ទិដ្ឋភាព ភូមិកោះស្ដេច កំពុងទាក់ចិត្តភ្ញៀវទេសចរក្នុងស្រុកឱ្យទៅលេងកម្សាន្ត

តំបន់​ កោះ​ស្ដេច​ កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​​ពីសំណាក់​​អ្នក​លេងក្នុងបណ្ដាញសង្គមហ្វេសបុក​​ចូល​ខមិន​ថេក​ដៃ​គូ​ឱ្យ​ជូន​ទៅ​លេង​ ហោច​ណាស់​ឱ្យ​បាន​ម្ដង​ក្រោយ​បាន​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ និង​ទាក់ទាញនៅ​ក្នុងភូមិ​នៃ​តំបន់​កោះ​មួយ​នេះ។​​

ថ្មី​ៗ​នេះ​ផេក​មួយ​ដែល​មាន​ឈ្មោះ​ថា Hea Raa – ហ៊ា រ៉ា បាន​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​តំបន់​ទេសចរ​ក្នុង​ស្រុក​មួយ​កន្លែង​ក្នុង​ខេត្ត​កោះកុង​។ តាម​រយៈ​រូប​ភាព​ដែល​កំពុង​ទទួល​បាន​ប្រជា​ប្រិយភាព​យ៉ាង​ក្រាស់ក្រែល​មួយ​នេះ​ស្ថិត​ក្នុង​ភូមិ កោះ​ស្ដេច ឃុំ​កោះ​ស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដែល​តំបន់​កោះ​មួយ​នេះ​ត្រូវ​បាន​រៀប​ចំ​ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​អ្នក​កោះ​យ៉ាង​ស្រស់​ស្អាត​ទាក់​ចិត្ត​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​អន្តរជាតិ​។ ប្រសិន​បើ​អ្នក​បាន​ទៅ​លេង​កោះ​ស្ដេច​ហើយ​​បាន​ចូល​ទៅ​លេង​នៅ​ក្នុង​ភូមិ​របស់​អ្នក​កោះ​មួយ​នេះ​អ្នក​ប្រាកដ​ជា​ប្លែក​អារម្មណ៍​ជាមួយ​ទិដ្ឋភាព​នៃ​ការ​រស់​នៅ​របស់​អ្នក​ភូមិ​នៃ​តំបន់​កោះ​មួយ​នេះ​។

ជាមួយគ្នានេះដែរ នៅ​ក្នុង​ភូមិ​កោះ​ស្ដេច​ប្រជាជន​ប្រកបរបរ​នេសាទ​ និង​លក់​ដូរ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ​។ ទិដ្ឋភាពនៃការ​លក់​ដូរ​នំ​ចំណី​​អាហារ​បែប​អ្នក​ភូមិ​មួយ​នេះ​បាន​កំពុង​ទាក់​ភ្នែក​ទាក់​ចិត្ត​រាល់​អ្នក​ដែល​បាន​ឃើញ​ឱ្យ​បបួល​គ្នីគ្នា​ដាក់​​ទៅ​លេង​ជុំ​គ្នា​ឱ្យ​បាន​ម្ដង។ ដោយ​ឡែក​ ក្រៅ​អំពី​ការ​ទស្សនា​ក្នុង​ភូមិ​ និង​ភ្លក់​អាហារ​តាម​តំបន់​រួច​មក​អ្នក​ទេសចរណ៍​អាច​បន្ត​ដំណើរ​ទៅ​ទស្សនា​តំបន់​អណ្ដូង​បុរាណ​ដែល​មាន​ទឹក​ស្អាត​មិន​ចេះ​ដាច់​នៅ​លើ​តំបន់​កោះ​មួយ​នេះ។ អណ្ដូង​ទឹក​សាប​មួយ​នោះ​មាន​ជម្រៅ​ប្រមាណ ​៥០ ​សង់ទីម៉ែត្រ​នេះ​គឺ​ជា​ប្រភព​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ការ​រស់​នៅ​របស់​អ្នក​ភូមិ​កោះ​ស្ដេច​ និង​ត្រូវ​បាន​អ្នក​ភូមិ​ហៅ​តំណាល​តៗ​គ្នា​ថា​​ជា​ អណ្ដូង​ព្រះ​ស្ដេច​។​​​​​

យ៉ាងណាមិញ នៅ​មាន​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​ក្នុង​តំបន់​កោះ​ស្ដេច​អាច​ឱ្យ​អ្នក​ទេសចរណ៍​ទទួល​យក​នូវ​អារម្មណ៍​មួយ​ប្លែក​ដែល​មិន​មែន​ត្រឹម​ការ​រស់​នៅ​របស់​អ្នក​ភូមិ​កោះ​ប៉ុណ្ណោះទេ តែ​ជា​ការបន្ត​រក្សា​​នូវ​ទំនៀម​ទម្លាប់​រស់​នៅ​ត​ជំនាន់​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ឯង៕

ប្រភពរូបភាព ៖ Hea Raa – ហ៊ា រ៉ា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *