ពិភព​លោក​ស្ញប់ស្ញែង​ពី​សមត្ថភាព​ និង​ភាព​ថ្លៃថ្នូរ​របស់​ជប៉ុន​កាន់​តែ​ខ្លាំង​តាម​រយៈ​ព្រឹត្តិការណ៍​ World Cup

ជនជាតិ​ជប៉ុន​ត្រូវ​បាន​ពិភព​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ពី​ភាព​ថ្លៃថ្នូរ សមត្ថភាព​ ការ​រស់​នៅ​ស្អាត និង​វិន័យ​របស់ពួកគេ។ តែ​តាម​រយៈ​ព្រឹត្តិការណ៍​ World Cup Qatar ​២០២២ នេះ​ជនជាតិ​ជប៉ុន​ទាំង​កីឡាករ និង​អ្នក​គាំទ្រ​បង្ហាញ​ឲ្យ​ពិភព​លោក​ឃើញ​កាន់​តែ​ច្បាស់​ពី​សមត្ថភាព​ និង​តើ​ជប៉ុន​មាន​របៀប​រស់​នៅ​ និង​អាកប្បកិរិយា​ល្អ​កម្រិត​ណា។

អ្នក​គាំទ្រ​បាល់ទាត់​ពិភព​លោក​បាន​កោតសរសើរ​​អ្នក​គាំទ្រ​ជប៉ុន ចាប់​តាំង​ពី​ថ្ងៃ​បើក​ការ​ប្រកួត​ World Cup Qatar ២០២២ រវាង​ក្រុម​ម្ចាស់​ផ្ទះ​កាតា និង​អេក្វាឌ័រ​មក​ម្ល៉េះ​ក្រោយ​វីដេអូ​មួយ​ដែល​ថត​ដោយ​ក្រុម​អ្នក​គាំទ្រ​ផ្ទះ ខណៈ​ពេល​ដែល​អ្នក​គាំទ្រ​បាល់ទាត់​ជប៉ុន​កំពុង​ដើរ​រើស​សំរាម​នៅ​ក្នុង​កីឡដ្ឋាន​ក្រោយ​ចប់​ការ​ប្រកួត​ ទាំង​ដែល​ការ​ប្រកួត​នោះ​មិន​មែន​ជា​ការ​ប្រកួត​ក្រុមជម្រើសជាតិ​បាល់ទាត់​របស់​ខ្លួន​ទៅ​ទៀត។

ដោយ​ឡែក​កាល​ពី​យប់​ថ្ងៃ​ទី ២៣ កន្លង​ទៅ​នេះ​ក្រោយ​ការ​ប្រកួត​របស់​ក្រុមជម្រើសជាតិ​របស់​ជប៉ុន​បាន​បញ្ចប់​ជាមួយ​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​កាយវិការ​ដ៏​គួរ​ឲ្យ​គោរព​របស់​អ្នក​គាំទ្រ​ និង​កីឡាករ​ជប៉ុន​ផ្ទាល់​បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្ញប់ស្ញែង​ជនជាតិ​ជប៉ុន​ខ្លាំង​ឡើង​ៗ។ សារ​ព័ត៌មាន​កីឡា និង​ព័ត៌មាន​អន្តជាតិ​ធំៗ​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​ទង្វើ​ដ៏​គួរ​ឲ្យ​គោរព​របស់​ជនជាតិ​ជប៉ុន​ទាំង​នេះ និង​លើកឡើង​ថា​ពិភព​លោក​នៅ​មាន​មេរៀន​ដែល​ត្រូវ​រៀន​ពី​ជនជាតិ​ជប៉ុន​ច្រើន​ទៀត​ជា​ដើម។

ងាក​ទៅ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន​ ពួក​គេ​បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នៅ​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​ដោយ​អាច​វាយ​បក​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​បាល់ទាត់​ពិភព​លោក​ ៤សម័យ​កាល​អាល្លឺម៉ង់​ក្នុង​លទ្ធផល​ ២ទល់១។ លើស​ពី​នេះ​ទៀត​ក្រោយ​ជ័យ​ជម្នះ​ដ៏​ភ្ញាក់​ផ្អើល​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​ពិភព​លោក​ស្រលាញ់​ពួក​គេ​កាន់​តែ​ខ្លាំង​ ដោយ​ការ​សម្អាត​បន្ទប់​ផ្លាស់​សំលៀកបំពាក់​យ៉ាង​ស្អាត​ដូច​មិន​ទាន់​ប្រើ​ប្រាស់​ និង​បន្សល់​ទុក​កូន​ចាប​ក្រដាស​តូច​ៗ​ភ្ជាប់​ជា​មួយ​នឹង​ពាក្យ​អរគុណ​។

ចំណែក​អ្នក​គាំទ្រ​ជប៉ុន​នៅ​តែ​បន្ត​កាយវិការ​ដ៏​គួរ​ឲ្យ​គោរព​ ដើរ​សម្អាត​កីឡដ្ឋាន​ដដែល​បើ​ទោះ​បី​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​ត្រចះត្រចង់​ក្ដី។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ព្រឹត្តិការណ៍​បាល់​ទាល់​ពិភព​លោក​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​កាតា ហើយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ស្ថិត​នៅ​ក្នុង​ពូលE ដែល​ជា​ពូល​មរណៈ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ អាល្លឺម៉ង់ អេស្ប៉ាញ និង​កូស្តារីកា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​