មក​ស្គាល់​បឹង​បៃកាល់ បឹង​ជ្រៅ​បំផុត​លើ​ផែនដី​ពោរពេញ​ដោយ​រឿង​អស្ចារ្យ

រាល់​បឹង​ទាំង​អស់​ប្រៀប​ដូច​ឆ្នាំង​បាយ​ត​ជំនាន់​ និង​ប្រភព​ម្ហូប​អាហារ​សម្រាប់​មនុស្ស​អ៊ីចឹង ជាក់​ស្ដែង​ដូច​ជា​បឹង​ទឹក​សាប​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ដែល​កម្ពុជា​មាន​គឺ​បឹងទន្លេសាប ជា​អាងស្តុកទឹក ជួយ​ដល់​វិស័យ​ជល​ផល កសិកម្ម​ សេដ្ឋកិច្ច និង​បរិស្ថាន ដែល​ចិញ្ចឹម​ពលរដ្ឋ​កម្ពុជា​រាប់​លាន​អ្នក។ គ្រាន់​ជា​បឹង​មួយ​ធំ​បំផុត​ក្នុង​តំបន់​មាន​ប្រយោជន៍​ប៉ុន​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​បឹង​ធំ​បំផុត​?

ជា​ផ្នែក​មួយ​នៃ​ចំណេះ​ដឹង និង​កម្សាន្ត​អារម្មណ៍​ យើង​មក​ស្វែង​យល់​ពី​​មួយ​ជា​ បឹង​ទឹក​សាប​ធំ​បំផុត​ ជ្រៅ​បំផុត​ ចំណាស់​បំផុត​ លើ​ភព​ផែន​ដី និង​ជា​បឹង​បេតិកភណ្ឌ​ពិភពលោក​ នោះ​គឺ​បឹង បៃកាល់ (Baikal)។

បឹង​បៃកាល់ ជា​បឹង​ដ៏​ស្រស់​ស្អាត​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​តំបន់​ស៊ីបឺរី នៃ​ប្រទេស​រុស្សី លាត​សន្ធឹង​ប្រមាណ​ជាង ៣១ ០០០ គីឡូម៉ែត្រ​ការ៉េ កាន់​កាប់​កំណត់​ត្រា​បឹង​ទឹក​សាប​ធំ​បំផុត​ និង​ជា​បឹង​ជ្រៅ​បំផុត​ដែល​មាន​ជម្រៅ​រហូត​ទៅ​ដល់​ ១៦៤២ ម៉ែត្រ​ជា​បឹង​ជ្រៅ​បំផុត។

តើ​បឹង​បៃកាល់​ស្តុក​ទឹក​បាន​ប៉ុនណា?

បឹង​បៃកាល់​ស្តុក​ទឹក​សាប​ច្រើន​ជាង​បឹង​ទាំង​អស់​លើ​ផែនដី ដែល​បឹង​មួយ​នេះ​កាន់​កាប់​ទឹកសាប​រហូត​ដល់ ២២ភាគរយ​នៃ​ទឹកសាប​សរុប ស្មើ​នឹង​ ២ម៊៉ឺន ៣ពាន់​ គីឡូម៉ែត្រ​គូប​។ ទឹក​សាប​ដែល​បឹង​យក្ស​មួយ​នេះ​មាន​ស្មើ​ទៅ​នឹង​ទឹក​សាប​ដែល​ បឹង​ Superior បូក​បញ្ចូល​គ្នា​ ២ដង​ឯណោះ​ និង​បឹង​មីឆីហ្គែន​សរុប​ ៥ដង​ឯណោះ ហើយ​ច្រើន​ជាង​បឹង​សរុប​នៃ​ភាគ​ខាង​ជើង​សហរដ្ឋ​អាមេរិក​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

តើ​បឹង​បៃកាល់​​ចំណាស់​ប៉ុនណា?

បើ​យោង​ទៅ​តាម​អ្នក​ជំនាញ បឹង​បៃកាល់​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​អាយុ​ចន្លោះ​ពី​ ២៥លាន​ឆ្នាំ​ ទៅ ៣០លាន​ឆ្នាំ។ វា​ពិត​ជា​កម្រ​ខ្លាំង​ណាស់​ដែល​បឹង​អាច​មាន​អាយុ​កាល​លើស​ពី ១០​លាន​ឆ្នាំ ហើយ​សម្រាប់​ភស្តុតាង​ដែល​បញ្ជាក់​ពី​អាយុកាល​នៃ​បឹង​មួយ​នេះ​គឺ​ច្រើន​លើស​លុប​បើ​យោង​តាម​អ្នក​ជំនាញ។ ឯ​បឹង​ចំណាស់​ផ្សេង​ទៀត​មាន​ដូចជា​បឹង​ Issyk-Kul និង បឹង Maracaibo ប៉ុន្តែ​សុទ្ធ​តែ​ជា​បឹង​ទឹក​ប្រៃ​ជាជាង​បឹង​ទឹក​សាប​។

តើ​បឹង​បៃកាល់​ពិសេស​ប៉ុនណា?

បាត​បឹង​បៃកាល់​មាន​កម្ពស់ទាប​ជាង​កម្រិត​ទឹក​សមុទ្រ​ ប្រមាណ​១គីឡូ​ម៉ែត្រ​ ហើយ​នឹង​បន្ត​ចុះ​ជ្រៅ​ជា​ប្រចាំ​ទៅ​ទៀត​នេះ​បើ​យោង​ទៅ​តាម​អ្នក​ស្រាវជ្រាវ។ លើស​ពី​នេះ​បៃកាល់​ មិន​ត្រឹម​ជា​បឹង​តែ​សំបក​នោះ​ទេ បឹង​មួយ​នេះ​ជា​ប្រភព​នៃ​សត្វ​កម្រ​ប្រមាណ​ ២០០០ប្រភេទ ដែល​ទី​កន្លែង​ផ្សេង​គ្មាន​ឡើយ ព្រម​ទាំង​ជា​តំបន់​ការពារ​របស់​បេតិកភណ្ឌ​ពិភពលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ