កន្លងផុត ៨ ឆ្នាំ គ្រោះថ្នាក់ចរាចរណ៍របស់ក្រុមចម្រៀងនារី Ladies’ Code នៅតែជារឿងដក់ក្នុងចិត្តអ្នកគាំទ្រ

Ladies’ Code គឺជាក្រុមចម្រៀងនារីកូរ៉េល្បីមួយដែលបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៣ ក្រោមផលិតកម្ម Polaris Entertainment ដោយក្នុងក្រុមមានសមាជិកចំនួន ៥ រូបគឺ Ashley, Sojung, Zunny, RiSe, និង EunB ។ ខណៈបទចម្រៀងមានចំណងជើងថា So Wonderful និង Kiss Kiss Kiss របស់ក្រុមចម្រៀងមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។

បន្ទាប់ពីបង្ហាញខ្លួនបានមួយឆ្នាំ នៅក្នុងឆ្នាំ ២០១៤ ក្រុមចម្រៀងនារី Ladies’ Code ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យសមាជិកពីររូបបានបាត់បង់ជីវិត ហើយរឿងមួយនេះបានធ្វើឱ្យភ្ញាក់ផ្អើលពេញវិស័យខេប៉ុបទាំងមូល ស្របពេលដែលអ្នកគាំទ្រជាច្រើនហាក់ស្លុតស្មារតីព្រោះសឹងតែមិនជឿថាមានរឿងអាក្រក់ដូច្នេះកើតឡើង។

ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅយប់ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៤  វេលាម៉ោងប្រហែល ១:៣០ រំលងអាធ្រាត កំឡុងពេលក្រុមចម្រៀងនារី Ladies’ Code ធ្វើដំណើរត្រលប់ទៅទីក្រុងសេអ៊ូលវិញ បន្ទាប់ពីបានបញ្ចប់ការងារនៅឯទីក្រុង Daegu។ បើតាមប្រភពព័ត៌មានរបស់កូរ៉េ នាពេលនោះក្នុងរថយន្ដគឺមានអ្នកធ្វើដំណើរចំនួន ៧ នាក់   ​អ្នកបើកបរម្នាក់ អ្នកច្នៃម៉ូតសម្លៀកបំពាក់ម្នាក់ និងសមាជិកទាំង ​៥​ រូប ហើយជួបគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ផ្លូវល្បឿនលឿន Yeongdong ។  

សម្រាប់ព័ត៌មានបឋមបានលើកឡើងថាវាជាឧបទ្ទវហេតុដោយសារតែពេលនោះមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យរថយន្ដរអិលធ្លាក់ផ្លូវទើបមានគ្រោះថ្នាក់ ហើយបើមើលតាមស្ថានភាពរថយន្ដទំនងជាអាចក្រឡាប់ច្រើនតង់ព្រោះមានសភាពខូចខាតខ្លាំងផ្នែកខាងក្រោយថែមទាំងរបូតកង់ខាងក្រោយចេញមកក្រៅថែមទៀត។ ប៉ុន្ដែក្រោយមក មហាជនក៏មានការសង្ស័យមិនមែនជារឿងឧបទ្ទវហេតុ និងគិតថាអាចជាការរៀបចំទុកមុនរបស់បុគ្គលណាម្នាក់ដែលមានបំណងមិនល្អចំពោះក្រុមនារី Ladies’ Code ជាពិសេសគឺក្រុមអ្នកគាំទ្ររោគចិត្ត ហើយរឿងនេះក៏បានក្លាយជាប្រធានបទក្ដៅគគុកត្រូវបានគេវែកញែកជាបន្ដបន្ទាប់លើបណ្ដាញសង្គម។

រហូតដល់ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៤ លទ្ធផលស៊ើបអង្កេតរបស់ប៉ូលីសទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍របស់ក្រុមចម្រៀងនារី Ladies’ Code ក៏បានបង្ហាញថា មូលហេតុនៃគ្រោះថ្នាក់នេះគឺបណ្ដាលមកពីបើកបរហួសល្បឿនកំណត់។

តាមការបញ្ជាក់របស់ប៉ូលីសនៅស្ថានីយ Yongin Seobu បានបញ្ជាក់ថា៖ មិនមែនមកពីធ្លាក់ភ្លៀង ឬផ្លូវរអិលទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ឡើយ តែការធ្វេសប្រហែសរបស់អ្នកបើកបរ និងបើកបរក្នុងល្បឿនលឿនខ្លាំងទើបធ្វើឱ្យមានការបុកប៉ះទង្គិច។ អ្នកបើកបរលោក Park Ho ដែលត្រូវជាអ្នកគ្រប់គ្រងបានបើករថយន្ដបំពានច្បាប់ចរាចរណ៍ ដោយលោកបានបើកបរក្នុងល្បឿនលើស ១៣៧ គ.ម ក្នុងមួយម៉ោង ខណៈផ្លូវល្បឿនលឿនដែលលោកបើកបរអនុញ្ញាតឱ្យបើកលឿនបំផុតត្រឹម ១០០គ.ម ក្នុងមួយម៉ោងប៉ុណ្ណោះ។

លោក Park Ho ធ្លាប់បានផ្ដល់ចម្លើយថា៖ កំឡុងពេលបើកបរស្រាប់តែកង់រថយន្ដបានរបូតចេញទើបធ្វើឱ្យគ្មានលំនឹងជ្រុលទៅបុករបាំងថ្ម។ តែជាក់ស្ដែងមិនមែនជាកំហុសរបស់រថយន្ដទេ ផ្ទុយទៅវិញមកពីលោកបើកបរក្នុងល្បឿនលឿនពេកទើបធ្វើឱ្យកង់រថយន្ដដាច់ចេញមកក្រៅ។​

លោក Park Ho ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ២ ខែ ពីបទបើកបរមិនគោរពច្បាប់ និងបើកបរហួសល្បឿនលឿនបណ្ដាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត។

ទន្ទឹមនេះ ក្រោយកើតហេតុសមាជិក Eunbi ត្រូវបានគេរាយការណ៍ថានាងបានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងដោយសារតែរបួសធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន កន្លែងដែលនាងអង្គុយក្នុងឡានគឺត្រូវបុកខ្ទេចខ្លាំងជាងគេ។ សមាជិក ៣ រូបគឺ Ashley, Sojung និង Zunny មិនមានគ្រោះថ្នាក់ខ្លាំងប៉ះពាល់ដល់ជីវិតឡើយ ប៉ុន្ដែពួកនាងត្រូវស្ថិតក្នុងការតាមដានរបស់ក្រុមគ្រូពេទ្យ។  ចំណែកសមាជិកម្នាក់ទៀតគឺ Rise មានរបួសធ្ងន់ខ្លាំង និងត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទីក្រុងសេអ៊ូល។ Rise មានរបួសខ្លាំងនៅផ្នែកក្បាល និងមានឈាមកកក្នុងខួរក្បាល ដោយគ្រូពេទ្យបានលើកឡើងថានាងមានសង្ឃឹមរស់តែ ០,០១ ភាគរយប៉ុណ្ណោះ។ ក្រោយពីតស៊ូអស់រយៈពេល ៤ ថ្ងៃ Rise ក៏បានស្លាប់បាត់បង់ជីវិតដែលធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍សោកស្ដាយខ្លាំងស្ទើររកពាក្យបរិយាយមិនចេញ។

សាកសពរបស់ Eunbi ត្រូវបានបញ្ចុះនៅឧទ្យាន Skycastle Memorial Park នៅ Gwangju-si ខេត្ត Gyeonggi។ រីឯសាកសពរបស់ Rise ត្រូវបានបូជា និងយកទៅបញ្ចុះនៅឯប្រទេស ជប៉ុន ដែលជាស្រុកកំណើតរបស់នាង។  

រឿងដែលធ្វើឱ្យអ្នកគាំទ្រខ្លោចចិត្តនោះគឺ Eunbi និង Rise ជាមិត្ដជិតស្និទ្ធនឹងគ្នា។ Rise ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍ថា Eunbi ជាសមាជិកម្នាក់ដែលនាងមានអារម្មណ៍សុវត្ថិភាពខ្លាំងពេលនៅក្បែរ និងមិនប្រកាន់ទេបើចំណាយពេលនៅជាមួយនាងច្រើននោះ។ ជាលទ្ធផលគ្រោះថ្នាក់ចរាចរណ៍នេះបានឆក់យកជីវិតរបស់មិត្តសម្លាញ់ទាំងពីរទៅជាមួយគ្នាដោយសម្ដីរបស់ Rise វាហាក់ដូចជាប្រផ្នូលមិនល្អមួយអ៊ីចឹង។

លើសពីនេះអ្វីដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនកាន់តែមានអារម្មណ៍អាណិតអាសូរនោះគឺ សមាជិកម្នាក់របស់ក្រុម Ladies’ Code គឺ SoJung រូបនាងមានថ្ងៃខួបកំណើតនៅថ្ងៃទី ៣ ខែ កញ្ញា តែម្ដងដែលធ្វើឱ្យវាក្លាយជាស្រមោលខ្មៅពេញមួយជីវិតសម្រាប់នាង។ កាលពីឆ្នាំ ២០២១ រូបនាងបានទម្លាយពីអារម្មណ៍ក្នុងចិត្តរបស់ខ្លួនក្នុងកម្មវិធី Channel A’s Eyes Contact ថា៖ ចាប់តាំងពីមានគ្រោះថ្នាក់ចរាចរណ៍នោះមករយៈពេល ៧ ឆ្នាំហើយ នាងមិនដែលធ្វើពិធីខួបកំណើតឡើយ ព្រោះនាងមានអារម្មណ៍មិនគប្បីនិងសោកស្ដាយចំពោះរឿងដែលបានកើតឡើង នាងមិនសមរីករាយនៅថ្ងៃដែលសមាជិករបស់នាងជួបគ្រោះថ្នាក់និងស្លាប់បាត់បង់ជីវិតទេ។

ជាមួយគ្នាដែរ ថ្វីបើលែងមានជីវិតនៅលើលោកនេះទៅហើយក្ដីតែ Eunbi និង Rise នៅតែត្រូវបានអ្នកគាំទ្រខេប៉ុបជាច្រើនចងចាំពួកនាង ស្របពេលដែលសមាជិកទាំង ៣ រូបដែលនៅរស់មានជីវិតក្រោយគ្រោះថ្នាក់ចរាចរណ៍ក៏ធ្លាប់បាននិយាយរំឮកព្រមទាំងលើកឡើងថា៖ Ladies’ Code មានសមាជិក ៥ នាក់ជារៀងរហូត ហើយ Eunbi និង Rise ជាបងស្រីដ៏ល្អបំផុតក្នុងចិត្តរបស់ពួកគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ