ចូលរួមសោកស្ដាយ! អ្នកម្ដាយរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ លាចាកលោកគ្មានថ្ងៃត្រឡប់

តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ សាន់​ដេ​ ឆាយ ​វីរៈ​យុទ្ធ​​​ បាន​ប្ដូរ​រូប​នៅ​លើ​ប្រូ​ហ្វាល់​ហ្វេសបុក ​ដើម្បី​កាន់​ទុក្ខ​អ្នក​ម្ដាយ​ជា​ទី​ស្រលាញ់​ដែល​បាន​លា​ចាក​លោក​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​កាល​ពី​យប់​ម្សិលមិញ​នេះ​។​​​

មុន​នេះ​បន្តិច​​តារា​ចម្រៀង​ប្រុស​រូប​នេះ​បាន​ប្ដូរ​ប្រូ​ហ្វាល់​កាន់​ទុក្ខ​​ភ្ជាប់​ជាមួយ​សារ​​ក្រៀម​ក្រំ​ទាំង​ព្រឹក​ព្រលឹម​អំពី​​ដំណើរ​ចាក​ចេញ​នៃ​អ្នក​ម្ដាយ​បង្កើត​របស់​លោក​​ដោយ​បាន​សរសេរ​រៀបរាប់​ថា​៖​​​​​​​​​​​​​​​ «អ្នក​ម៉ែ ( គង់ ស៊ឹង ) អនិច្ចកម្ម ថ្ងៃអាទិត្យ ៨ កើត ខែ មិគសិរ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២៤ វេលា​ម៉ោង ០៨ : ៤៥ យប់​​។» តាម​រយៈ​ដំណឹង​កាន់​ទុក្ខ​នេះ​​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​បាន​ខមិន​ចូលរួម​រំលែកទុក្ខ​អំពី​ការ​បាត់​បង់​សមាជិក​គ្រួសារ​ដែល​ត្រូវ​ជា​អ្នក​ម្ដាយ​បង្កើត​របស់​លោកជាហូរហែ។​

មុន​អ្នក​មាន​គុណ​លា​ចាក​លា​មួយ​រយៈនេះ ឃើញ​ ឆាយ វីរៈយុទ្ធ បានបង្ហោះ​រូបភាព​អ្នក​ម្ដាយ​លោក សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ។ តែ​ទោះ​ជា​យ៉ាង​ណា អ្នក​គាំទ្រ​បាន​ឃើញ​ពី​ភាព​កតញ្ញូ​របស់​ម្ចាស់​បទ «កុំ​ភ្លេច​ប្រាប់​គេ​ថា​អូន​ជា​សង្សារ​បង» បាន​មើល​ថែ និង​នៅ​ក្បែរ​ម្ដាយ​ជាប់។

ចំពោះដំណឹង​មរណភាព​ដ៏​សែន​ក្រៀមក្រំ​នេះដែរ ​ភរិយា​តារា​ចម្រៀង​ប្រុស ​ឆាយ​ វិរៈ​យុទ្ធ​ ក៏​បាន​ផ្លាស់​ប្ដូរ​ប្រូហ្វាល់​ដើម្បី​​កាន់​ទុក្ខ​អ្នក​ម្ដាយ​ក្មេក​ ដែល​បាន​ចាកទៅដោយពុំមានថ្ងៃវិលត្រឡប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង

Leave a Reply

Your email address will not be published.Required fields are marked *