អ្នកម៉ាក់កូន ២ តូច ស៊ីណេ ក្លាហានហ៊ានចូលប្រកួត MUC 2023 ដើម្បីបំពេញក្តីស្រមៃ

គ្រាន់តែស្ថាប័ន Miss Universe Cambodia 2023 ប្រកាសបើកឱ្យស្រ្តីគ្រប់ទម្រង់មានសិទ្ធិអាចដាក់ពាក្យប្រកួតប្រជែងកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ អ្នកម៉ាក់កូន ២ តូច ស៊ីណេ មិនញញើតក្នុងការដាក់ពាក្យចូលរួមប្រកួតប្រជែងដណ្តើមមកុដជាមួយបេក្ខភាពផ្សេងឡើយ។ ស៊ីណេ ហៅ Shine Shine ជាបេក្ខភាព Miss Universe តំណាងខេត្តព្រះសីហនុ ហើយបច្ចុប្បន្ននាងកំពុងញញឹកហ្វឹកហាត់ទាំងយប់ទាំងថ្ងៃ ដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពដទៃទៀត។

អ្នកម៉ាក់សម័យថ្មី Shine Shine ឱ្យដឹងកាលពីពេលថ្មីៗថា ការពិតទៅនាងស្រមៃចង់ចូលប្រកួតបវរកញ្ញាយូរមកហើយ តែដោយសារកន្លងមកពុំធ្លាប់មាន content ប្រកួតសម្រាប់ អ្នកម្ដាយឡើយ ដូច្នេះការដាក់ពាក្យប្រកួតកម្មវិធី​ MUC 2023 នេះ គឺដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនឯង។

Miss Universe តំណាងខេត្តព្រះសីហនុទទួលស្គាល់ថា នាងពិតជារវល់ខ្លាំងណាស់ ព្រោះត្រូវមើលថែកូនផងប្រកួតផង តែយ៉ាងណានាងមិនចុះចាញ់ឡើយ ទោះរវល់ប៉ុណ្ណាក៏ត្រូវតែមានពេលមើលថែទាំរូបសម្រស់ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនឯង ទោះបីធ្វើមិនបានល្អដូចអ្នកនៅលីវ តែនាងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

អ្នកម៉ាក់វ័យក្មេងនេះឱ្យដឹងបន្តថា សម្រាប់ការចូលរួមប្រកួតនេះ គឺនាងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមគ្រួសារ មិត្តភ័ក្ត មនុស្សជុំវិញខ្លួន ពិសេសគឺស្វាមីរបស់នាងតែម្តង។ ដូច្នេះហើយទើបនាងមានថាមពលខ្លាំងក្លាក្នុងការប្រកួតប្រជែងដណ្តើមកមុដដ៏មានតម្លៃនេះ។

អ្នកនាង តូច ស៊ីណេ ប្តេជ្ញាចិត្តថា ទោះជាយ៉ាងណាក៏នាងត្រូវតែចូលទៅ Top 5 ឱ្យបាន ព្រោះសព្វថ្ងៃនេះនាងស្វាហាប់ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លាំងណាស់ ពោលគឺឱ្យតែទំនេរ ស៊ីណេ ឆ្លៀតរៀនដើរគ្រប់ពេល សូម្បីតែកូនដេកលក់ក៏នាងឆ្លៀតរៀនដើរដែរ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង។

បេក្ខភាព Miss Universe តំណាងខេត្តព្រះសីហនុ សង្ឃឹមថា នាងអាចជាកម្លាំងចិត្តឱ្យសុភាពនារីទាំងឡាយកុំបោះបង់ចោលខ្លួនឯង ទោះបីយើងមានកូនហើយក្តីក៏ត្រូវតែចេះថែរក្សាសម្រស់ឱ្យស្រស់ស្អាត និងស្រលាញ់ខ្លួនឯងឱ្យច្រើន ហើយបងមានក្តីស្រមៃមិនទាន់បំពេញបំណងដូចនាង យើងគួរតែក្លាហានធ្វើវាឱ្យបាន។ ជាក់ស្តែង ដូចរូបនាងជាដើម ពេលដែលដើរលើឆាក Miss Universe Cambodia 2023 លើកដំបូងនាងភ័យណាស់ ហើយធ្វើមិនបានល្អទេ តែដោយសារការហ្វឹកហាត់មិនបានជាប់លាប់ ពេលនេះនាងមានទំនុកលើខ្លួនឯងច្រើនជាងមុន ហើយជឿជាក់ខ្លួនឯងនឹងធ្វើបានល្អក្នុងការប្រកួតនេះ។

សូមជម្រាបថា អ្នកនាង តូច ស៊ីណេ អាយុ ២៦ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ នាងបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យសង្គមកិច្ច និងអាចនិយាយបាន ភាសា គឺ ខ្មែរ អង់គ្លេស និងចិន។ មុនពេលរៀបការសាងគ្រួសារជាមួយស្វាមីជនជាតិម៉ាឡេស៊ី Shine Shine ធ្លាប់ជាតារាម៉ូដែល freelance ម្នាក់ តែរយៈពេលប្រមាណ ២ ឆ្នាំចុងក្រោយនេះ នាងផ្តោតលើការងារ និងការមើលថែទាំកូនប៉ុណ្ណោះ ចំណែកការងារ freelance នៅទទួលធ្វើតិចតួច ទើបពេលនេះដែលនាងសម្រេចចិត្តងាកមករកវិថីសិល្បៈម្តងទៀត តាមរយៈការដាក់ពាក្យប្រកួត Miss Universe Cambodia 2023៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម