ប្រទេសចិនចេញច្បាប់រឹតបន្តឹង តាមចាប់ស្ដ្រីដែលនិពន្ធរឿង BL ដាក់ទោសជាប់ពន្ធនាគារដល់ ១០ឆ្នាំ  

ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៥នេះ ប៉ូលីសបានចាប់អ្នកនិពន្ធស្រីវ័យចន្លោះ ២០ឆ្នាំជាង ៣០នាក់ ដោយចោទប្រកាន់ថា ប្រលោមលោកបុរសស្រឡាញ់បុរស ឬ BL បានធ្វើឱ្យភាគរយដែលស្ត្រីចង់បានកូនធ្លាក់ចុះ។

មេធាវីម្នាក់បានប្រាប់សារព័ត៌មាន BBC ថា យ៉ាងហោចណាស់ អ្នកនិពន្ធចំនួន ៣០ នាក់ ដែលស្ទើរតែទាំងអស់សុទ្ធតែជាស្ត្រីក្នុងវ័យ ២០ ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួននៅទូទាំងប្រទេសចាប់តាំងពីខែកុម្ភៈមក។ លោកបានឱ្យដឹងបន្ថែមថា ដ្បិតអ្នកនិពន្ធជាច្រើនកំពុងស្ថិតនៅក្រៅឃុំ រង់ចាំការកាត់ទោស តែមានអ្នកខ្លះទៀតកំពុងតែជាប់ឃុំ ស្របពេលដែលអ្នកជាប់ពាក់ព័ន្ធជាច្រើនរូបទៀត ក៏ទទួលបានការកោះហៅដើម្បីសួរចម្លើយដែរ។

ជាក់ស្ដែង អ្នកនិពន្ធទាំងនេះ គឺជាអ្នកសរសេររឿងស្នេហាបុរសស្រឡាញ់បុរស ដែលប្រទេសចិនស្គាល់ថាជា Danmei ដោយបានផ្សព្វផ្សាយស្នាដៃនេះនៅលើកម្មវិធីរបស់តៃវ៉ាន់ មានឈ្មោះថា Haitang Literature City។ ការចាប់ខ្លួនអ្នកនិពន្ធនេះ គឺស្ថិតនៅក្រោមការចោទប្រកាន់ថា បំពានច្បាប់ ផលិត និងចែកចាយមាតិកាអាសអាភាស ដោយអ្នកនិពន្ធដែលទទួលបានប្រាក់កម្រៃពីស្នាដៃនេះ នឹងត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ។​

ច្បាប់នេះកំណត់គោលដៅ ចំពោះតែការពិពណ៌នាអំពីសកម្មភាពផ្លូវភេទរវាងបុរស និងបុរស និងនិន្នការផ្លូវភេទផ្សេងទៀត ស្របពេលដែលស្នាដៃដែលមានបញ្ចូលនូវសកម្មភាពផ្លូវរវាងបុរស និងស្រ្តីដទៃទៀតមិនមែនជាបញ្ហា ក្នុងច្បាប់នេះឡើយ។ តួយ៉ាង ស្នាដៃរបស់លោក Mo Yan ដែលមានបញ្ចូលឈុតស្រើបស្រាលរវាងបុរស និងស្រ្តី ថែមទាំងទទួលបានពានរង្វាន់ណូបែលទៀតផង។​

លោកបណ្ឌិត Liang Ge បានលើកឡើងថា ការត្រួតពិនិត្យរបស់រដ្ឋលើ Danmei បានចាប់ផ្តើមឡើង នៅពេលដែលដឹកនាំចិន Xi Jinping លើកទឹកចិត្តឱ្យមានការស្តារជាតិឡើងវិញ ស្របពេលដែលការរៀបអាពាហ៍ពិពាហ៍ និងអត្រាកំណើតធ្លាក់ចុះ ។

សាស្ត្រាចារ្យពីសាកលវិទ្យាល័យ University College London រូបនេះ មានប្រសាសន៍បន្ថែមថា៖ “រដ្ឋាភិបាលចិនចង់លើកកម្ពស់តម្លៃគ្រួសារបែបប្រពៃណី ហើយលើកឡើងថា ការចូលចិត្តប្រលោមលោក Danmei នេះ ចាត់ទុកថាជាកត្តាដែលធ្វើឱ្យស្ត្រីមិនសូវមានឆន្ទៈចង់មានកូន”។

មានឬសគល់ចេញពីប្រភេទរឿង Yaoi របស់ប្រទេសជប៉ុន Danmei បានចាប់ផ្ដើមមានកំណើតនៅក្នុងប្រទេសចិនកាលពី ទសវត្សរ៍ឆ្នាំ ១៩៩០ ជាមួយនឹងប្រជាប្រិយភាពបន្តកើនឡើងជារឿយៗ រហូតមានចំណងជើងខ្លះ បានក្លាយជាសៀវភៅលក់ដាច់បំផុតលំដាប់អន្តរជាតិទៀតផង។

នៅក្នុងឆ្នាំ ២០២០ សាច់រឿងប្រភេទនេះមិនមានវត្តមានត្រឹមតែនៅលើក្រដាសសៀវភៅទៀតទេ តែប្រលោមលោកជាង ៦០ចំណងជើងត្រូវបានជ្រើសរើសផលិតចេញជាភាពយន្តកុន និងភាពយន្តភាគ ដោយស្នាដៃដែលលក់សិទ្ធផលិតបានថ្លៃបំផុត មានតម្លៃដល់ទៅ ៤០លានយន់ ឬប្រមាណ ៥.៦ លានដុល្លារអាមេរិក។

ដ្បិតមានរូបភាពវិជ្ជមានបែបនេះក្ដី​ តែការបង្ក្រាបនេះបានកើតឡើង នៅពេលដែលទីក្រុងប៉េកាំងប្រកាសពីយុទ្ធនាការបោសសម្អាតប្រព័ន្ធអ៊ឺនធឺណិត ដោយកាលពីឆ្នាំ ២០១៨ អ្នកនិពន្ធម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទលក់ចេញប្រលោមលោក Danmei ចំណងជើង Occupy ចំនួន ៧ពាន់ច្បាប់។ អ្នកនិពន្ធល្បីឈ្មោះម្នាក់ទៀត ដែលរកចំណូលបានជាង ១.៨៥ លានយន់ ឬប្រមាណ ២៦ម៉ឺនដុល្លារអាមេរិក បានជាប់ពន្ធនាគារជិត ៥ឆ្នាំ ក្នុងការកាត់ក្ដីជាមួយនឹងអ្នកនិពន្ធ ៥០ នាក់ទៀត កាលពីចុងឆ្នាំ ២០២៤។

អ្នកនិពន្ធជាច្រើនបានចេញមកនិយាយ ក្នុងទិសដៅតែមួយថា ការចាប់ខ្លួននេះ បានបំផ្លាញជីវិតរបស់ខ្លួនតាំងតែពីវ័យក្មេង និងនាំយកភាពអាម៉ាស់ដល់ខ្លួនឯង និងគ្រួសារ។ អ្នកនិពន្ធម្នាក់រៀបរាប់ថា ខ្លួនត្រូវបានប៉ូលីសចូលទៅចាប់ ទាំងដែលកំពុងអង្គុយរៀននៅក្នុងថ្នាក់ ស្របពេលដែលអ្នកនិពន្ធម្នាក់ទៀត និយាយថា ប៉ូលីសបានបង្ខំឱ្យខ្លួនដោះខោអាវ ដើម្បីធ្វើការត្រួតពិនិត្យ។

ទន្ទឹមគ្នានេះ អ្នកនិពន្ធជាច្រើនរូបទៀតបានរៀបរាប់ពីការតស៊ូរបស់ខ្លួន ដែលខិតខំសន្សំពាក្យម្ដងមួយពាក្យៗ បង្កើតជាសាច់រឿង ដើម្បីរកចំណូល។ បុគ្គលម្នាក់ដែលបានធ្វើការជាអ្នកនិពន្ធប្រលោមលោកប្រភេទនេះអស់ពេលជាង ២០ឆ្នាំមកហើយ បានបង្ហាញជំហររបស់ខ្លួនថា៖ “នេះជាវិធីសាស្រ្តដែលខ្ញុំអាចស្វែងរកក្ដីសុខឱ្យខ្លួនឯង។ ​ខ្ញុំ​មិន​អាច​បោះបង់​ចោល​ទំនាក់​ទំនង​ដែល​ខ្ញុំ​បាន​កសាង​ជាមួយ​សហគមន៍​នោះ​ទេ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *