ក្រោយជាប់ 1st Runner up កុយ អេនណា ពន្យារពេលទៅរៀននៅនូវែលហ្សេឡង់ 

បេក្ខភាពជើងខ្លាំងក្នុងការប្រកួត Miss Grand Cambodia 2023​ កុយ អេនណា បានជាប់ជយលាភី 1st Runner up Miss Grand Cambodia 2023 ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនខែរួចមក។

ក្រោយជាប់តំណែងនេះ ហ្វេនៗបានសម្តែងការត្រេកអរ និងសោកស្តាយទន្ទឹមគ្នា ព្រោះពួកគេភាគច្រើនរំពឹងថា នាងនឹងអាចដណ្តើមបានមកុដ Miss Grand Cambodia 2023។ ទោះជាយ៉ាងនេះក្តី អេនណា មិនអាក់អន់ស្រពន់ចិត្តអ្វីនោះទេ តែនាងបែរជាញញឹមប្រិមប្រិយទទួលយកការពិត ថែមទាំងចេញមកសម្តែងការអបអរជាមួយ ភឹម ស្រីនោ ជាម្ចាស់មកុដទៀតផង។

ក្រោយជាប់តំណែងនេះ អេនណា បានចេញមុខគ្រប់កម្មវិធីជាមួយម្ចាស់ជយលាភីផ្សេងទៀត និងទទួលធ្វើការងារផ្សេងៗជាច្រើនទៀត រហូតមានការចោតសួរថា តើ អេនណា នឹងត្រឡប់ទៅរៀននៅក្រៅប្រទេស (New Zealand) ដូចអ្វីដែលធ្លាប់ប្រាប់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកឬយ៉ាងណា?

ជាការឆ្លើយតបសំណួរខាងលើ អេនណា បានប្រាប់ឱ្យដឹងតាមរយៈលោកគ្រូបង្រៀនជំនាញ soft skill ថា នាងពិតជាមានគម្រោងចេញទៅរៀនបន្តនៅក្រៅប្រទេសមែន ប៉ុន្តែដោយសារបច្ចុប្បន្ននាងត្រូវនៅបំពេញតួនាទីជាបវរកញ្ញាក្នុង Miss Grand Cambodia 2023 ឱ្យចប់សព្វគ្រប់តាមកុងត្រាសិន ដូច្នេះនាងនៅមិនទាន់អាចកំណត់ពេលវេលាជាក់លាក់នៃការចេញទៅរៀននៅក្រៅប្រទេសបាននោះទេ ត្រូវរង់ចាំមើលជាក់ស្តែងសិន។ មួយវិញទៀត អេនណា មានការងារបន្តបន្ទាប់ និងជាប់ schedule ច្រើនខ្លាំង ចាប់ពីខែក្រោយរហូតដល់ចុងឆ្នាំឯណោះ។

កុយ អេនណា នៅមិនទាន់អាចប្រាប់ពីគម្រោងនៃការត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតតាមការស្នើរសុំរបស់ហ្វេននោះឡើយ តែ 1st Runner up បង្ហើបឱ្យដឹងល្ហៀងៗថា នាងនឹង surprise ហ្វេនៗ តែមិនច្បាស់ថាឆ្នាំក្រោយ ឬ ២ ឆ្នាំទៀតនោះទេ ដូចនេះហ្វេនៗមានតែរង់ចាំមើលការ update ជាក់ស្តែងរបស់នាងទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា