បុរសម្នាក់ស៊ូរត់ ១១០០គីឡូដី ដើម្បីធ្វើវីដេអូគំនូរជីវចល ២៧វិនាទីចេញពីផ្លូវដែលខ្លួនរត់ប្រចាំថ្ងៃ

ត្បិតជាវីដេអូមនុស្សពាក់មួករាំប្រវែងត្រឹម ២៧វិនាទីក្ដី តែលោក​ Duncan McCabe បានចំណាយពេលរត់រហូតដល់ទៅ ១០ខែ ជាមួយការរត់លើចម្ងាយដីសរុប​ ១១២៦គីឡូម៉ែត្រ ដោយប្រើប្រាស់កម្មវិធី Strava ជាអ្នកកត់ត្រារូបភាព មុននឹងក្លាយជាវីដេអូដ៏ល្បីល្បាញមួយនេះ។

បុរសវ័យ ៣២ឆ្នាំខាងលើ បានចាប់ផ្ដើមបេសកម្មរបស់ខ្លួនតាំងតែពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រហូតមិត្តរួមការងាររបស់លោកនឹកស្មានថា លោកកំពុងតែហ្វឹកហាត់សមសម្រាប់ការប្រកួតរត់ម៉ារ៉ាតុងទៅហើយ។ តែការពិតគណនេយ្យកររូបនេះបានចំណាយពេលរាប់ម៉ោងក្នុងមួយសប្ដាហ៍ គ្រាន់តែដើម្បីធ្វើវីដេអូគំនូរជីវចលខ្លី ដោយគ្មានគោលបំណងថានឹងទៅប្រកួតប្រជែងនៅទីណាបន្តិចឡើយ។​

កន្លងមកកម្មវិធី Strava ដែលមានមុខងារជួយកត់ចំណាំផ្លូវដែលអ្នកបានឆ្លងកាត់ ធ្លាប់ទាក់ទាញអ្នកប្រើប្រាស់ជាច្រើនរូបរួចមកហើយ ឱ្យរត់ហាត់ប្រាណ​ និងបង្កើតជារូបភាពនានាជាសន្លឹក។ ដោយឡែកសម្រាប់ Duncan McCabe លោកចង់ធ្វើអ្វីដែលលើសពីនេះ ដោយព្យាយាមសន្សំរូបភាពដែលខ្លួនរត់ម្ដងមួយៗរហូតអាចផ្គុំគ្នាបានជាវីដេអូមនុស្សពាក់មួក រាំបទ Purple Hat របស់ Sofi Tukker បានយ៉ាងជោគជ័យ។​

ត្បិតជាវីដេអូខ្លីក៏ពិតមែន តែវាទាមទារឱ្យ Duncan McCabe មានការតាំងចិត្ត និងរៀបចំគម្រោងទុកមុខច្រើន ទើបអាចផលិតវីដេអូមួយនេះចេញមកបាន។ លោកបានប្រាប់សារព័ត៌មាន​ CTV News Toront ថា បើទោះបីជាមេឃភ្លៀង ឬអាកាសធាតុមិនសូវល្អក្ដី ក៏លោកមិនអាចបញ្ឈប់ការរត់របស់ខ្លួនបានដែរ ព្រោះលោកចង់ឱ្យគម្រោងនេះជោគជ័យដូចអ្វីដែលខ្លួនបានប៉ង។

ត្រឹមវីដេអូ ២៧វិនាទី​ តែ Duncan McCabe បានរត់មិនក្រោម ១២០ដងនោះទេ ហើយពេល១វិនាទីៗដែលអ្នកទស្សនាបានឃើញ គឺលោកត្រូវចំណាយកម្លាំងមិនតិចប៉ុន្មាននោះទេ។ លោកបានរៀបរាប់ថា ៖ “បើអ្នកពិនិត្យវីដេអូនេះទៅ មួយវិនាទីគឺមានរូបភាពមនុស្សចំនួន ៥សន្លឹក។​​ មានន័យថា ដើម្បីធ្វើវីដេអូបានមួយវិនាទី ខ្ញុំត្រូវរត់ប្រមាណ ៥០ ទៅ ៦០គីឡូម៉ែត្រ វាឆ្ងាយជាងការរត់ប្រណាំងម៉ារ៉ាតុងទៅទៀត”។

បច្ចុប្បន្ន Sofi Tukker ម្ចាស់ចម្រៀងដែល Duncan McCabe បានប្រើប្រាស់ក្នុងវីដេអូដ៏ល្បីល្បាញខាងលើ​ បានដឹងពីដំណឹងមួយនេះហើយ។ មិនត្រឹមតែប៉ុណ្ណេះទេ អ្នកចម្រៀង duo រូបនេះក៏បានលើសំណើរគួរឱ្យចាប់អារម្មណ៍ទៅកាន់កម្មវិធី Strava ផងដែរថា៖ “Strava តើនឹងមានអ្វីកើតឡើង បើសិនជារឿងហៅអ្នករត់គ្រប់រូបមករួមគ្នា ហើយផលិតជាវីដេអូចម្រៀងតាមរយៈរូបភាពផ្លូវដែលពួកគេបានរត់… កីឡាករ… តើអ្នកនឹងចូលរួមទេ?”។

ក្រោយសំណើនេះបានលើកឡើងភ្លាម អ្នករត់ជាច្រើនរូបកំពុងតែរំជើបរំជួលពីគម្រោងមួយនេះ ដោយគេគិតថា វាអាចជាការចាប់ផ្ដើមបង្កើតស្នាដៃសិល្បៈថ្មីមួយ កើតចេញពីការរត់ហាត់ប្រាណ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាវីដេអូទី ១របស់ Duncan McCabe ទេ។ ជាក់ស្ដែង កាលពីឆ្នាំ២០២៣ លោកបានធ្វើវីដេអូប្រភេទតែមួយនេះ ចេញជាសកម្មភាពរបស់សត្វនានា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *