ច្បាប់​ហាមប្រាម​ស្ករកៅស៊ូ​ដ៏​​ចម្លែក​របស់​ប្រទេស​សិង្ហបុរី​

ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោក សិង្ហបុរី​ត្រូវ​បាន​គេ​ស្គាល់​ថា​​ជា​ប្រទេស​អ្នក​មាន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​ប្រទេស​ផ្ដាច់​ការ​បែប​ភ្លឺស្វាង​ ដោយ​សារ​តែ​ច្បាប់​ដ៏​តឹងរ៉ឹង និង​របៀប​រស់​មាន​វិន័យ​ខ្ពស់​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ដំបូង​របស់​ប្រទេស​មួយ​នេះ​ ដើម្បី​ការ​អភិវឌ្ឍល្អ​ដូច​ដែល​អ្វី​ដែល​ប្រទេស​កំពុង​មាន​សព្វ​ថ្ងៃ​នេះ។ យ៉ាង​ណា​ យើង​មក​ស្វែង​យល់​ពី​មូលហេតុ​នៃ​ការ​បង្កើត​នូវ​ច្បាប់​ដ៏​ចម្លែកមួយ​​របស់​សិង្ហបុរី​​​ដែលធ្វើ​ឱ្យបណ្ដាសារព័ត៌មាន​អន្តជាតិ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ច្បាប់​​ហាម​ឃាត់​ស្ករ​កៅស៊ូ។

ច្បាប់​ហាម​ឃាត់​នាំចូល លក់ និង​ទំពា​ស្ករកៅស៊ូ​ បាន​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ ១៩៩២ ក្នុង​ប្រទេស​សិង្ហបុរី។ ​ការដាក់ចេញ​ជាច្បាប់នេះទទួលបាន មតិ​ប្រឆាំង​​ច្រើន​ ខណៈ​មតិ​ស្រប​ក៏​មាន។ ប្រជាជន​សិង្ហបុរី​មួយ​ចំនួន​យល់​ស្រប​ដោយ​សារ​វា​តែង​ជាប់​ស្បែក​ជើង​ និង​ដៃ​របស់​ពួក​គេ ​ខណៈ​មតិ​មួយ​ចំនួន​ប្រឆាំង​ដោយ​សារ​តែ​វា​មិន​ស្មើភាព​នោះ​ទេ​សម្រាប់​អ្នក​និយម​ទំពា​ស្ករ​កៅស៊ូ​ជា​ប្រចាំ វា​អាច​ប៉ះពាល់​ដល់​អ្នក​ប្រកប​របរ​ស្ករកៅស៊ូ​នេះ និង​ពួក​គេ​យល់​ថា​ជា​ការ​បិទ​សិទ្ធិសេរីភាព​បុគ្គល​ជា​ដើម។

តែ​យ៉ាង​ណា​ច្បាប់​នៅ​តែ​ជា​ច្បាប់ ហើយការ​ផាក​ពិន័យ​វិញ​ក៏​មិន​ធម្មតា​ទៅ​ទៀត។ រដ្ឋាភិបាល​សិង្ហបុរី​ផាក​វិន័យ​រហូត​ដល់ ១០មុឺន​ដុល្លារ​សហរដ្ឋអាមេរិក​​ ឬ​អាច​ដាក់​គុក​រយៈ​ពេល​ ២ឆ្នាំ​បើ​សិន​ជា​រក​ឃើញ​ថា​លក់​ស្ករ​កៅស៊ូ។ ចំពោះ​អ្នក​ប្រើប្រាស់​វិញ​នឹង​ត្រូវ​ផាក​ពិន័យ​ពី ៥០០ ទៅ​ ១០០០ ដុល្លារ​អាមេរិក​លើក​ទី​១ តែ​បើ​ចាប់​បាន​ម្ដង​ទៀត​នឹង​ឡើង​រហូត​ដល់ ២០០០​ដុល្លារ។

ច្បាប់​ហាម​ឃាត់​ទំពា​ស្ករកៅស៊ូ​នេះ​បាន​អនុវត្ត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ទើប​​ធូរស្រាល​ជាង​គ្រា​ដំបូង​បន្តិច​ក្រោយ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សិង្ហបុរី និង​អាមេរិក​ក្នុង​ឆ្នាំ​ ២០០៤ ដោយសារ​មាន​ករណី​លើកលែង​សម្រាប់​ស្ករកៅស៊ូ​ដូច​ជា nicotine gum និង dental gum គេ​អាច​រក​ទិញ​នៅ​​ Phamacy ឬ​ពេទ្យ​ធ្មេញ​សម្រាប់​ការ​​ព្យាបាលប៉ុណ្ណោះ។ បើ​ទោះ​បី​ជា​ច្បាប់​ធូរស្រាល​ជាង​មុន​ក្ដី ក៏​ក្រោយ​មក​គេ​មិន​ដែល​ឃើញ​ថា​ជនជាតិ​សិង្ហបុរី​ទំពា​ស្ករ​កៅស៊ូ​ឡើយ​មក​ទល់​បច្ចុប្បន្ន​នេះ។

មូលហេតុ​នៃ​ការ​ហាមឃាត់​​ស្ករកៅស៊ូ

ទីក្រុង​ដ៏​ទំនើប​នៅ​លើ​ដែន​កោះ​មួយ​នេះ​​ងប់ងុល​ជា​មួយ​នឹង​ភាព​ស្អាត ហើយ​ហេតុ​ផល​ចម្បង​នៃ​ការ​រឹតត្បិត​នោះ​គឺ​ដើម្បី​ថែ​រក្សា​សោភ័ណភាព​ទីក្រុង​នេះ​ឯង និង​ម្យ៉ាង​ដោយ​សារ​តែ​ការ​ចំណាយ​ច្រើន​​ប្រមាណ​ជាង​ ១២មុឺន​ដុល្លារ​ប្រចាំ​ឆ្នាំ​របស់​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​លំនៅឋាន ទៅ​លើ​ការ​សម្អាត​​ស្ករកៅស៊ូ​នៅ​តាម​ផ្លូវ​ដើរ ទ្វារ​រថភ្លើង កៅអី​រថយន្ត​ក្រុង​សាធារណៈ និង​ទីធ្លា​សាធារណៈ​ផ្សេង​ទៀត។

បើ​យោង​ទៅ​តាម​នាយករដ្ឋមន្ត្រី​ទី ១​របស់​សិង្ហបុរី គឺ​លោក​ Lee Kuan Yew បាន​ឲ្យ​ដឹង​ថា ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជាតិ​សិង្ហបុរី​ដាក់​ស្នើ​ឲ្យ​ហាម​ឃាត់​ស្ករ​កៅស៊ូ​ដល់​គាត់​តាំង​ពី​ដើម​ឆ្នាំ​ ១៩៨០​មក​ម្ល៉េះ​។ ដំបូង​ឡើយ​រដ្ឋាភិបាល​សិង្ហបុរី​ សម្រេច​រឹតត្បិត​ត្រឹម​តែ​ការ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ​ទូរទស្សន៍ និង​ការ​ផ្សព្វផ្សាយ​លក់​គ្រប់​ទម្រង់​ប៉ុណ្ណោះ​ មិន​ដល់​ថ្នាក់​ហាម​ឃាត់​ក្នុង​ការ​ប្រើប្រាស់​នោះ​ទេ។ តែ​ក្រោយ​វា​បង្ក​ផល​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​​រហ័ស​ ដោយ​សារ​ស្ករកៅស៊ូ​ជាប់​ស្អិត​ពេញ​ទ្វារ​រថភ្លើង ធ្វើ​ឲ្យ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​ដំណើរ​ការ​ខុស​ប្រក្រតី និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹក​ជញ្ជូន​រហ័ស​​តម្លៃ​ ៥ពាន់​លាន​ដុល្លារ​ដែល​លោក Lee Kuan Yew រំភើប​ចំពោះ​វា​នេះ​តែង​តែ​ត្រូវ​ពន្យារ​ពេល​ ទើប​ការ​ទំពា​ស្ករកៅស៊ូ​ត្រូវ​ហាមឃាត់​ជា​ផ្លូវការ​តែ​ម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ