ជីវិតក្រោយមង្គលការនឹងរកាំរកូស បើសិនមនុស្សស្រីមិនសុំរឿងទាំង ៣ នេះពីស្វាមី

ជាធម្មតាមនុស្សស្រីគ្រប់រូបតែងប្រាថ្នាជីវិតក្រោយរៀបការហើយនឹងមានក្ដីសុខ មានភាពរីករាយច្រើនជាងភាពរកាំរកូស។ ប៉ុន្តែភាពរកាំរកូសទាំងនោះនឹងមានកាន់តែច្រើនទៅដូចគ្នា ប្រសិនបើយើងមិនបាននិយាយព្រមព្រៀងគ្នាឱ្យបានច្បាស់មុនពេលសម្រេចចិត្តរៀបការ។ ជាក់ស្ដែងប្រសិនបើមនុស្សស្រីភ្លេចនិយាយរឿងទាំង ៣ នេះជាមួយនឹងអនាគតស្វាមីច្បាស់ណាស់ជីវិតក្រោយរៀបការអាចនឹងជួបរឿងស្មុគស្មាញច្រើនជាមិនខាន៖

១. ការយោគយល់

មានមនុស្សស្រីភាគច្រើនដែលគិតថាជីវិតក្រោយរៀបការនឹងរីករាយ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយអាចនឹងមិនមានភាពរីករាយដូចការគ្រោងទុកឡើយ។ ជាក់ស្ដែងពេលខ្លះស្វាមីអាចនឹងចាប់ផ្ដើមប្រែប្រួលទៅជាផ្ដាច់ការ ឬប្រើគ្រប់វិធីដើម្បីបិទបាំងសិទ្ធិសេរីក្នុងការរស់នៅផងដែរ។ ដូច្នេះហើយមុនពេលរៀបការត្រូវនិយាយគ្នាឱ្យបានច្បាស់ពីការយោគយល់គ្នាមិនមែនមួយឆ្នាំ ពីរឆ្នាំឡើយគឺមួយជីវិតដើម្បីកុំឱ្យគេត្រួតត្រាលើជីវិតរបស់យើងខ្លាំងជ្រុលពេក។ ត្រូវចាំថាបើទោះជាយើងបានបញ្ចប់ភាពនៅលីវពិតមែន ប៉ុន្តែយើងនៅតែជាមនុស្សឯករាជ្យ មានគំនិតជារបស់ខ្លួនឯង និងមានសិទ្ធិរស់នៅតាមរបៀបដែលយើងចង់។

២. ការដឹងគុណ

មនុស្សស្រីជាច្រើនមិនត្រឹមតែពូកែរឿងការងារតែមុខទេ នៅពេលក្លាយជាប្រពន្ធក៏ប៉ិនប្រសប់រឿងក្នុងផ្ទះដែរ។ ច្បាស់ណាស់ក្រោយរៀបការ ពួកគេនឹងចំណាយពេលស្ទើរពេញមួយជីវិតទៅលើការមើលថែក្រុមគ្រួសារ និងចាត់ចែងការងារខាងក្រៅ ទោះបីជានឿយហត់ក៏ត្អូញត្អែរច្រើនដែរ។ ដូច្នេះការគោរព ឱ្យតម្លៃ និងដឹងគុណពិតជាកម្លាំងជំរុញទឹកចិត្តរបស់ពួកគេដ៏មានប្រសិទ្ធភាព។ ចំពោះការដឹងគុណ និងលើកទឹកចិត្តមិនចាំបាច់ជារបស់ធំដុំឡើយ គ្រាន់តែការផ្ដល់ក្ដីស្រឡាញ់ព្រមទាំងការនិយាយលួងលោមក៏អាចធ្វើឱ្យនាងសប្បាយចិត្តបានដែរ។

៣. ហិរញ្ញវត្ថុក្នុងផ្ទះ

ទោះបីជារៀបការហើយពិតមែន​ក៏មនុស្សស្រីមិនអាចចេះតែត្រូវរស់នៅដោយពឹងពាក់នៅលើស្វាមីបានទាំងស្រុងឡើយ ជាពិសេសប្រាក់ចំណូល។ ដូច្នេះហើយមុនពេលរៀបការគឺគួរតែជជែកគ្នាអំពីផែនការហិរញ្ញវត្ថុ និងរបៀបរកប្រាក់ចំណូលមកផ្គត់ផ្គងក្នុងគ្រួសារឱ្យបានច្បាស់កាន់តែល្អ ជៀសវាងមានបញ្ហារកាំរកូសណាមួយកើតឡើងក្រោយរៀបការ។ មិនត្រឹមប៉ុណ្ណេះ អ្វីកាន់តែសំខាន់ជាមនុស្សស្រីត្រូវពន្យល់ហេតុផលពីការសន្សំសំចៃទៅកាន់ដៃគូផងដែរព្រោះពេលខ្លះពួកគេអាចនឹងចំណាយលើសពីតម្រូវការដែលអាចនឹងនាំឱ្យមានភាពស្រពេចស្រពិលក្នុងការគ្រប់គ្រងចំណូលចំណាយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​



Leave a Reply

Your email address will not be published.Required fields are marked *