គួរឱ្យសោកស្ដាយ! សហរដ្ឋអាមេរិកត្រៀមបញ្ចូល មេអំបៅស្ដេច ក្នុងបញ្ជីសត្វជិតផុតពូជ

US Fish and Wildlife Service (FWS) បានស្នើឱ្យដាក់បញ្ចូលពូជ “មេអំបៅស្ដេច​ ឬ Monarch Butterfly” ក្នុងបញ្ជីសត្វជិតផុតពូជ ក្នុងគោលបំណងការពារការបាត់បង់ពូជសត្វល្អិតមួយនេះ ក្រោយចំនួនកាន់តែធ្លាក់ចុះគួរ​ឱ្យកង្វល់។

នៅរៀងរាល់រដូវត្រជាក់ Monarch Butterfly ពូជមេអំបៅដែលមានស្លាបពណ៌ទឹកក្រូចបែកលឿងលាយខ្មៅ រាប់លានក្បាលមានទម្លាប់ផ្លាស់ប្ដូរទីលំនៅក្នុងរយៈចម្ងាយ​ប្រមាណ ៤៨០០គីឡូម៉ែត្រ ឆ្លងពីសហរដ្ឋអាមេរិក ទៅកាន់ទីជម្រកព្រៃភ្នំដែលមានភូមិសាស្រ្តនៅផ្នែកកណ្ដាលនៃប្រទេសម៉ិកស៊ិកកូ។ ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនមេអំបៅមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ មន្ត្រីកាន់កាប់ផ្នែកសត្វព្រៃរបស់សហរដ្ឋអាមេរិកបានឱ្យដឹង ចាប់តាំងពីឆ្នាំ ១៩៨០ មក មេអំបៅដែលមានប្រភពមកពីភាគខាងកើតរបស់អាមេរិកខាងមានការធ្លាក់ចុះរហូតដល់ទៅ ៨០ភាគរយ ស្របពេលដែលនៅខាងលិចវិញ គឺធ្លាក់ចុះរហូតដល់ទៅ ៩៥ភាគរយ។​

ដើមហេតុសំខាន់នេះការបាត់បង់​នេះ បណ្ដាលមកពីការបាត់បង់ជម្រកធម្មជាតិដោយសារតែការកាប់ព្រៃឈើដោយខុសច្បាប់ សារធាតុពុលដែលមានប្រភពចេញពីថ្នាំសម្លាប់សត្វល្អិត និងការប្រែប្រួលរបស់ពិភពលោកដែលមានអាកាសធាតុកាន់តែក្ដៅទៅៗជារៀងរាល់ឆ្នាំ។

ក្រោមហេតុផលនេះហើយ ទើប FWS ស្នើឱ្យមានវិធានការដោះស្រាយទៅលើបញ្ហាមួយនេះ ក្នុងគោលបំណងចង់ឱ្យមានច្បាប់គ្រប់គ្រង និងបង្ការពីការគំរាមកំហែងទៅលើពូជមេអំបៅខាងលើ ដែលមាននិន្នាការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ  ឬអាចឈានដល់ការឈុតពូជនៅក្នុងថ្ងៃអនាគតដ៏ខ្លី។ នេះបើយោងតាមសារព័ត៌មាន CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ធ្នូនេះ។​

មេអំបៅស្ដេច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាជីវចម្រុះនៃប្រព័ន្ធអេកូឡូស៊ី តាមរយៈការចូលរួមផ្សំកេសររបស់រុក្ខជាតិ និងជាប្រភពអាហារសម្រាប់សត្វដទៃទៀត។​ The Matter បានឱ្យដឹងថា ការបាត់បង់មេអំបៅស្ដេច​ មិនមែនគ្រាន់តែការបាត់បង់ពូជសត្វតែមួយមុខទេ តែទន្ទឹមគ្នានេះ វាក៏អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល និងអ្នកដែលរស់នៅអាស្រ័យទៅលើមេអំបៅ​ ដូចជាអ្នកប្រកបអាជីពជាកសិករជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *