ព្រឹកព្រលឹមថ្ងៃអង្ការ ទី២៩នេះ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័របានវាយប្រហារតំបន់សមុទ្របាលីនៃប្រទេសឥណ្ឌូណេស៊ី។ EMSC បន្តថា ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយ ២០៣ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Mataram ប្រទេសឥណ្ឌូណេស៊ី ដោយស្ថិតនៅជម្រៅប្រមាណ ៥១៦ គីឡូម៉ែត្រខាងក្រោមផ្ទៃផែនដី។
បើយោងតាមទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី បានឱ្យដឹងថា ការរញ្ជួយដីនេះកើតឡើងនៅម៉ោង ៤ ទៀបភ្លឺ ចំនួន២ដង ដោយវាឆ្លងកាត់តំបន់កោះបាលី និងតំបន់ឡុមបុក។
លោក Suadi អ្នកគ្រប់គ្រងសណ្ឋាគារមួយបានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរស័ព្ទ ថាខណៈពេលរញ្ជួយដី ភ្ញៀវនៅលើកោះបាលីបានរត់ចេញពីបន្ទប់សណ្ឋាគាររបស់ពួកគេអស់រយៈពេលពីរបីវិនាទី។ លោកបន្តថា ភ្ញៀវភាគច្រើនបានចាកចេញពីបន្ទប់របស់ពួកគេ ដោយឈរនៅក្នុងតំបន់សណ្ឋាគារ ខណៈសណ្ឋគាររបស់លោកមិនមានការខូចខាតអ្វីនោះទេ។
ចំណែកអ្នកស្រុកកោះបាលីបាននិយាយថា ការរញ្ជួយមាន ២លើក ហើយលើកទីពីរមានការរញ្ជួយ យូរ និងខ្លាំងជាងជាងលើកទីមួយ៕



























Account
Security
Favourite Content