សាន្ត កុសមៈ បញ្ចូលសិល្បៈបុរាណខ្មែរច្រើនទម្រង់ក្នុងវីដេអូតែមួយ

តារាសម្ដែង​​ និង​ជាម្ចាស់​ជយ​លាភី​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ ​២០២១​ សាន្ត​ កុសមៈ បាន​បញ្ចូល​នូវ​សិល្បៈ​បុរាណ​ខ្មែរ​​ច្រើន​ទម្រង់​ដែល​សឹង​តែ​បាត់​មុខ ​និង​មិន​សូវ​មាន​អ្នក​បាន​ស្គាល់​​នៅ​ក្នុង​វីដេអូ ​​​ធ្វើ​ឱ្យ​ផ្ទុះ​ការ​ចាប់​អារម្មណ៍ ​និង​ទទួល​បាន​​ការកោត​សរសើរ​ពី​សំណាក់​មហាជន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ខ្លាំង​នៅ​​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ​។

នៅ​ក្នុង​វីដេអូ​ដែល​មាន​អ្នក​ទស្សនា​ប្រមាណ​ជាងកន្លះ​លាននាក់ ​កំពុង​ទទួល​បាន​ការ​កោត​សរសើរ​​ជា​ហូរ​ហែ ​ពី​សំណាក់​មហាជន​អ្នក​អ្នក​លេង​ក្នុង​បណ្ដាញ​សង្គម​ក៏​ព្រោះ​តែ​វីដេអូ​មួយ​នេះ​បាន​ដាក់​បញ្ចូល​នូវ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​យ៉ាង​ច្រើន​ដូច​ជា​ ការ​បង្ហាញ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ដូចជា ឈឹង រនាតឯក ស្គរធំ ស្គរសម្ភោរ ស្រឡៃ ជាដើម។ មិនតែប៉ុណ្ណោះ ​បទ​ភ្លេង​ពិណពាទ្យ​ ២ បទ គឺបទ ក្រណៃមួយជាន់ និង​បទ​បារាំង​វែង ដែលមិនសូវ​មានអ្នកស្គាល់បទភ្លេងទាំងពីរនេះច្រើននោះទេ ក៏មាន​ការ​បង្ហាញ​ឈុត​​​​​​​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​ និង​ការ​បង្ហាញ​ក្បាច់​រាំ​របាំ​ខ្មែរ​ផង​ដែរ​។​ នៅ​ក្នុង​វីដេអូ​មួយ​នេះ​បាន​បង្ហាញ​រឿង​រ៉ាវ​ជា​ច្រើន​គួរ​ឱ្យ​ចង់​សិក្សា​ស្វែង​យល់​​ ជា​ពិសេស​អ្នក​ទស្សនា​ក៏​អាច​សប្បាយ​រីក​រាយ​ទៅ​តាម​ចង្វាក់​ភ្លេង​ពិណពាទ្យ​ និង​ទទួល​បាន​អារម្មណ៍​​ជា​ខ្មែរ​យ៉ាងពិត​ប្រាកដ​។​

​តារា​សម្ដែង​ស្រី​វង់​ភក្ត្រ​ស្រទន់​រូប​នេះ​បាន​បញ្ជាក់​ច្បាស់​ៗ​ថា​ ខ្លួន​មាន​មោទនភាព​ជា​អនេក​ដែល​បាន​កើត​ជា​កូន​ខ្មែរ​នៅ​លើ​ទឹក​ដី​អច្ឆរិយ​សម្បូរ​ទៅ​ដោយ​វប្បធម៌ ​និង​អរិយធម៌​យ៉ាង​សម្បូរ​បែប​ ហើយ​​កាល​ដែល​បង្កើត​វីដេអូ​នេះ​ឡើង​គឺ​ចង់​ចូល​រួម​ចំណែក​​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ចែក​រំលែក​ និង​ថែ​រក្សា​វប្បធម៌​ខ្មែរ​ដែល​ដូន​តា​បាន​បន្សល់​ទុក​ឱ្យ​ជា​មរតក​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់​៕

វីដេអូ ៖ https://www.facebook.com/100026605406043/videos/1147493886287940



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la