តារាខេប៉ុបល្បីៗច្រើនក្រុមត្រៀមត្រលប់មកឆាកតន្ត្រីវិញក្នុងខែកក្កដានេះ

តារាល្បីៗជាច្រើនដូចជា EXO D.O, Jackson Wang, Super Junior, TWICE និង KARD គ្រោងនឹងធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញនៅខែកក្កដានេះ ព្រមជាមួយសិល្បករល្បីៗជាច្រើនទៀត។ ចង់ដឹងថាមានអ្នកណាខ្លះ តោះទៅតាមដានជាមួយ AMS ខាងក្រោមនេះតែម្ដង៖

BABYMONSTER

បន្ទាប់ពីភាពជោគជ័យនៃដំណើរប្រគំតន្ត្រីទេសចរណ៍របស់ពួកគេ សមាជិកទាំងប្រាំពីររបស់ BABYMONSTER កាន់តែធ្វើឱ្យហ្វេនៗពុះកញ្ជ្រោលថែមទៀតជាមួយនឹងការចេញអាល់ប៊ុមថ្មី “HOT SAUCE” ។ មានបទសរុបចំនួន ៤ បទ អាល់ប៊ុមខ្នាតតូចទីពីររបស់ពួកគេត្រូវបានកំណត់ចេញនៅថ្ងៃទី ១ ខែកក្កដានេះ។

AHOF

បន្ទាប់ពីចូលរួមប្រកួតកម្មវិធី Universe League បេក្ខភាពចុងក្រោយទាំងប្រាំបួននឹងបង្ហាញខ្លួនជាក្រុម AHOF នៅថ្ងៃទី ១ ខែកក្កដា ក្រោមផលិតកម្ម F&F Entertainment ។ AHOF គឺជាពាក្យកាត់សម្រាប់ “All-time Hall Of Famer”។

MYNAME

សមាជិកសង្ហាទាំងបីរបស់ MYNAME នឹងធ្វើឱ្យពិភពលោកកាន់តែមានពន្លឺជាមួយនឹងការចេញអាល់ប៊ុម VIVID របស់ពួកគេនៅថ្ងៃទី ២ ខែកក្កដា។

KARD

ក្រុមចម្រៀងមានសមាជិកស្រីប្រុសមួយនេះនឹងចេញអាល់ប៊ុមតូចទី ៨ របស់ពួកគេ DRIFT នៅថ្ងៃទី ២ ខែកក្កដា។ ក្នុងនាមជាក្រុម Co-Ed ដ៏ជោគជ័យបំផុតរបស់ K-Pop អ្នកគាំទ្រអន្តរជាតិជាច្រើនកំពុងរង់ចាំយ៉ាងអន្ទះសាសម្រាប់ការចេញផ្សាយបទថ្មី ខណៈអាល់ប៊ុមនេះមានបទចម្រៀងចំនួនប្រាំពីរ។

TWS

ក្រុម TWS របស់ក្រុមហ៊ុន Pledis ក៏កំពុងចាប់ផ្តើមវាយលុកទីផ្សារប្រទេសជប៉ុនជាមួយនឹងការចេញបទចម្រៀងដំបូងពីអាល់ប៊ុមភាសាជប៉ុនថ្មីរបស់ពួកគេនៅថ្ងៃទី២ ខែកក្កដា។

EXO D.O

D.O. នឹងចេញអាល់ប៊ុមទោលខ្នាតពេញដំបូងរបស់ខ្លួនមានចំណងជើងថា BLISS នៅថ្ងៃទី ៧ ខែកក្កដា។ តារា​ចម្រៀង​ដ៏​មាន​ទេព​កោសល្យ​រូប​នេះ​បានរៀបចំនិងបញ្ចេញ​ឈុត​ខ្លីៗ ក៏ដូចជា teaser ​ផ្សេងៗជាច្រើន ហើយ​អ្នក​គាំទ្រ​ជឿ​ថា​រូបលោក​នឹង​ក្លាយ​ជា​សិល្បករទោល​ដ៏​ពេញ​និយម​បំផុត​មួយរូប​។

Super Junior

Elfs ដែលជាក្រុមអ្នកគាំទ្ររបស់ Super Junior នឹងសប្បាយចិត្តនៅពេលដែលក្រុមសំណព្វខ្លួនបន្តមានភាពរឹងមាំជាច្រើនឆ្នាំមកនេះ។ ចាប់ផ្តើមនៅក្នុងខែសីហា ពួកគេបានប្រកាសដំណើរទេសចរណ៍ ‘Super Show 10’ ដើម្បីអបអរខួប ២០ ឆ្នាំរបស់ខ្លួន ហើយនឹងចេញអាល់ប៊ុម Super Junior 25 ដែលជាអាល់ប៊ុមខ្នាតពេញទី ១២ របស់ពួកគេជាកាដូដល់អ្នកគាំទ្រនៅថ្ងៃទី ៨ ខែកក្កដា។

TWICE

បន្ទាប់ពីការចេញបទចម្រៀងដោយជោគជ័យនៅក្នុងប្រទេសជប៉ុន TWICE នឹងត្រលប់មកប្រទេសកូរ៉េវិញជាមួយនឹងអាល់ប៊ុមខ្នាតពេញទី ៤ មានចំណងជើងថា THIS IS FOR ។ ខណៈអាល់ប៊ុមគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១១ ខែកក្កដា សមាជិកក្រុមក៏នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេនៅទីក្រុងសេអ៊ូលនៅខែក្រោយផងដែរ។

SF9

ក្រុមចម្រៀងបុរស SF9 នឹងចេញអាល់ប៊ុម LOVE RACE សម្រាប់ទីផ្សារប្រទេសជប៉ុននៅថ្ងៃទី ១៦ ខែកក្កដា។ ក្រុមចម្រៀងនេះបានត្រលប់មកវិញជាមួយនឹងសមាជិកប្រាំមួយនាក់បន្ទាប់ពីបានផ្អាកសកម្មភាពអស់រយៈពេល ៣ ឆ្នាំ ហើយទើបតែបានប្រារព្ធការប្រគំតន្ត្រី Comeback របស់ពួកគេកាលពីខែមិថុនា នៅទីក្រុងសេអ៊ូល។

xikers

ជប៉ុន​ជា​ប្រទេស​សំណាង​មួយ ខណៈ​ក្រុម​ចម្រៀង​ប្រុសមួយ​ទៀត​នឹង​ចាប់​ផ្ដើមយុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​ទីនោះ។ ក្រុម​ចម្រៀង​ប្រុស xikers បាន​ប្រកាស​ចេញ​បទ​ចម្រៀង​ជា​ភាសា​ជប៉ុន​ទី ២ របស់ខ្លួនមានចំណងជើងថា “Up All Night” សម្រាប់​អាល់ប៊ុម​របស់​ពួក​គេ​ដែលនឹង​ចេញ​នៅ​ថ្ងៃ​ទី ១៦ ខែ​កក្កដា។

Jackson Wang

Jackson បានក្លាយជាតារាចម្រៀងដ៏ទាក់ទាញមួយរូប ហើយអាល់ប៊ុមចុងក្រោយរបស់លោក MAGIC MAN គឺពិតជាបញ្ជាក់​ពីប្រជាប្រិយភាពរបស់លោកបានយ៉ាងល្អ។ Jackson នឹងត្រលប់មកវិញជាមួយនឹងអាល់ប៊ុម MAGIC MAN 2 ដោយនឹងចេញអាល់ប៊ុមពេញនៅថ្ងៃទី ១៨ ខែកក្កដា។ សមាជិក GOT7 រូបនេះ និងសមាជិក EXO D.O. ត្រូវបានរំពឹង​ថា​នឹង​ក្លាយ​ជាសិល្បករ​ទោល​ដ៏ Hot បំផុត​ប្រចាំ​ខែ​កក្កដា។

IVE

ក្រុមចម្រៀងស្រីស្អាត IVE នឹងត្រលប់មកឆាកតន្ត្រីវិញជាផ្លូវការនៅថ្ងៃទី ៣០ ខែកក្កដាជាមួយនឹងអាល់ប៊ុម EP ជប៉ុនទី ៣ របស់ពួកគេ។ មានចំណងជើងថា Be Alright អាល់ប៊ុមនេះត្រូវបានគេរំពឹងថានឹងមានបទចម្រៀងអស្ចារ្យចំនួន ៥ បទ។ ទន្ទឹមនោះសមាជិក IVE ទាំងមូលក៏នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រីរ៉ុកជប៉ុន ROCK IN JAPAN នៅខែកញ្ញានេះផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *