ខនសឺតកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានទាំងការសាទរ និងការរិះគន់ព្រមគ្នា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការ​ប្រកាស​ធ្វើ Solo concert របស់​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ប្រទេស​កម្ពុជា ឱក សុគន្ធកញ្ញា បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​រំជើបរំជួល​បន់​ឲ្យ​តែ​ដល់​ថ្ងៃ​កម្មវិធី។ មក​ដល់​យប់​ថ្ងៃ ១ ខែ​កញ្ញា ឆ្នាំ ២០២៤ សំបុត្រ​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ ដោយ​អ្នក​គាំទ្រ​អាច​ជ្រើសរើស​ទិញ​តាម App BookMe+ បាន។

គ្រាន់​តែ​ចេញ​តម្លៃ​សំបុត្រ​ចូលរួម​ខនសឺត​ភ្លាម មាន​ប្រតិកម្ម​ពី​អ្នក​គាំទ្រ​ម្ដង​រួច​មក​ហើយ ព្រោះ​តម្លៃ​សំបុត្រ VIP ដែល​មាន​កៅអី​នៅ​ចំពី​មុខ​ឆាក​ដល់​ទៅ ១០០ ដុល្លារ ខណៈ​ដែល​តម្លៃ​សំបុត្រ​ទាប​បំផុត​ក៏ ៣០ ដុល្លារ​ដែរ។ បើ​ទោះ​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ខ្លះ​ពី​សំណាក់​មហាជន​មួយ​ចំនួន តែ​សំបុត្រ​ដាក់​លក់​អស់​ខ្ទេច​មិន​ដល់​មួយ​ម៉ោង​ផង នោះ​បញ្ជាក់​ថា អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​ម្ចាស់​បទ «យុត្តិធម៌​គ្មាន​ទេ​សម្រាប់​អ្នក​ស្មោះ» មិន​មាន​បញ្ហា​ជាមួយ​តម្លៃ​ទាំង​អស់​នោះ​ឡើយ ព្រោះ​ពួកគេ​គិត​ថា ចំនួន​ទាំង​នោះ​ស័ក្ដិសម​នឹង​កេរ្តិ៍ឈ្មោះ ព្រម​ទាំង និង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​​មិន​ធ្លាប់​មាន​​​​មួយ​នេះ ដែល​ជា​ឆាក​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​កម្ពុជា។

ក្រោយ​ការ​ដាក់​លក់​សំបុត្រ​ហើយ ក៏​នៅតែ​មាន​ការ​រិះគន់​បន្ត​ទៀត ចំពោះ​សេវាកម្ម​ខាង App BookMe+ ដោយ​អ្នក​ខ្លះ​កក់​សំបុត្រ​មិន​បាន​ផង ហើយ​ថែម​ទាំង​កាត់​ប្រាក់​ចេញ​ពី​បញ្ជី​ធនាគារ​គេ​ថែម​ទៀត។ រហូត​មក​ដល់​ថ្ងៃ​ទី ៣ ខែ​កញ្ញា ឆ្នាំ ២០២៤ មុន​នេះ​បន្តិច​ទើប​ខាង BookMe+ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​សុំទោស​ចំពោះ​កំហុស​ឆ្គង ថែម​ទាំង​បញ្ជាក់​ថា​នឹង​ប្រគល់​ប្រាក់​ត្រឡប់​ទៅ​វិញ​គ្រប់​ចំនួន។ មួយ​ចំនួន​ទៀត​រិះគន់​ថា ប្រជាជន​ធម្មតា​ទិញ​មិន​បាន តែ​បុគ្គល​ល្បី​ៗ​ដទៃ​បែរជា​ទិញ​បាន។

ទោះ​ជា​មាន​ការ​សុំទោស​ក្ដី តែ​អ្នក​គាំទ្រ​មិន​ស្ងប់​ចិត្ត​ឡើយ ដោយ​អ្នក​ខ្លះ​ថា ដំណើរ​ការ​មិន​រលូន​បែបនេះ ធ្វើឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​អាយដល​ពួកគេ ហើយ​ក៏​បង្ហាញ​ពី​ការ​បារម្ភ​ចំពោះ​ទឹកប្រាក់​ដែល​កាត់​ទៅ​នោះ មិន​បាន​សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្រ្តី​ហើយ ខ្លាច​មិន​បាន​ប្រាក់​មកវិញ​ទៀត។ មួយ​វិញ​ទៀត​អ្នក​គាំទ្រ​ថា BookMe+ ពិតជា​ខ្វះ​ទំនួល​ខុស​ត្រូវ ពេល​បញ្ហា​កើត​ភ្លាម​ៗ​មិន​ចេញ​មុខ​ឆ្លើយ​តប​ការ​បញ្ចេញ​មតិ និង​ឆាត​អ្នក​គាំទ្រ​តារា​ស្រី ឱក សុគន្ធកញ្ញា ឡើយ។ អ្នក​ខ្លះ​អន់​ចិត្ត បើ​ក្រុមហ៊ុន​បន្ត​បែរនេះ ទោះ​ជា​ចង់​មើល​យ៉ាង​ណា ក៏​មិនខ្ចី​ចំណាយ​ទិញ​សំបុត្រ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *