដើម​មក​ពី​ផ្លូវ​លូ​ទឹក​ស្អុយ​ ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប? ពេល​នេះ​ផ្លូវ​កោងកាង​សាងស្នេហ៍​បាន​រៀប​ចំ​រួចរាល់​ហើយ នឹង​ត្រៀម​បើក​ដំណើរការ​ជាមួយ​អំពូល​គោម​បំភ្លឺ​ផ្លូវ​ដ៏​ស្រស់​ស្អាត​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា ឆ្នាំ២០២២នេះ។

​យុវជនជនខ្មែរ ១៥ នាក់ ទទួលបានវិញ្ញាបនបត្រផ្នែកផលិតភាព​យន្ត​ឯកសារ​ បន្ទាប់ពីការខិតខំប្រឹងប្រែងរយៈពេល១ឆ្នាំ

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី១២ ខែ​តុលា ឆ្នាំ២០២២ ម្សិល​មិញ​នេះ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​ប្រកាស​បើក​ជា​ផ្លូវ​ការ​នៃ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ជូន​សិក្ខាកាម​ផ្នែក​ផលិតភាព​យន្ត​ឯកសារ​ចំនួន​១​៥​នាក់​ នៅ​ក្នុង​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា។

មាន​នឹក​តាតៃ​ទេ? រីសត​ជាប់​មាត់​ស្ទឹងនៅតាតៃ​ ៤​កន្លែង​នេះ​ជា​ទី​ឋាន​លំហែ​កាយ​ដ៏​មនោរម្យ

តាតៃក្រោម គឺ​ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ទាំង​បួន ស្ថិត​ក្នុង​ស្រុក​កោះកុង ខេត្ត​កោះ​កុង និង​ជា​ឃុំ​មួយ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​បង្កើត​ឲ្យ​ក្លាយ​ទៅ​​ជា​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​​ដែល​រួម​មាន តំបន់​ទេសចរណ៍​ទឹក​ធ្លាក់ ព្រៃលិចទឹក និង​ទេសចរណ៍​ធម្មជាតិ​ផ្សេង​ៗ​ទៀត។ ​អ្នក​ទេសចរ​ទាំងឡាយ​ធ្លាប់​បាន​ទៅ​សម្រាក​លំហែ​នៅ​តាតៃ​កន្លង​មក​តែងតែ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ជាមួយ​ដំណើរ​កម្សាន្ត​ប្លែក​អារម្មណ៍ ស្ងប់ស្ងាត់ និង​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​ធនធាន​ធម្មជាតិ​ក្នុង​សហគមន៍​តាតៃ។

ស្ត្រេស​ខ្លាំង​មែន​ទេ? ហាង​កាហ្វេ ៥​កន្លែង​នេះ នឹង​ធ្វើ​អ្នក relax ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ

ជីវិត​រស់​នៅ​ក្នុង​រាជធានី មិន​ប្រាកដ​ថា​​តែងតែ​ជួប​រឿង​រីករាយ​គ្រប់​ពេល​វេលា​នោះ​ទេ ជឿ​ថា​ជីវិត​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើការ​ពី​មួយ​ទៅ​មួយ​ថ្ងៃ​ គ្មាន​នរណា​ម្នាក់​ដែល​អាច​គេច​ចេញ​ពី​រឿងរ៉ាវ​ស្មុគស្មាញ​នោះ​ទេ ដូច្នេះ​ហើយ​សំណួរ​សួរ​ថា​បើ​សិន​ជា​អ្នក​ស្ត្រេស​ខ្លាំង តើ​អ្នក​ត្រូវ​ធ្វើ​បែប​ណា? ចម្លើយ​ងាយ​ៗ​ បើ​សិន​ជា​លោកអ្នក​ចូល​ចិត្ត​ដើរ​លេង ចូរ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ផ្ដល់​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​​ទើប​ល្អ ​ប៉ុន្តែ​បើ​លោកអ្នក​ចូលចិត្ត​ផឹក​កាហ្វេ AMS Infotainment សូម​ណែនាំ​ហាង​កាហ្វេ ៥​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ អាច​ធ្វើ​ឲ្យ​លោកអ្នក​មាន​អារម្មណ៍ relax និង​បាន​រំសាយ​ស្ត្រេស​ចេញ​ខ្លះ។

ហាង​កាហ្វេ​ប្លែក​ៗ​ទាំង ៤ ​កន្លែង​ នៅ​​បាត់​ដំបង មាន concept design មិនខ្វះកន្លែងថតរូបស្អាតៗ

ពេល​មាន mission ចុះ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ម្ដង​ៗ អ្នក​ចូលចិត្ត​ផឹក​កាហ្វេ​ច្បាស់​ជានឹ​ក​ដល់​រសជាតិ និង​ក្លិន​កាហ្វេ​ដែល​ធ្លាប់​ផឹក​រាល់​ថ្ងៃ​ហើយ​មែន​អត់? លើក​ក្រោយ​បើ​សិន​ជា​ប្រិយមិត្ត​បាន​ចុះ​ទៅ​

​ស្គាល់រីសតនេះអត់? នៅក្បែរ​ជើង​ភ្នំ​គូលែន​ មាន​ទាំង​កន្លែង​ស្នាក់​ និង​ទេសភាព​បៃតង​ស្រស់

ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តំបន់​ទេសចរណ៍៍ទាំងបែប​ប្រវត្តិសាស្ត្រ​ និង​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ បែកែច្នៃជា​ច្រើន ដូច្នេះ​ហើយ​ប្រជាជន​ដែល​រស់​នៅ​ទីនោះ​

ហាង​កាហ្វេ​លើ​ភ្នំ ៣​កន្លែង​មាន Concept ប្លែក​ៗ ​ទាន់​សម័យ​ ​អ្នក​គួរ​តែ​សាក​ល្បង

សម្រាប់ Coffee Lovers គ្រាន់​តែ​បាន​​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង​ធម្មតា​ក៏​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ ​ចុះ​ទម្រាំ​តែ​បាន​អង្គុយ​ផឹក​កាហ្វេ​នៅ​លើ​កំពូល​ភ្នំ​ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស​ស្រស់​បំព្រង​ និង​ខ្យល់​អាកាស​បរិសុទ្ធ​គ្រប់​ទិសទី​បន្ថែម​ទៀត​នោះ​ មិន​ដឹង​ជា​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ។ មនុស្ស​ម្នាក់​ៗ​តែងតែ​ជ្រើសរើស​​ដំណើរ​កម្សាន្ត​ខុស​ៗ​គ្នា និង​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ផ្សេង​ៗ​គ្នា​ផង​ដែរ ដូច្នេះ​ហើយ​ថ្ងៃ​នេះ AMS Infotainment សូម​ណែ​ហាង​កាហ្វេ​​មាន​ទីតាំង​នៅ​លើ​កំពូល​ភ្នំ ៣ កន្លែង​ធានា​ថា​ប្រិយមិត្ត​ដែល​ចូលចិត្ត​ផឹក​កាហ្វេ​ច្បាស់​ជា​ពេញ​ចិត្ត​ចង់​ទៅ​ជា​មិន​ខាន។

​ទៅ​លេង​​​អរិយក្សត្រ​ជាមួយ​មិត្តភ័ក្ដិ ៣ កន្លែង​នេះ ស្អាត​មិន​ខាត​សាំង​ ហើយ​បាន​សប្បាយ​ទៀត

ឲ្យ​តែ​ដល់​ថ្ងៃ​ចុង​សប្ដាហ៍​ម្ដង​ៗ ខ្ញុំ​និង​មិត្តភ័ក្ដិ​តែងតែ​មាន​បំណង​ចង់​ទៅ​ដើរ​លេង​បន្ធូរ​អារម្មណ៍​ស្ត្រេស​នៅ​កន្លែង​ណា​មួយ​ដែល​សក្ដិសម ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​បំណង​របស់​ពួក​យើង​ត្រូវ​បាន​បញ្ចប់​គឺ​មិន​ស្គាល់​កន្លែង​ដើរ​លេង មួយ​វិញ​ទៀត​បើ​បាន​ស្គាល់​កន្លែង​ដែល​ចង់​ទៅ​ហើយ ក៏​ពួក​យើង​គ្មាន​លទ្ធភាព​អាច​ទៅ​ដល់​ដែរ។ ត្រលប់​ទៅ​ខាង​ប្រិយមិត្ត​ទាំង​អស់​គ្នា​វិញ តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​នេះ​ដែរ ឬ​ទេ?

រីសត​ជាប់​មាត់​ព្រែក ៥កន្លែង ក្នុង​ខេត្ត​កំពតមានទេសភាពស្អាត​ប្លែក បរិយាកាស​ស្រស់​ស្រាយ

ខេត្ត​កំពត គឺ​ជា​ខេត្ត​មួយ​ដែល​មាន​​រមណីយដ្ឋាន​ទេសចរ​ជា​ច្រើន​ ជា​ពិសេស​រមណីយដ្ឋាន ទេសចរណ៍​បែប​ធម្មជាតិ និង​កែច្នៃ។ បច្ចុប្បន្ន​ខេត្ត​មួយ​នេះ​តែងតែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជា​ហូរហែ​មិន​ថា​ថ្ងៃ​បុណ្យ​ទាន ​ឬ​ថ្ងៃ​ចុង​សប្ដាហ៍​នោះ​ទេ ​​កត្តា​ទាំង​នេះ​បណ្ដាល​មក​ពី​ភាព​ទាក់​ទាញ និង​សក្ដានុពល​នៃ​តំបន់​ទេសចរណ៍​ប្លែកៗ​ខុស​ពី​គ្នា។

សម្រាប់​អ្នក​ចង់​ដើរ​លេង​បោះ​តង់​លើកដំបូង ៤ កន្លែង​នេះទាំងមាន​សុវត្ថិភាពហើយ ទេសភាពស្អាត​ប្លែក​

ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​តែងតែ​មាន​កូន​ចិត្ត​មួយ​ចង់​ទៅ​ដើរ​លេង​បែប​ផ្សង​ព្រេង គេង​ក្នុង​ព្រៃ បោះ​តង់​ និង​ឡើង​ភ្នំ​ណាស់ ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​រក​ហេតុផល​បែប​ណា​ឲ្យ​សមរម្យ​ដើម្បី​សុំ​ប៉ា​ម៉ាក់​ទៅ​បោះតង់​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​ម្ដង។ បើ​និយាយ​ទៅ​មូលហេតុ​ដែល​ពួកគាត់​សួរ​ដេញដោល​ច្រើន​មិនមែន​មក​ពី​គាត់​តឹង​រឹង​នោះ​ទេ ប៉ុន្តែ​​លោក​ទាំងពីរ​ពិត​ជា​បារម្ភ​​ចំពោះ​សុវត្ថិភាព​កូន​ៗ​ក្នុង​ពេល​ទៅ​ណា​មក​ណា​ម្ដង​ៗ​ជានិច្ច ដូច្នេះ​ហើយ​ថ្ងៃ​នេះ AMS Infotainment សូម ណែនាំ​កន្លែង​បោះតង់​ ៤​កន្លែង​ដែល​មាន​សុវត្ថិភាព និង​មាន​បរិយាកាស​ធម្មជាតិ​មិន​ចាញ់​ការ​បោះតង់​ផ្សងព្រេង​ក្នុង​ព្រៃ​ឡើយ។