គំនូរជិត ៣០ ផ្ទាំង និងសម្លៀកបំពាក់ត្រៀមដាក់ចេញថ្លៃរៃអង្គាសមូលនិធិ «រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី»

ព្រឹត្តិការណ៍ដេញថ្លៃសិល្បៈគំនូរ និងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃថ្មីដោយ លោក ចោម មួយ ក្នុងបំណ​ងរៃអង្គាសមូលនិធិសប្បុរសធម៌ «រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី – Save Charlie’s Life Together» កំ​ពុងត្រៀមរៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ ២០២៤ ខាងមុខ នៅទីតាំង Factory Phnom Penh ចាប់ពីម៉ោង ៥ ល្ងាច​តទៅ។ 

ផ្តល់បទសម្ភាសន៍សន្និសីទសារព័ត៌មានប្រកាសរៀបចំកម្មវិធី «រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី – Save Charlie’s Life Together» លោក ប្រាក់ សំណាង អ្នកផ្តួចផ្តើមបង្កើតកម្មវិធីសប្បុរសធម៌នេះបានឱ្យដឹងថា មែនទែនទៅកម្មវិធីសប្បុរសធម៌នេះកើតឡើងដោយសារកុមារាវ័យ ៤ ឆ្នាំ ឆលី កំពុងតស៊ូនឹងជំងឺមហារីកដុំសាច់ក្នុងខួរក្បាល កម្រិតធ្ងន់ធ្ងរ ហើយត្រូវការជំនួយថវិកាសម្រាប់ការព្យាបាលជាច្រើនដំណាក់កាល។ ដូច្នេះ លោកចង់បង្កើតកម្មវិធីមួយដែលអាចផ្តល់ការចង់ចាំ និងអនុស្សាវរីយ៍ល្អសម្រាប់សប្បុរជនតាមរយៈការដេញថ្លៃលក់វត្ថុសិល្បៈ ដូចជា ស្នាដៃគំនូរ និងឈុតសម្លៀកបំពាក់ច្នៃថ្មីដោយ designer ចោម មួយ ផងដែរ។

ស្នាដៃគំនូរពីសិល្បករប្រមាណជិត ៣០ នាក់ ព្រមជាមួយឈុតសម្លៀកបំពាក់ប្រហែលជាង ១០ ឈុតពី designer ចោម មួយ នឹងត្រូវដាក់ដេញថ្លៃភ្លាមៗក្នុងកម្មវិធីតែម្តង។ ក្នុងនោះ ថវិកាដែលទទួលបានពីការលក់សំបុត្រ និងការដេញថ្លៃខាងលើនឹងត្រូវបរិច្ចាគទៅកាន់មូនិធិរបស់ ឆលី ទាំងស្រុង ហើយអ្នកចូលរួមទាំងអស់ក៏អាចធ្វើការបរិច្ចាគថវិកាទៅមូនិធិរបស់ ឆលី ដោយផ្ទាល់បានផងដែរ។

លោក ព្រហ្ម ពន្លឺ  សិល្បករគំនូរសហសម័យ និងត្រូវជាឪពុកបង្កើតរបស់ក្មេងប្រុស ឆលី បានបង្ហាញអារម្មណ៍ក្តុកក្តួលពេលឃើញសប្បុរជនច្រើនកុះករ រួមទាំងសិល្បកររួមអាជីពពួតដៃគ្នាជួយដល់កូនប្រុសរបស់លោកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។

ឪពុកកុមារា ឆលី រៀបរាប់ថា «ក្នុងនាមខ្ញុំជាឪពុករបស់ឆលី ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងនៅក្នុងការបង្កើតព្រឹត្តិការណ៍មួយនេះ ហើយការចូលរួមរបស់បងប្អូនទាំងអស់នៅក្នុងការជួយមកកូនប្រុសរបស់ខ្ញុំ អាចនិយាយបានថា ដង្ហើមរបស់កូនប្រុសរបស់ខ្ញុំដកបានដោយសារទឹកចិត្ត ១ ដុល្លារបស់បងប្អូន មួយកាក់ មួយសេន របស់បងប្អូនក៏ដោយ វាជាដង្ហើមនៃបេះដូងរបស់គាត់ (ឆលី) ព្រោះអាចនិយាយចុងក្រោយថា នេះមិនច្រើនចំពោះគេអ្នកមានសមត្ថភាព តែវាច្រើនសម្រាប់ខ្ញុំ នៅពេលចំណែករបស់បងប្អូនតាំងអស់គ្នាម្នាក់ឡើងដល់ដប់អ្នក ​ពីដប់ឡើងដល់ ១ពាន់ ១ម៉ឺន … ខ្ញុំគិតថា នេះហើយទឹកចិត្តមហាជនដល់ធំធេងមួយសម្រាប់ ឆលី ក្នុងការផ្តើមជីវិតថ្មីរបស់គាត់ក្នុងការព្យាបាលជំងឺមហារីកនេះ»។

ជាឪពុករបស់កូនប្រុសកំពុងតស៊ូនឹងជម្ងឺមហារីកដុំសាច់ក្នុងខួរក្បាល កម្រិតធ្ងន់ធ្ងរ លោក ព្រហ្ម ពន្លឺ  គ្មានអ្វីក្រៅពីម្រាមដៃដប់សំពះអរគុណទៅកាន់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាសម្រួលបន្ទុកការព្យាបាលរបស់ ឆលី ហើយក៏សូមថ្លែងអំណរគុណដល់សិល្បកររួមអាជីពដែលមានបេះដូងចង់ជួយដល់ក្មេងដែលកំពុងដង្ហើយត្រូវការជំនួយ។ ទឹកចិត្តរបស់សប្បុរធម៌ និងសិល្បករពិតជាមានតម្លៃធំធេងណាស់សម្រាប់ ឆលី ដើម្បីព្យាបាលខ្លួនពីជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតឱកាសនេះ លោក ប្រាក់ សំណាង និងលោក ព្រហ្ម ពន្លឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដម អ៊ន សុទ្ធីរ័ត្ន និង លោកជំទាវ លីម ម៉ូលីហ្សា ដែលលោកទាំងពីរជាអ្នកឧបត្ថម្ភគាំទ្រធំដល់ចលនា «រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី – Save Charlie’s Life Together» រួមទាំងដៃគូសហការឧបត្ថម្ភផ្សេងៗជាច្រើនទៀត។ ក្រៅពីវត្តមានភ្ញៀវកិត្តិយស កម្មវិធីសប្បុរធម៌ដ៏ធំនេះក៏មានការចូលរួមពី បវរកញ្ញា-បុរសឯក រួមទាំងបវរកញ្ញាភេទ៣ យ៉ាងច្រើនកុះករទៀតផង។

សូមជម្រាបថា ព្រឹត្តិការណ៍ដេញថ្លៃសិល្បៈគំនូរ និងសម្លៀកបំពាក់ច្នៃថ្មីដោយ designer ចោម មួយ នឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះនៅទីតាំង Factory Phnom Penh ចាប់ពីម៉ោង ៥ ល្ងាចតទៅ។ លោកអ្នកអាចទំនាក់ទំនងទិញសំបុត្រតាមលេខទូរស័ព្ទ 087 993 398 និង ០10 448 926 ដោយសំបុត្រមាន​តំម្លៃ ១៥ ដុល្លារសម្រាប់ VIP សំបុត្រពិសេសតម្លៃ ៨ ដុល្លារ និងសំបុត្រធម្មតាតម្លៃ ៥ ដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la