សម្រាប់​អ្នក​ចង់​ដើរ​លេង​បោះ​តង់​លើកដំបូង ៤ កន្លែង​នេះទាំងមាន​សុវត្ថិភាពហើយ ទេសភាពស្អាត​ប្លែក​

ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​តែងតែ​មាន​កូន​ចិត្ត​មួយ​ចង់​ទៅ​ដើរ​លេង​បែប​ផ្សង​ព្រេង គេង​ក្នុង​ព្រៃ បោះ​តង់​ និង​ឡើង​ភ្នំ​ណាស់ ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​រក​ហេតុផល​បែប​ណា​ឲ្យ​សមរម្យ​ដើម្បី​សុំ​ប៉ា​ម៉ាក់​ទៅ​បោះតង់​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​ឲ្យបានម្ដង។ បើ​និយាយ​ទៅ​មូលហេតុ​ដែល​ពួកគាត់​សួរ​ដេញដោល​ច្រើន​មិនមែន​មក​ពី​គាត់​តឹង​រឹង​នោះ​ទេ ប៉ុន្តែ​​លោក​ទាំងពីរ​ពិត​ជា​បារម្ភ​​ចំពោះ​សុវត្ថិភាព​កូន​ៗ​ក្នុង​ពេល​ទៅ​ណា​មក​ណា​​ជានិច្ច ដូច្នេះ​ហើយ​ថ្ងៃ​នេះ AMS Infotainment សូមណែនាំ​កន្លែង​បោះតង់​ ៤​ កន្លែង​ដែល​មាន​សុវត្ថិភាព និង​មាន​បរិយាកាស​ធម្មជាតិ​មិន​ចាញ់​ការ​បោះតង់​ផ្សងព្រេង​ក្នុង​ព្រៃ​ឡើយ៖

១. បោះតង់​មើល​ផ្កាយ-Merl Pkay Camping

មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង «បោះ​តង់​មើល​ផ្កាយ» ​ជា​ទី​កន្លែង​កម្សាន្ត​ដ៏​សែន​មនោរម្យ​អម​ជាមួយ​ទេសភាព​ដង​ភ្នំ និង​ទេសភាព​ស្ទឹង​ដែល​ហូរ​កាត់​នៅ​ទីនោះ ​បណ្ដាល​ឲ្យ​អារម្មណ៍​អ្នក​ដំណើរ​ទាំងឡាយ​បាន​ល្ហែល្ហើយ​ស្បើយ​អស់​ទុក្ខ​កង្វល់​នានា។ រមណីយដ្ឋាន​បោះតង់​មើល​ផ្កាយ​ គឺ​ជា​កន្លែង​មួយ​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​មាន​ឱកាស​បាន​អង្គុយ​មើល​ផ្កាយ​រាប់​រយ​ដួង​រះ​ព្រោង​ព្រាត​លើ​វេហា​យ៉ាង​ស្ងប់ស្ងាត់។ ក្រៅ​ពី​មើល​ផ្កាយ​នៅ​ទី​នេះ​ក៏​មាន​កន្លែង​កម្សាន្ត​ជា​ច្រើន​ដូច​ជា ស្ទូចត្រី ជិះ ទូក​មើល​ព្រៃ​ព្រឹក្សា និង​ថត​រូប​លេង​ជា​ដើម។ «បោះ​តង់​មើល​ផ្កាយ» ជា​កន្លែង​លំហែ​កាយ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​នៅ​ជុំវិញ​ដូ​ច​ជា ទឹក​ស្ទឹង ភ្នំ និង​ព្រៃ​ឈើ​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​កម្សាន្ត​អារម្មណ៍​បាន​ច្រើន​បែប​។

ទីតាំង៖ https://goo.gl/maps/SYMFw2muHeUECAdY6

២. ARENG Camping

«ARENG Camping» ជា​កន្លែង​បោះតង់​មួយ​ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ ​ហើយ​បង្កើត​បាន​ជា​បរិយាកាស​មួយ​ល្អ​បំផុត​ជាពិសេស​នៅ​ក្នុង​រដូវ​កាល​ភ្លៀង​ធ្លាក់​។ Areng Camping គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​បែប​កែច្នៃ​មួយ​​មាន​ការ​គិតគូរ​ជា​ពិសេស​ទៅ​ដល់​បរិស្ថាន​ធម្មជាតិ។ នៅ​ទី​នោះ​មាន​ជម្រើស​សម្រាក​លំហែ​ដ៏​សម្បូរ​បែប​ដូចជា បោះតង់​ជិត​មាត់​ទឹក គេង​ក្នុង​ផ្ទះ​បឹង​ហ្កាឡូ និង​គេង​ក្នុង​បន្ទប់​ឡាន​ក្រុង​ជា​ដើម។ ចំពោះ​ជម្រើស​ទាំង​អស់​នេះ អ្នក​ដំណើរ​គ្រប់​រូប​អាច​ទទួល​បាន​នូវ​បទពិសោធន៍​ផ្សេង​ៗ​គ្នា។

ទីតាំង៖ តំបន់​អារ៉ែង ខេត្ត​កោះកុង

ផែនទី៖ https://goo.gl/maps/ns6BePnGdUfq3GWA9

៣.Wild farm- ចម្ការព្រៃ

«Wild farm» គឺ​ជា​កន្លែង​លំហែ​កាយ​មួយ​ដែល​មាន​បរិយាកាស​ស្ងប់ស្ងាត់​គួរ​ជា​ទី​មនោរម្យ។ នៅ​ទី​នេះ​អ្នក​ទេសចរ​ក៏​អាច​ជ្រើសរើស​ជា​ប្រភេទ​នៃ​ការ​ស្នាក់​នៅ​ក្នុង​តង់​ ឬ​ក្នុង​ប​ន្ទប់​ដ៏​មាន​ផាសុកភាព​​បាន​។ មិន​ខុស​ពី​កន្លែង​បោះតង់​ទាំង​បី​ផ្សេង​ទៀត Wild Farm ពោរ​ពេញ​ទៅ​ដោយ​ខ្យល់​អាកាស​បរិសុទ្ធ ត្រជាក់​ល្ហឹម និង​មាន​ទេសភាព​គួរ​ឲ្យ​ចង់​គយគន់។

ទីតាំង៖ https://goo.gl/maps/8ZQRh7TidrKTvyxa6

៤. ស្ទឹង​ពពក

មាន​ទីតាំង​នៅ​ក្នុង​ស្រុកស្រែ​អំបិល ខេត្ត​កំពត «ស្ទឹង​ពពក​ភូមិ​តង់» បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រំសាយ​អារម្មណ៍​ធុញ​ថប់​ និង​អារម្មណ៍​ដែល​បាន​លាក់​ទុក​មក​ជា​យូរ​ឲ្យ​រសាត់​ឆ្ងាយ​ទៅ​តាម​សមុទ្រ​ពពក។ ចំពោះ​សេវាកម្ម​នៅ​ទី​នោះ លោកអ្នក​នឹង​ទទួល​បាន​ជាមួយ​ការ​ផ្ដល់​ជូន​កញ្ចប់​ស្នាក់​នៅ​ បូក​ជាមួយ​អាហារ​ពេល​ល្ងាច​ និង​អាហារ​ពេល​ព្រឹក​ ​ព្រម​ជាមួយ​​បរិយាកាស​ដ៏​ស្រស់ស្រាយ។ ​នៅ​តំបន់​ស្ទឹង​ពពក​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ដូច​ជា ស្ទឹង​ពពក ទឹកជ្រោះ ដង​ព្រែក និង​ទេសភាព​ជើង​ភ្នំ៕

ផែនទី៖ https://goo.gl/maps/EJ3VprjciNibMNUS9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ