មានទីផ្សារខ្ពស់! តួឯកប្រុសរឿង «កំហឹងធ្មប់» ទៅទស្សនាការបង្ហាញម៉ូដ Fashion Week

ដេវីដ អ៉ឹងហាវ តួ​ឯក​ប្រុស​រឿង «កំហឹង​ធ្មប់» បង្ហាញ​វត្តមាន​ជា​ភ្ញៀវ​កិត្តិយស​ចូលរួម​កម្មវិធី Fashion Week Spring/Summer 2026 នា​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង និង​ប្រទេស​អ៊ីតាលីបង្ហាញ​សម្រស់​ស្រស់​សង្ហា​មិន​ចាញ់​តារា​ម៉ូដែល​នៅ​លើ​ឆាក​នោះ​ទេ។

ពិត​ណាស់ ដេវីដ អ៉ឹងហាវ គឺ​ជា​តារា​ស្រករ​ក្រោយ​ដែល​ពោរពេញ​ដោយ​ទេព​កោសល្យ​និង​សមត្ថភាព​គួរ​ស្ងើច​សរសើរ។ ក្រោយ​ទទួល​បាន​ឱកាស​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​នៅ​ឯ​ប្រទេស​សិង្ហបុរី ដេវីដ អ៉ឹងហាវ បាន​បន្ត​បោះ​ជំហាន​មក​កាន់​ទី​ផ្សារ​ក្នុង​ស្រុក​រហូត​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ក្រាស់ក្រែល។ តួ​ឯក​ប្រុស​រឿង «កំហឹង​ធ្មប់» ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​មិន​ត្រឹម​ជា​តារា​សម្ដែង តារាបង្ហាញម៉ូត លោក​ក៏​អាច​ច្រៀង​បាន​យ៉ាង​ពីរោះផងដែរ។

បន្ថែម​ពី​លើ​សមត្ថភាព និង​ទេព​កោសល្យ​ចម្រុះ​ម្ចាស់​បទ “Reverse This” ​ក៏​បាន​បើក​ភ្នាក់​ងារ​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា WAVE Management ។ លោកក៏​អាច​ដឹក​នាំ​ការ​សម្ដែង​និង​សរសេរ​រឿង​បាន​ទៀត​ផង។ បច្ចុប្បន្ន តារាប្រុសរូបនេះឆក់បានទីផ្សារការងារក្នុងស្រុកច្រើនគួរសមតាមរយៈការសម្ដែង ការថតស្ពតពាណិជ្ជកម្ម និងតែងលេចមុខក្នុង​កម្មវិធី​ដើរ​ម៉ូត​លំដាប់​អន្តរជាតិ​ដើម។

ដោយ​ឡែក ចូលរួម​ជា​ភ្ញៀវ​ទស្សនា​កម្មវិធី​ដើរ​ម៉ូត Fashion Week Spring/Summer 2026 ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស៤ រួម​ ដោយ អ៊ឹវហាវ បានចូលរួមនៅ​អ៊ីតាលី និង បារាំង។ តារា​ប្រុស​រូប​នេះ​ត្រូវបាន​ប្រ៊េន​ល្បី​ៗទាក់ទងក្នុងការថតបង្ហាញ សម្លៀកបំពាក់របស់ពួកគេដែលមាន​ដូច​ជា WOOYOUNGMI , MONTHBLANC, PRADASS26 , DIRECTIONSGROUPINC , BRUNELLOCUCINELLI_BRAND , CKINFOLK , sacaiofficial, club21 , Berluti , JACQUEMUS , ASICS_SPORTSTYLE-SG ជាដើម៕

រូបភាព ៖ David Eung Hao



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *