ត្រៀមហើយនៅ? កេសរ បង្ហើបថា នឹងមានស្នាដៃបទចម្រៀងថ្មីបញ្ចេញលើទីផ្សារឆាប់ៗនេះ

បន្ទាប់ពីជោគជ័យលើបទ «ME YOU & US» កាលពីប៉ុន្មានខែមុន តារាចម្រៀងឯករាជ្យ កេសរ បានបង្ហើបប្រាប់ឱ្យដឹងថា ឆាប់ៗនេះ អ្នកគាំទ្រនឹងបានស្តាប់កម្សាន្តបទចម្រៀងថ្មីមួយទៀតរបស់នាង ដែលពេលនេះសុំមិនទាន់បង្ហើបចំណងជើងឡើយ តែបទនេះនិយាយពីការដោះលែងខ្លួនឯងចេញពីអតីតកាល និងបង្រៀនខ្លួនឯងឱ្យទទួលយកគន្លងជីវិតថ្មីមួយទៀត។

រូបភាព៖ ​FB page @Kesorrr កេសរ

កេសរ ដែលមានឈ្មោះពិត រិទ្ធី លំអរកេសរ បានលើកឡើងថា ស្នាដៃបទថ្មីនេះពិសេសសម្រាប់នាងខ្លាំងណាស់ ដោយសារនាងបានសរសេរវាព្រោះ​វា​បាន​បង្រៀនខ្លួនឯងឱ្យដោះលែងអតីតកាល ហើយដើរទៅមុខទៀត និងទទួលយកគន្លងថ្មីមួយរបស់ជីវិត។ 

លើកឡើងពីប្រយោគពាក្យថា «Let’s it go» ប្រិយមិត្តអ្នកអានប្រាកដជានឹកដល់រឿងរ៉ាវពិតរបស់ កេសរ បន្ទាប់ពីក្រុមតូច បានបំបែកទៅ ហើយអតីតសមាជិកម្នាក់ៗត្រូវបន្តដំណើរផ្លូវទៅមុខលើវិថិសិល្បៈរៀងៗខ្លួន វាប្រៀបដូចជាផ្នែកមួយនៃបទចម្រៀងនេះ គឺលើកឡើងពីសាច់រឿងរបស់ខ្លួនឯង។ ពាក់ព័ន្ធចំណុចនេះ តារាចម្រៀងឯករាជ្យ កេសរ មិនបដិសេធនោះទេ ដោយកញ្ញាគិតថា រឿងនេះ​គឺ​​ជៀស​មិន​ផុតទេ ដោយសារក្នុងដំណើរជីវិតមនុស្សគ្រប់គ្នាគឺត្រូវតែឆ្លងកាត់ចំណុចនេះ ព្រោះទាល់តែយើងហ៊ានដោះលែងខ្លួនឯងពីអតីតកាលបាន ទើបយើងអាចដើរទៅមុខដើម្បីរកអនាគតមួយទៀត ហើយប្រសិនបើយើងនៅតែរស់នៅក្នុងអតីតកាល យើងនឹងមិនអាចទៅមុខកើតឡើយ។

ក្នុងដំណើរផ្លូវជាតារាចម្រៀងឯករាជ្យ និងជាតារាចម្រៀងទោល កេសរ មិនសូវជួបផលលំបាកប៉ុន្មានទែ ផ្ទុយទៅវិញនាងមើលឃើញថា ដំណើរផ្លូវនេះជាដំណើរផ្លូវដែលរំភើបជាង ​(more excited) ព្រោះ​ញាគិតថា ការបិទទំព័រអ្វីមួយ ជាការបើកទំព័រថ្មីអ្វីមួយទៀត ដូច្នេះម្ចាស់​បទ “ជិត” មិនមើលឃើញថាវាជាការលំបាកទេ មានតែចាំមើលថា តើនឹងមានអ្វីថ្មីទៀតក្នុងដំណើរផ្លូវមួយនេះ។

គិតចាប់តាំងពីបំបែកក្រុមតូចមកទល់ពេលនេះ ស្ថានភាពរបស់ កេសរ ល្អប្រសើរជាងមុនច្រើន ព្រោះ​មានមនុស្សជុំវិញខ្លួន និង​ក្រុមការងារល្អ នៅចាំជួយលើកទឹកចិត្ត ហើយនាងផ្ទាល់ក៏សប្បាយចិត្តច្រើនជាងមុន សុខភាពក៏ល្អប្រសើរជាងមុនច្រើនដែរ។ កត្តាសុខភាពនេះ មិនមែនសំដៅដល់ការឈឺថ្កាត់ច្រើនទេ គឺដោយសារតែពេលបោះជំហានចូលសិល្បៈដំបូងកញ្ញានៅក្មេងខ្ចី មិនសូវស្គាល់ដំណើរផ្លូវនេះ តែឥឡូវ កេសរ ចាស់ទុំច្រើនហើយ អាចរ៉ាប់រងរឿងរ៉ាវបាន ពោលគឺមិនសូវឈឺចាប់ដូចពីមុនប៉ុន្មានទេ។

តារាចម្រៀងឯករាជ្យរូបនេះសង្ឃឹមថា អ្នកគាំទ្រនឹងរង់ចាំស្តាប់ស្នាដៃបទចម្រៀងថ្មី ជាបទទី២ ក្នុងដំណើរជាតារាចម្រៀងទោលរបស់នាងទាំងអស់គ្នា ដែលបទនេះគ្រោងបញ្ចេញលើទីផ្សារនៅក្នុងខែនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី