មុនចេញទៅដើរកម្រាលព្រំក្រហម អូលីវ៉ា គង់ បង្ហាញការដឹងគុណអ្នកម្តាយខ្លាំង

នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ​ អូលីវ៉ា គង់ ហោះចេញទៅប្រទេសបារាំង ដើម្បីចូលរួមដើរកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2024 ហើយ ប៉ុន្តែលោកពុំដែលភ្លេចថ្ងៃ «ទិវាគុណអ្នកម្ដាយ» ឡើយ ដោយលោកបានបង្ហោះសារជូនពរអ្នកម្តាយយ៉ាងខ្លី តែមានន័យគ្រប់គ្រាន់បង្ហាញពីសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងទំហំក្តីស្រលាញ់រវាងកូន និងម្តាយ។ 

អូលីវ៉ា រៀបរាប់ទៅកាន់អ្នកម្តាយថា « My MoM My Hero រីករាយទិវាគុណអ្នកម្ដាយ ជូនពរអ្នកម្ដាយមានសុខភាពល្អ អាយុយុឺនយូរ ជាម្លប់ដល់កូនចៅ សូមឲ្យអ្នកម្ដាយនៅតែមានស្នាមញញ្ញឹមដ៏ស្រស់ស្អាត»។ បន្ថែមពីលើនោះ លោកក៏បានលើកឡើងថា ទោះបីជារវល់ខ្លាំងកម្រិតណាក៏ដោយក៏លោកមិនដែលភ្លេចថ្ងៃសំខាន់របស់អ្នកម្តាយឡើយ រឹតតែមិនអាចបំភ្លេចបាន គឺថ្ងៃទិវាគុណអ្នកម្ដាយតែម្តង ព្រោះគ្រប់ពេលលោកធ្វើដំណើរជិតឆ្ងាយ ឬធ្វើអ្វីមួយ អ្នកមានគុណទាំងពីររបស់លោក ជាម្លប់ដល់កូនចៅ។ លោកក៏ទទួលបាន​ពរជ័យច្រើនពីអ្នកម្តាយ សម្រាប់ការត្រៀមដើរកម្រាលព្រំក្រហម Cannes Film Festival 2024 ផងដែរ។

អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះឱ្យដឹងថា រូបលោក និងបុគ្គលមានឥទ្ធិពល ៤ រូបផ្សេងទៀត នឹងធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសបារាំង នៅថ្ងៃ១៧ ខែឧសភា ឆ្នាំ ២០២៤ ខណៈ ស៊ីន យូប៊ីន ធ្វើដំណើរចេញទៅមុននៅថ្ងៃពីថ្ងៃទី១៣ ខែឧសភា នេះ។

អូលីវ៉ា ប្រាប់ឱ្យទស្សនិកជនត្រៀមរង់ចាំអ៊ុតមើលឈុតសម្លៀកបំពាក់ដែលត្រៀមដើរបង្ហាញលើកម្រាលព្រំក្រហម ព្រោះវាជាការច្នៃឡើងយ៉ាងប្រណីត ជាមួយគំនិតបំផុសខុសៗគ្នាបង្ហាញពីធនធាន សិល្បៈ ជីវចម្រុះនៃប្រទេសកម្ពុជា។ រឹតតែពិសេសជាងនេះ គឺលោកនឹងបង្ហាញឱ្យអន្តរជាតិឃើញពីសមត្ថភាពច្នៃម៉ូដរបស់ designer ខ្មែរយើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន