ក្នុងកំលុងខែឧសភា ការជិះអូដ្ឋគឺជាសកម្មភាពកម្សាន្តដ៏ពេញនិយមមួយនៅភ្នំ Mingsha និងតំបន់រមណីយដ្ឋាន Crescent Spring នៅវាលខ្សាច់ Kumtag របស់ប្រទេសចិន រហូតដល់ពេលនេះអាជ្ញាធរក្នុងតំបន់បានប្រើប្រាស់ភ្លើងស្តុបអូដ្ឋ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍។

ជឿថារបស់មួយដែលគ្រប់គ្នាមិនរំពឹងថានឹងរកឃើញនៅកណ្តាលសមុទ្រខ្សាច់គឺជាភ្លើងស្តុបចរាចរណ៍ដែលដំណើរការ ប៉ុន្តែឥឡូវនេះអ្នកអាចរកឃើញភ្លើងស្តុបជាច្រើននៅក្នុងវាលខ្សាច់នៃភ្នំ Mingsha និងឧទ្យានបឹងធម្មជាតិ ក្នុងខេត្ត Gansu ភាគពាយ័ព្យនៃប្រទេសចិន។ ក្នុងកំលុងពេលវិស្សមកាលប្រចាំឆ្នាំនៅដើមខែឧសភា មនុស្សរាប់ម៉ឺននាក់បានសម្រុកទៅតំបន់ទេសចរណ៍ធម្មជាតិទាំងនេះ ហើយចូលរួមក្នុងសកម្មភាពផ្សេងៗ ដោយអ្វីដែលពេញនិយមបំផុតនោះគឺការជិះអូដ្ឋ។ នៅឆ្នាំ ២០២៣ មានសត្វអូដ្ឋប្រហែល ២៤០០ ក្បាលសម្រាប់ភ្ញៀវទេសចរជិះ ក៏ដូចជាអ្នកទេសចររាប់ម៉ឺននាក់ក្នុងមួយថ្ងៃនៅភ្នំ Mingsha ដែលបណ្តាលឱ្យមានបញ្ហាកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ។ ជាសំណាងល្អ អាជ្ញាធរមូលដ្ឋានបានចេញដំណោះស្រាយដ៏ប៉ិនប្រសប់ ពោលគឺភ្លើងចរាចរណ៍អូដ្ឋ។
នៅឆ្នាំ ២០២៣ នៅថ្ងៃដំបូងនៃខែឧសភា ភ្នំ Mingsha បានទទួលភ្ញៀវទេសចរជាង ១ ម៉ឺននាក់ ហើយចំនួនទេសចរបានកើនឡើងដល់ ២ ម៉ឺននាក់នៅក្នុងថ្ងៃបន្ទាប់ៗ។ ពួកគេជាច្រើននាក់បានដើរតាមផ្លូវធម្មតា ប៉ុន្តែប្រហែលពីរបីពាន់នាក់បានរើសយកការគយគន់ទេសភាពនៅលើខ្នងអូដ្ឋ ដែលបានធ្វើឱ្យមានការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវដ៏ពេញនិយមនេះ។

តាមរយៈការដំឡើងភ្លើងសញ្ញាចរាចរណ៍នេះបញ្ហាក៏ត្រូវបានដោះស្រាយមួយចំណែក ដោយនៅពេលដែលភ្លើងរូបអូដ្ឋពណ៌បៃតង សត្វអូដ្ឋអាចឆ្លងកាត់បាន ហើយនៅពេលដែលភ្លើងរូបអូដ្ឋក្រហម អូដ្ឋត្រូវឈប់ដើម្បីឱ្យអ្នកថ្មើរជើងឆ្លងកាត់ជាមុនសិន។
ដោយសារភ្លើងសញ្ញាចរាចរណ៍អូដ្ឋទាំងនេះ ‘ការកកស្ទះចរាចរណ៍អូដ្ឋ’ នៅក្នុងវាលខ្សាច់ Kumtag ខេត្ត Gansu លែងជាបញ្ហាទៀតហើយ ប៉ុន្តបញ្ហាឥឡូវនេះគឺថាចំនួនភ្ញៀវទេសចរកាន់តែកើនឡើងច្រើនហួសកំណត់។
សម្រាប់ខែឧសភាឆ្នាំនេះ គេរំពឹងថា ប្រជាជនចិនជាង ២៤០ លាននាក់នឹងធ្វើដំណើរទូទាំងប្រទេសក្នុងកំលុងវិស្សមកាលដើមខែ ដែលភាគច្រើនពួកគេសម្រុកទៅតំបន់រមណីយដ្ឋានពេញនិយមផ្សេងៗ ដែលធ្វើឱ្យតំបន់ខ្លះត្រូវចេញសេចក្តីប្រកាសជាសាធារណៈ ដាស់តឿនអ្នកទេសចរកុំឱ្យទៅទៀត ព្រោះមានអ្នកទៅទស្សនាច្រើនពេក ៕

























Account
Security
Favourite Content