អាវប្រឡាក់ញើសអាយុ ៥៣ឆ្នាំរបស់ លី ស៊ាវឡុង គ្រោងដាក់ដេញថ្លៃក្នុងតម្លៃជិត ២ម៉ឺនដុល្លារ 

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

អាវប្រឡាក់ញើសរបស់សិល្បករពូកែខាងក្បាច់គុន Bruce Lee ឬទស្សនិកជនកម្ពុជាស្គាល់ថា លី ស៊ាវឡុង នឹងដាក់ឱ្យដេញថ្លៃនៅថ្ងៃទី២៨ ខែកញ្ញា នាទីក្រុងហុងកុង។ 

បើទោះបីជា តារាសម្ដែងរូបនេះបានទទួលមរណភាពតាំងពីឆ្នាំ១៩៧៣ក្ដី តែទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក នៅតែអាចទាក់ទាញឱ្យអ្នកមានទ្រព្យសម្បត្តិមហាសាលជាច្រើនរូបដណ្ដើមគ្នាដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ។ ក្នុងនោះ ក៏មានអាវពណ៌សដែលលោកបានពាក់ តាំងពីឆ្នាំ១៩៧១ នៅក្នុងរឿង The Big Boss ផងដែរ។

អាវប្រឡាក់ញើសអាយុ ៥៣ របស់កំពូលសិល្បកររូបនេះ នឹងដាក់ឱ្យដេញថ្លៃក្នុងកម្មវិធី Julien ដោយគេប៉ាន់ប្រមាណថា នឹងមានតម្លៃប្រមាណ ១៤៩ ០០០ ដុល្លារហុងកុង ឬប្រហែល ១៩ ០០០ ដុល្លារអាមរិក។ បន្ថែមពីនេះ ក៏នៅមានទ្រព្យសម្បត្តិរបស់លោកមួយចំនួនទៀត ដូចជាអាវុធ និងត្រាហត្ថលេខាមួយគូ ដែលអាចនឹងមានតម្លៃប្រមាណ ១០ ម៉ឺនដុល្លារហុងកុង ឬប្រមាណ ១២ ០០០ ដុល្លារអាមេរិក។ 

លើសពីនេះ ក៏មានទ្រព្យសម្បត្តិរបស់តារាភាពយន្តរូបនេះជាង ៤០ ផ្សេងទៀត ដែលនឹងត្រូវដាក់ដេញថ្លៃក្នុងកម្មវិធីតែមួយនេះ។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់តារាជំនាន់ក្រោយដទៃទៀត ក៏ត្រៀមនឹងដាក់ឱ្យដេញថ្លៃក្នុងកម្មវិធីនេះដែរ។ តួយ៉ាង ស្បែកជើងកវែងពណ៌មាសដែល Taylor Swift ពាក់ក្នុងការប្រគំតន្ត្រី Fearless Tour កាលពីឆ្នាំ២០០៩, ឈុតគេងដែលពាក់ដោយ BTS ក្នុងវីដេអូចម្រៀងបទ “Life Goes On” និងអាវក្រៅដែលមានហត្ថាលេខារបស់ Michael Jackson ជាដើម។ 

ដំណឹងល្អដល់អ្នកចាប់អារម្មណ៍ទៅលើវត្ថុទាំងនេះ ក៏អាចទៅទស្សនាវត្ថុទាំងនេះមុនថ្ងៃដេញថ្លៃផ្លូវការមកដល់ផងដែរ ដោយវត្ថុមានតម្លៃដូចដែលបានរៀបរាប់ និងផ្សេងទៀតនឹងដាក់តាំងបង្ហាញនៅឯពិព័រណ៌ Legends in Motion ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក



Leave a Reply

Your email address will not be published.Required fields are marked *