អន់ចិត្តស្ដូក! សុខៗហ្វេសប៊ុក​កាត់​ចំនួន​ Follower តារា និងបុគ្គល​ល្បី​ៗ​

នា​ព្រឹក​ថ្ងៃ​ទី ១២ តុលា ​នេះ​ម្ចាស់​គណនី និង​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​នៅ​កម្ពុជា អះអាង​ថា ពួក​គាត់​បាន​ជួប​ករណី​បាត់​ចំនួន​អ្នក​ Follower ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ក្នុង​នោះ​យើង​ឃើញ​មាន​ថា​តារា​ល្បី​ៗ​ដូច​ជា​ម្ចាស់​ពាន​រង្វាន់ Cambodian Idol លឹម តិចម៉េង ​បញ្ចេញ​ប្រតិកម្ម​ជុំ​វិញ​បញ្ហា​ដ៏​ខក​បំណង​នេះ​ថា​ “ចប់​ហើយ ហេតុ​អ្វី​ដក​ Follow ខ្ញុំ​ស្ទើរ​អស់​អញ្ចឹង​” ដោយ​ភ្ជាប់​ជា​មួយ​ Emoji ទឹក​ភ្នែក​ស្រក់​បង្ហាញ​ពី​ការ​ខក​ចិត្ត​របស់​ខ្លួន។

ក្រៅ​ពី​ លឹម តិចម៉េង បុគ្គល​ល្បី​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ៗ​ក៏​បាន​ជួប​ប្រទះ​បញ្ហា​នេះ​ដែល​អ្នក​តាម​ដាន​បច្ចេកវិទ្យា​មួយ​ចំនួន​បាន​បង្ហោះ​រូប​ភាព​ប្រៀបធៀប​នៃ​ចំនួន​ Followers មុន​បញ្ហា​នេះ​កើត​ឡើង​ និង​ថ្មី​ៗ​នេះ​របស់​ ហេង វិសាល ស្រី​នា​ សុវណ្ណរិទ្ធី និង​សូម្បី​តែ​ស្ថាបនិក​ហ្វេកប៊ុក​ផ្ទាល់​គឺ​លោក Mark Zuckerberg។

ដោយ​ឡែក ជុំ​វិញ​បញ្ហា​ដ៏​ចម្លែក​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​កម្ពុជា​កំពុង​មាន​ការ​ងឿងឆ្ងល់​នេះ​ គេ​ពុំ​ទាន់​ឃើញ​មាន​អ្នក​ជំនាញ​ណា​ម្នាក់​ចេញ​មក​បក​ស្រាយ​ថា​វា​ជា​បញ្ហា​អ្វី​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ហេតុ​នេះ​គេ​មាន​តែ​រង់​ចាំ​តាន​ដាន ចំណាត់​ការ​របស់​ក្រុម​ហ៊ុន​ហ្វេសបុក ថា​មក​ពី​ការ​ប្រើ​ខុស​គោលការណ៍​របស់​អ្នក​ប្រើប្រាស់ ឬ​ក្រុម​ហ៊ុន​ខ្លួន​ឯង​ផ្ទាល់​មាន​បញ្ហា​លើ​ផ្នែក​ណា​មួយ។

តែ​បើ​យោង​តាម​ការ​ផ្សាយរបស់ Newsweek ក្រុមហ៊ុន Meta (ហ្វេសប៊ុក) កាលពី​កន្លង​ទៅបាន​លើក​ឡើង​ពី​កិច្ច​ខំ​ប្រឹងប្រែង​របស់​ខ្លួនតាំងពីខែមេសា ដល់​​មិថុនា ឆ្នាំ ២០២២ ក្នុង​ការ​ប្រឆាំងនឹងគណនីសង្ស័យ ជាពិសេស Bot (កម្មវិធីស្វ័យប្រវតិ្ត) ប្រមាណ១,៤ពាន់លាន។ ជាមួយគ្នានេះ គណនីក្លែងក្លាយប្រមាណ ១,៦ ពាន់​លាន ក៏​ត្រូវ​បាន​លុប​ចេញ​ផងដែរក្នុងរយៈពេល ៣ ខែ។

ហ្វេសប៊ុក ក៏បានបញ្ជាក់នៅលើទំព័រ Transparency Center របស់ខ្លួនផងដែរថា៖«គោលដៅ​របស់​យើង​គឺ​ដក​គណនី​ក្លែងក្លាយ​ឲ្យ​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទាំងនេះ មាន​ដូច​ជា​គណនី​ដែល​បង្កើត​ឡើង​ក្នុង​ចេតនា​អាក្រក់​ដែល​បំពាន​គោលការណ៍​​របស់យើង»

ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ បានលើកឡើងពីអាទិភាពរបស់ខ្លួន ក្នុង​ការ​ពង្រឹង​វិធានការ​ប្រឆាំង​គណនី​ក្លែងក្លាយ​ដែល​បង្ក​ការ​ឈឺចាប់ ឬ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ រួម​ទាំង​យុទ្ធនាការ​ឥតបានការ (Spam) នានា ដែល​ធ្វើឡើងក្នុងគោលបំណងរកលុយ។ ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំនេះ ហ្វេសប៊ុក​ប៉ាន់ស្មានឃើញថា គណនី​ក្លែងក្លាយ តំណាង​ឲ្យ​ប្រមាណ ៥ ភាគរយ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​សកម្ម​ជា​រៀងរាល់​ខែ​នៅ​ទូទាំង​ពិភពលោក។

តែ​បញ្ហា​បាត់ follower ថ្ងៃនេះ ខាងក្រុមហ៊ុន Meta (ហ្វេសប៊ុក) មិនទាន់បាន​ចេញមុខមកបញ្ជាក់ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ