ហាង​កាហ្វេ​លើ​ភ្នំ ៣​កន្លែង​មាន Concept ប្លែក​ៗ ​ទាន់​សម័យ​ ​អ្នក​គួរ​តែ​សាក​ល្បង

សម្រាប់ Coffee Lovers គ្រាន់​តែ​បាន​​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង​ធម្មតា​ក៏​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ ​ចុះ​ទម្រាំ​តែ​បាន​អង្គុយ​ផឹក​កាហ្វេ​នៅ​លើ​កំពូល​ភ្នំ​ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស​ស្រស់​បំព្រង​ និង​ខ្យល់​អាកាស​បរិសុទ្ធ​គ្រប់​ទិសទី​បន្ថែម​ទៀត​នោះ​ មិន​ដឹង​ជា​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ! មនុស្ស​ម្នាក់​ៗ​តែងតែ​ជ្រើសរើស​​ដំណើរ​កម្សាន្ត​ខុស​ៗ​គ្នា និង​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ផ្សេង​ៗ​គ្នា​ផង​ដែរ ដូច្នេះ​ហើយ​ថ្ងៃ​នេះ AMS Infotainment សូម​ណែ​ហាង​កាហ្វេ​​មាន​ទីតាំង​នៅ​លើ​កំពូល​ភ្នំ ៣ កន្លែង​ធានា​ថា​ប្រិយមិត្ត​ដែល​ចូលចិត្ត​ផឹក​កាហ្វេ​ច្បាស់​ជា​ពេញ​ចិត្ត​ចង់​ទៅ​ជា​មិន​ខាន៖

១. វេហា កាហ្វេ

ហាង​កាហ្វេ​ទី​មួយ​មាន​ឈ្មោះ​ថា «វេហា កាហ្វេ» ។ ហាង​កាហ្វេ​មួយ​នេះ​ទើបតែ​បាន​បើក​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​ ២០២២​នេះ​ទេ ប៉ុន្តែ​វា​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី។ បើ​សិន​ជា​អ្នក​មាន​បំណង​ទៅ​លេង​ខេត្ត​កំពត​ កុំ​ឲ្យ​ខាត​អ្នក​គួរ​តែ​សាកល្បង​ទៅ​ទស្សនា​ក៏​ដូច​ជា​ទៅ​សម្រាក​លំហែ​កាយ​​រយៈ​ពេល​ខ្លី​ទី​នេះ​ឲ្យ​បាន​ម្ដង។ បើ​ក្រឡេក​ទៅ​មើល​បរិយាកាស​នៅ «វេហា កាហ្វេ» វិញ បើ​អ្នក​ទេសចរ​បាន​សង្កេត​មើល​គ្រប់​ទិសទី​កាល​ណា​ នោះ​ពួកគេ​នឹង​បាន​ប្រទះ​​សុទ្ធ​សឹង​តែ​ជា​ទេសភាព​ដ៏​កម្រ​ដូច​ផ្ទាំង​គំនូរ ជា​ពិសេស​​ទេសភាព​ចម្ការ​ម្រេច​ និង​កូន​ភ្នំ​នានា​បាន​ធ្វើ​ឲ្យ​បរិយាកាស​របស់​ហាង​កាហ្វេ​កាន់​តែ​មាន​សភាព​ស្រស់​បំព្រង។

រូប៖ ប្រភព Kea

ទីតាំង៖https://goo.gl/maps/mEMdAxi6wcx95D8Z6

២. កាហ្វេ​លើ​ភ្នំ​កែប LED ZEP CAFE

ហាង​កាហ្វេ​មួយ​នេះ​មាន​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ជាមួយ​ Concept នៃ​ការ​រៀប​ចំ​ប្លែក​ទាក់​អារម្មណ៍​អ្នក​ទេសចរ​ជា​ច្រើន​ឲ្យទៅ​ទស្សនា ​ផ្ដិត​យក​រូបភាព និង​វីដេអូ​ពី​ទេសភាព​ដ៏​អស្ចារ្យ​នៅ​ជុំវិញ​បរិវេណ​ហាង​កាហ្វេ។ បើ​សិន​ជា​លោកអ្នក​មាន​អារម្មណ៍​ថា​ហត់​នឿយ​ខ្លាំង គិត​ច្រើន ស្ត្រេស នោះ​វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ឡើង​វិញ​។ «ហាង​កាហ្វេ​ភ្នំ​កែប» អាច​និយាយ​បាន​ថា​វា​ជា​កន្លែង​លំហែ​កាយ​ដ៏​ល្អ​ដោយ​សារ​ វា​ស្ថិត​នៅ​លើ​ទី​ទួល​ខ្ពស់​មាន​ខ្យល់​អាកាស​បរិសុទ្ធ មាន​កន្លែង​ថត​រូប​ច្រើន​ និង​មាន​ធនធាន​ធម្មជាតិ​ដើមឈើ​តូច​ធំ​ជាច្រើន​អម​ជាមួយ​រសជាតិ​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់។

រូប៖ ប្រភព Kampot កំពត

ទីតាំង៖ ខេត្ត​កែប

ផែនទី៖ https://goo.gl/maps/RTpXhNv3EbxUpFWx9

៣. Phnom Coffee

ហាង​កាហ្វេ​មួយ​នេះ​ទោះ​បី​ជា​ធ្លាប់​បាន​ទៅ​ច្រើន​ដង​ ក៏​អ្នក​ទេសចរ​មិន​មាន​អារម្មណ៍​នឿយណាយ​ឡើយ ព្រោះ​ថា​នៅ​ទីនោះ​មាន​ចំណុច​ពិសេស​ជា​ច្រើន​ដែល​អំណោយ​ផល​ទៅ​ដល់​អ្នក​ដំណើរ​។ ចំណុច​ពិសេស​ទី​មួយ «ភ្នំកាហ្វេ» មាន​កន្លែង​ថតរូប​ជា​ច្រើន​ ដែល​ជា​បំណង​ប្រាថ្នា​របស់​អ្នក​ដំណើរ​គ្រប់​រូប​មិន​ថា​ដើរ​លេង​ទៅ​ទី​ណា​ក៏​ដោយ។ ចំណុច​ទី​២ វា​នឹង​កាន់​តែ​ឲ្យ​អ្នក​កាន់​តែ​សប្បាយ​រីករាយ​នៅ​ពេល​បាន​រួម​ដំណើរ​ជាមួយ​មនុស្ស​ជិត​ស្និទ្ធ​ដូចជា​មិត្តភ័ក្ដិ គ្រួសារ ឬ​មិត្ត​រួម​ការងារ។ ចំណុច​ពិសេស​ទី៣ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់​តែ​ពិសេស​ និង​រ៉ូមិនទិច​នៅ​ពេល​ដែល​អ្នក​បាន​រួម​ដំណើរ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក។ ចំណុចពិសេសទី៤ វា​មាន​ទីតាំង​ស្ថិត​នៅ​លើ​ភ្នំ​១៥០០ ខេត្ត​ពោធិ៍សាត់ ដែល​ជា​ចំណុច​គោល​ដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​ទៅ​លើ​ទេសភាព​ព្រៃ​ភ្នំ​១៥០០៕

រូប៖ ប្រភព Kai Creative Station

ទីតាំង៖ https://goo.gl/maps/cswTFNEBPXgURAjo7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន