Toyota Cambodia ធ្វើឱ្យទីផ្សារកក្រើកជាថ្មីម្តងទៀត តាមរយៈការសម្ពោធជាផ្លូវការ រថយន្ត ២ ម៉ូឌែល តម្លៃទាបពុំធ្លាប់មាន

កាលពីថ្ងៃទី ៧ កក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្ពោធជាផ្លូវការនូវរថយន្ត ២ ម៉ូឌែលស្របគ្នាគឺ ALL NEW TOYOTA WIGO 2024 និង ALL NEW TOYOTA YARIS CROSS 2024 ដែលបានធ្វើឡើងនៅ ដឺព្រីមៀរ សេនធ័រ សែនសុខ ក្រោមក្រសែភ្នែកទស្សនិកជន និងអតិថិជនរាប់ពាន់នាក់។ 

រថយន្តថ្មីខ្លាញ់គោ ២ប្រភេទនេះបានភ្ជាប់មកជាមួយ នឹងមុខងារចាំបាច់ប្រចាំថ្ងៃ និងមានតម្លៃពិសេសលើសពីការរំពឹងទុកថែមទៀតផង។ ជាមួយគ្នានេះដែរ រថយន្តនេះក៏ត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារ និងអ្នកជំនួញវ័យក្មេង។

សម្រាប់រថយន្ត All New Toyota Wigo 2024 គឺជារថយន្តប្រភេទ A-Hatchback ដែលទទួលបានការកក់យ៉ាងច្រើនបំផុតតាំងពីពេលបើកកក់ដំបូង។ រថយន្តនេះមកជាមួយតម្លៃត្រឹមតែ 19,900 USDប៉ុណ្ណោះ។ 

រថយន្ត Toyota Wigo 2024 ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងថ្មី ដោយមានប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម កម្ពស់ 1,505 ម.ម ប្រវែងពីកង់មុខ ទៅកង់ក្រោយ 2,525 ម.ម និងកម្ពស់ពីដីទៅបាតរថយន្ត 160 ម.ម។ ទំហំនេះ គឺស៊ីគ្នាជាមួយនឹងរូបរាងដែលបានរចនាទាន់សម័យ និងទាក់ទាញ។

ផ្នែកខាងក្រៅរបស់ Toyota Wigo 2024 ត្រូវបានឌីហ្សាញជាបែបស្ព័រ ជាពិសេសផ្នែកខាងមុខគឺមានអំណាចទាំងចង្កៀងដែលជាប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ Daytime running Light និងកាងលំហូរខ្យល់ ជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D អូសកាត់ពីទ្វារខាងមុខ ដល់ខាងក្រោយ។

ចំណែកផ្នែកខាងក្នុងរបស់រថយន្តនេះវិញ គឺមានភាពទូលាយទាំងជួរខាងមុខ និងជួរខាងក្រោយ រួមនឹងបច្ចេកវិទ្យាថ្មីៗថែមទៀតផង ធ្វើឱ្យអ្នកដំណើរក្នុងរថយន្តទទួលបានអារម្មណ៍ល្អ និងផាសុកភាព។ Toyota Wigo 2024 បានបំពាក់អេក្រង់កម្សាន្តថាច់ស្គ្រីន ទំហំ ៨អ៊ីញ។ ជាមួយគ្នានេះ ផ្ទៃតាបឡូ និងបរិក្ខារប្រើប្រាស់ ត្រូវបានរចនាជាលក្ខណៈបែបស្ព័រ ស័ក្តិសមជាមួយអតិថិជនដែលជាយុវវ័យ។

ទន្ទឹមនឹងនេះ Toyota Wigo 2024 បានបំពាក់ពោងសុវត្ថិភាពចំនួន៦គ្រាប់មួយជុំរថយន្តតែម្តង។ លើសពីនេះ មុខងារទំនើបមួយទៀតដែលជាប្រព័ន្ធជំនួយអ្នកបើកបរដ៏សំខាន់ផងដែរនោះគឺ មុខងារ Blind Spot Monitoring ដែលនឹងជួយផ្តល់សញ្ញាពីឧបសគ្គនានានៅផ្នែកចំហៀងរថយន្តដែលយើងមិនអាចមើលឃើញជាដើម។

ចំណែកឯរថយន្ត All New Toyota Yaris Cross 2024 គឺជារថយន្ត SUV ខ្នាតកណ្តាល ធំទូលាយ សមរម្យសម្រាប់ប្រើប្រាស់នៅក្នុងក្រុង បំពាក់ជាមួយគ្រោងឆ្អឹងចុងក្រោយ DNGA-Platform ព្រមជាមួយតម្លៃ 37,500 USD។ 

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 4 ស៊ីឡាំង ចំណុះ 1.5L ផ្តល់កម្លាំងសេះបានរហូតទៅដល់ 105HP និងកម្លាំងរមួល 138 Nm ផ្គួរផ្គងជាមួយប្រអប់លេខ CVT និងលេខដៃ ៧ វគ្គ ។

Yaris Cross 2024 មានប្រវែងសរុប 4,310 មីលីម៉ែត្រ ទទឹង 1,770 មីលីម៉ែត្រ កម្ពស់ 1,615 មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដីខ្ពស់ស្រឡះ 210 មីលីម៉ែត្រ មិនត្រឹមតែងាយស្រួលសម្រាប់បើកបរក្នុងក្រុងទេ តែវាក៏មិនខ្លាចនឹងចូលផ្លូវពិបាកតាមតំបន់ជនបទដែរ ។

ក្រៅពីភាពធន់រឹងមាំ រថយន្តនេះក៏បានរចនារូបរាងទាន់សម័យ ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ 18 អ៊ីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និង មានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង ងាយស្រួលក្នុងការលើកដាក់អីវ៉ាន់ច្រើន។

ងាកមកផ្នែកខាងក្នុង Yaris Cross 2024 បានរចនាតាបឡូរាងស្លីម ស្រោបដោយស្បែកទន់ លម្អជាមួយភ្លើងពណ៌យ៉ាងស្រស់ស្អាត ជាពិសេសបានបំពាក់កុងទ័រឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កម្សាន្តទំហំ ១០.១ អ៉ីញ អាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។

រថយន្ត SUV ខ្នាតកណ្តាលនេះ ក៏បានបំពាក់មុខងារសុវត្ថិភាពច្រើនសម្បូរបែប រួមមាន ៖ ពោងសុវត្ថិភាព ៦ គ្រាប់អាចការពារបានមួយជុំរថយន្តរួមជាមួយកញ្ចក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense កាម៉េរាថតពេលបើកបរ និង មុខងារទំនើបជាច្រើនទៀតដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបស័គ្គឬគ្រោះថ្នាក់ដែលអាចនឹងកើតមានដោយចៃដន្យ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

ផ្នែកលក់អនឡាញ៖ 017 333 503/086 333 503/017 222 408/017 222 439

សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖ 017 222 733

សាខាខេត្តសៀមរាប៖ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន