​ស្គាល់រីសតនេះអត់? នៅក្បែរ​ជើង​ភ្នំ​គូលែន​ មាន​ទាំង​កន្លែង​ស្នាក់​ និង​ទេសភាព​បៃតង​ស្រស់

ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តំបន់​ទេសចរណ៍៍ទាំងបែប​ប្រវត្តិសាស្ត្រ​ និង​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ បែកែច្នៃជា​ច្រើន ដូ​ច្នេះ​ហើយ​ប្រជាជន​ដែល​រស់​នៅ​ទីនោះ​តែងតែ​ចំណាយ​ពេល​វេលា​ថ្ងៃ​ចុង​សប្ដាហ៍​របស់​ខ្លួន​​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​កន្លែង​ទេសចរណ៍​ទាំង​នោះ​ដើម្បី​រំសាយ​អារម្មណ៍​ស្ត្រេស និង​បំបាត់​ភាព​នឿយ​ហត់​ចេញ​ពី​ទ្រូង​។ ក្រៅ​តែ​អំពី​ទេសចរណ៍​ទាំងប៉ុន្មាន​​បែប​នោះ ខេត្ត​សៀមរាប​ក៏​មាន​តំបន់​ទេសចរណ៍​ប្លែក​ៗ​ជា​ច្រើន​អាច​ឲ្យ​អ្នក​ដំណើរ​បាន​កម្សាន្ត​អារម្មណ៍​បាន​ដែរ ហើយ​ថ្ងៃនេះ AMS Infotainment សូម​ណែនាំ​រីសត​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំ​គូលែន​ដែល​មាន​បរិយាកាស​ស្រស់​បំព្រង​គួរ​ឲ្យ​គយគន់។

រីសត​មួយ​នេះ​មាន​ឈ្មោះ​ថា «អាហារដ្ឋាន ធិស័ក្តិ ជើងភ្នំ​គូលែន » មាន​ទីតាំង​ស្ថិត​នៅ​ជើង​ភ្នំ​គូលែន​ ក្នុង​ទី​រួម​ស្រុក​ស្វាយលើ។ សម្រាប់​ប្រិយ​មិត្ត​ដែល​ចង់​សាក​ល្បង​​ធ្វើ​ដំណើរ​បែប Adventure បោះតង់ ឡើងភ្នំ តែ​មិន​ទាន់​មាន​បទពិសោធន៍​គ្រប់គ្រាន់ និង​មិន​ចង់​ចំណាយ​កម្លាំង​ច្រើន «អាហារដ្ឋាន ធិស័ក្តិ» ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ជាមួយ​និង​ការ​បោះតង់​ក្បែរ​ជើងភ្នំ​ ឬ​អ្នក​ទេសចរ​ទេសចរ​ក៏​អាច​ជ្រើសរើស​នូវ​កន្លែង​ស្នាក់​នៅ​ក្នុង​បន្ទប់​ផាសុកភាព​ដាច់​ដោយ​ឡែក​ពី​គ្នា​បាន​ដែរ។

ក្រឡេក​ទៅ​មើល​បរិយាកាស​របស់​អាហារដ្ឋាន​មួយ​នេះ​វិញ​ពោរពេញ​ទៅ​ធម្មជាតិ​បៃតង​ស្រស់​ខ្ចី​ អម​ជាមួយ​សួន​ផ្កា​ជាច្រើន​ប្រភេទ​រីក​ស្គុះស្គាយ​ផង​នោះ ធ្វើ​ឲ្យ​អារម្មណ៍​ស្ត្រេស និង​ទុក្ខ​កង្វល់​នានា​បាន​រសាត់​ឆ្ងាយ​ពី​ក្នុង​ទ្រូង។ ក្រៅ​ពី​ការ​ស្នាក់​នៅ​ប្រិយមិត្ត​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​ទទួល​ទាន​អាហារ​ជាច្រើន​ប្រភេទ បន្ទាប់​មក​ថតរូប​លេង​សប្បាយ​ជាមួយ​សួនច្បារ ទឹកធ្លាក់ និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៅ​ទីនោះ​បាន​ដែរ៕

ទំនាក់ទំនង៖ 012 796 677

ទីតាំង៖ ទី​រួម​ស្រុក​ស្វាយលើ ជើង​ភ្នំគូលែន

ផែនទី៖ https://goo.gl/maps/vKcpphEmmK1uERgy9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន