បុរសចិនម្នាក់ ចាយលុយ ២៨០ ដុល្លារលេងហ្គេមបោះកង ចុងក្រោយឈ្នះរង្វាន់ធំ ​បានរថយន្តតម្លៃជាង ២៣ម៉ឺនដុល្លារត្រលប់ទៅផ្ទះវិញ

បុរសជនជាតិចិនម្នាក់ បានចំណាយពេល ៣ម៉ោង និងទឹកប្រាក់ចំនួន ២០០០យន់ ឬប្រមាណ ២៨០ដុល្លារអាមេរិកដើម្បីលេងល្បែងបោះកងនៅក្នុងផ្សាររាត្រីមួយកន្លែង ឯទីក្រុង Shangqiu ប្រទេសចិន តែចុងក្រោយលោកទទួលបានលទ្ធផលជាទីគាប់ចិត្ត គឺរថយន្ត Sport ម៉ាក Maserati តម្លៃ ២៣៥០០០ដុល្លារអាមេរិក។

ជាក់ស្ដែង ល្បែងបោះកងនេះ ជាល្បែងដ៏ពេញនិយមមួយនៅក្នុងប្រទេសចិន ដោយលក្ខន្តិកៈនៃល្បែងនេះ គឺទាមទារឱ្យអ្នកលេង បោះកងឱ្យទាក់ទៅនឹងរង្វាន់ដែលខ្លួនចង់បាន ទើបអាចចាត់ទុកថាឈ្នះបាន។ ក៏ប៉ុន្តែ កន្លែងបោះកងនៅផ្សាររាត្រីក្នុងទីក្រុង Shangqiu មួយនេះ មានភាពពិសេសខុសប្លែកពីកន្លែងដោយដទៃ ត្រង់ថាទីតាំងមួយនេះហ៊ានដាក់រថយន្តម៉ាក Maserati មកធ្វើជារង្វាន់ ជាមួយនឹងគ្នានឹងរង្វាន់ប្លែកៗដទៃទៀត ដូចជាសត្វគោ និង សត្វចៀម ស្របពេលដែលទីតាំងដទៃតែងនិយមដាក់រូបចម្លាក់ របស់ក្មេងលេង ឬរង្វាន់ដែលមានតម្លៃទាបជាងនេះ។

យោងតាម South China Morning Post បានរាយការណ៍ថា បុរសដែលជាសមាជិកត្រកូល Wang រូបនេះ បានធ្វើដំណើរពីខេត្ត Shandong ភាគខាងកើតប្រទេសចិន មកលេងល្បែងបោះកង នៅឯផ្សាររាត្រីក្នុងទីក្រុង Shangqiu ខេត្តហៃណាន កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ។

ដោយលោកបានប្រាប់ថា លោកបានចំណាយប្រាក់ ២០០០ យន់ ឬប្រមាណ ២៨០ដុល្លារអាមេរិកដើម្បីទិញកងបោះចំនួន ៨០០០កង និងចំណាយពេលជាង ៣ម៉ោង ទើបអាចឈ្នះរង្វាន់ឡានទំនើបនេះបាន ក៏ប៉ុន្តែលោកគិតថា ការឈ្នះនេះកើតចេញពីសំណាងតែប៉ុណ្ណោះ។ លោកបាននិយាយថា៖ “ខ្ញុំបានបោះអស់រាប់ពាន់កង រហូតដល់មានអារម្មណ៍ថាឈឺដៃតិចៗ។ ដំបូង ខ្ញុំគ្រាន់តែចង់សាកល្បងវាទេ ហើយខ្ញុំគិតថា ការឈ្នះនេះ ភាគច្រើនមកពីសំណាងច្រើនជាង”។

យ៉ាងណាមិញ លោកក៏បានឱ្យដឹងបន្ថែមដែលថា លោកគឺជាមនុស្សម្នាក់ដែលចូលចិត្តលេងបាល់បោះ ហើយពីមុនមកលោកក៏ឧស្សាហ៍លេងល្បែងបោះកងនេះដែរ​ ដោយបានរៀបរាប់ពីរង្វាន់ដែលធ្លាប់ទទួលបាននៅពេលកន្លងមកថា៖ “ខ្ញុំធ្លាប់លេងបោះកងនេះ និងឈ្នះរង្វាន់ញឹកញយដែរ។ តួយ៉ាង កាលពីចូលឆ្នាំចិននេះ ខ្ញុំបានចាយប្រាក់ ១៥០យន់ (២០ដុល្លារអាមេរិក) ហើយឈ្នះក្ងាន ៦ក្បាល”។

ការឈ្នះរថយន្តដែលមានតម្លៃ ២៣៥០០០ដុល្លារអាមេរិក បានបង្កភាពភ្ញាក់ផ្អើលក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចិន។ ក៏ប៉ុន្តែក្រោយមក មានព័ត៌មានលេចឮថា ការឈ្នះរង្វាន់ម៉ាក Maserati មួយគ្រឿងនេះ បុរសត្រកូល Wang មិនទទួលបានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ១០០ភាគរយនោះទេ តែលោកបែរជាទទួលបានសិទ្ធិក្នុងការប្រើប្រាស់ត្រឹមពេល ១ឆ្នាំតែប៉ុណ្ណោះ។

ទាក់ទងនឹងរឿងរ៉ាវខាងលើនេះ លោកបានឱ្យដឹងបន្ថែមថា ក្នុងករណីបែបនេះ លោកកំពុងតែចរចាធ្វើការប្ដូរយកប្រាក់ជំនួសវិញ ដោយសារតែម្ចាស់ទីតាំងក៏ត្រូវការឡានដើម្បីធ្វើការរកស៊ីបន្ត ហើយការយកឡានចុះមកពីទីខ្ពស់បែបនេះក៏ជារឿងពិបាកផងដែរ។​

ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយចំនួន បានបង្ហាញការមិនពេញចិត្តនឹងលក្ខន្តិកៈនៃការប្រើប្រាស់រង្វាន់ខាងលើនេះ ដោយពួកគេបានយល់ថា ការឱ្យសិទ្ធិប្រើប្រាស់ត្រឹមពេល ១ឆ្នាំបែបនេះជារឿងមិនសមហេតុផល ហើយវានឹងក្លាយជាបន្ទុកទៅកាន់ម្ចាស់រង្វាន់ទៅវិញ បើសិនជាឡាននោះខូច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *