ពិត​ឬទេ ថា​មនុស្ស​អាច​ស្លាប់​ដោយ​សារ​ការ​ខូច​ចិត្ត​?

មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ជួប​បទ​ពិសោធន៍​ខូចចិត្ត​ ជា​ពិសេស​មនុស្ស​ចាប់​ពី​វ័យ​ជំទង់ ទៅ​ចាស់​។ ការ​ខូច​ចិត្ត​អាច​កើត​ឡើង​តាម​រូបភាព បែកបាក់​ស្នេហា​ ការ​ស្លាប់​នៃ​សមាជិក​គ្រួសារ ឬ​មនុស្ស​ជា​ទី​ស្រលាញ់ ហើយ​ព្រឹត្តិការណ៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​បេះដូង​របស់​មនុស្ស​របួស។ វា​ក៏​កើត​ជា​ចម្ងល់​សម្រាប់​មនុស្ស​ជា​ច្រើន​ថា​តើ​វា​អាច​ទៅ​រួច​ដែល​ទេ​ក្នុង​ការ​ស្លាប់​ដោយ​សារ​ការ​ខូច​ចិត្ត។

សំនួរ​នេះ​ស្ដាប់​ទៅ​ហាក់​ដូច​ជា​គួរ​ឲ្យ​អស់​សំណើច និង​ស្រួល​មិន​ស្រួល​អ្នក​សួរ​ត្រូវ​គេ​ចោទ​ថា​រវើរវាយ​ ស្រមើស្រមៃ​ទៅ​តាម​ប្រលោម​លោក​ទៅ​ទៀត។ តែ​ផ្ទុយ​ស្រលះ​ពី​អ្វី​ដែល​មនុស្ស​ភាគច្រើន​គិត​ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​វា​អាច​ទៅ​រួច​ ដែល​មនុស្ស​អាច​ស្លាប់​ដោយ​សារ​ការ​ខូចចិត្ត វា​ត្រូវ​បាន​គេ​ហៅ​ថា​ broken heart syndrome។

broken heart syndrome ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ជឿនលឿន​មួយ​ចំនួន។ ស្ថានភាព​នេះ​អាច​កើត​ឡើង​បន្ទាប់​ពី​ភាព​តាន​តឹង​ខ្លាំង​ខាង​ផ្លូវចិត្ត​ជា​ច្រើន​ដូច​ជា ទុក្ខ​ព្រួយ ការភ័យខ្លាច ខឹង​ខ្លាំង និង​​ភ្ញាក់ផ្អើល​ខ្លាំង។ អ័រម៉ូន​នៃ​ភាព​តានតឹង​ខ្លាំង​នេះ​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ព្រឹត្តិការណ៍​ដែល​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ដូចជា៖ មនុស្ស​ជា​ទី​ស្រលាញ់​ស្លាប់​ បែកបាក់​ស្នេហា របួស​រាងកាយ ឬ​ដោយ​ព្រឹត្តិការណ៍​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដូច​ជា​ឈ្នះ​ឆ្នោត​រាប់​លាន​ដុល្លារ ឬ​ត្រូវ​គេ​ធ្វើ​ឲ្យ​រំភើប​ខ្លាំង​ (surprised) នៅ​កម្មវិធី​ជប់លៀង​​ជា​ដើម​នេះ​បើ​យោង​ទៅ​តាម​វិទ្យាស្ថាន​ជាតិ​ បេះដូង​ ថ្លើម​ និង​ឈាម​របស់​សហរដ្ឋ​អាមេរិក។

broken heart syndrome ជា​ចម្ងល់​មួយ​របស់​អ្នក​វិជ្ជាសាស្ត្រ រហូត​ទាល់​តែ​អ្នក​ស្រាវជ្រាវ​ជប៉ុន​រក​ឃើញ​ស្ថាន​ភាព​មួយ​នេះ​នៅ​​ក្នុង​ឆ្នាំ ១៩៩០។ នៅ​ក្នុង​ភាសា​ជប៉ុន​គេ​ហៅ​ថា​ “takotsubo cardiomyopath” ដែល​ជា​ការ​ដាក់​ឈ្មោះ​តាម​អ្នក​ស្រាវជ្រាវ​ដែល​បាន​រក​ឃើញ​នេះ។ បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​បញ្ហា​​បេះដូង​ម្នាក់ Marc Gillinov ពន្យល់​ថា Broken heart syndrom អាច​បង្ក​មក​ពី​កត្តា​អ័រម៉ូន និង​សរសៃ​ឈាម​​កន្ត្រាក់ ហើយ​វា​កើត​ឡើង​ក្នុង​រូបភាព​ស្រដៀង​ទៅ​នឹង​ការ​គាំង​បេះដូង​អញ្ចឹង​ តែ​វា​ខុស​គ្នា​ដោយ​សារ​មួយ​កើត​ឡើង​ដោយ​អ័រម៉ូន ខណៈ​មួយ​ទៀត​កើត​ឡើង​ដោយ​សារ​ឈាម។

បើ​តាម​អ្នក​ជំនាញ ​មិន​មែន​រាល់​ការ​ខូច​ចិត្ត​ទាំង​អស់​សុទ្ធ​តែ​អាច​បង្ក​ទៅ​ជា​ជំងឺ​ broken heart syndrome នោះ​ទេ​។ វា​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ភាព​តាន​តឹង​នៃ​មនុស្ស​ម្នាក់ៗ ហើយ​មនុស្ស​ដែល​កើត​ជំងឺ​ប្រភេទ​នេះ​ក៏​អាច​ព្យាបាល​វា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ផង​ដែរ​បើ​មិន​ធ្វេសប្រហែស​ដូច​ហេតុផល​ខាង​លើ​កើត​ឡើង​ទៀត​។ លោក​ Reynolds ​ថា​ វេជ្ជបណ្ឌិត​ជា​ច្រើន​កំពុង​ស្វែង​រក​វិធី​ព្យាបាល​វា​ហើយ តែ​ជាក់ស្ដែង​ បច្ចុប្បន្ន​នេះ​មាន​តែ​ការ​សមាធិ វិធីសាស្ត្រ​ដក​ដង្ហើម និង​ការ​ហាត់​យូហ្គា​ប៉ុណ្ណោះ​ដើម្បី​រារាំង​អ័រម៉ូន​នៃ​ភាព​តានតឹង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ