V ចែករំលែករូបភាពថ្មីៗឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ខណៈឡើងតំណែងថ្មីក្នុងជួរកងទ័ព

តារាចម្រៀងកូរ៉េ Kim Taehyung ឬ V ក្រុម BTS បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាមួយនឹងការអាប់ដេតនូវរូបភាពថ្មីៗជាច្រើនរបស់ខ្លួនខណៈកំពុងស្ថិតក្នុងជួរកងទ័ព។

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ Taehyung បាន​ចូលទៅកាន់​ Instagram ដើម្បី​ចែក​រំលែកដល់អ្នកគាំទ្រនូវដំណឹងអំពីការឡើងឋានន្តរស័ក្តិរបស់ខ្លួនជា​ពលបាលត្រី ​ព្រម​ជាមួយ​​រូបថត​ជា​ច្រើន​សន្លឹក ដោយបានសរសេរ caption ថា៖ “ពលបាល Kim D-107 សូមធ្វើសេចក្ដីរាយការណ៍! ។ បន្ទាប់ពីរដូវរងាដ៏ពិបាក ខ្ញុំនឹងត្រលប់មកវិញដោយសុវត្ថិភាព និងមានសុខភាពល្អ ដើម្បីជួបអ្នកគ្រប់គ្នានៅនិទាឃរដូវដ៏កក់ក្តៅ!”។

ការ​បង្ហោះ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការជ្រួល​ច្របល់​ភ្លាមៗ ព្រោះរូបភាពទាំងអស់បាន​ផ្តល់​នូវ​ទិដ្ឋភាព​ដ៏​កម្រ​មួយចំនួន​នៃ​ជីវិតរបស់ V ​ក្នុង​ជួរ​ទាហាន។ ក្នុង​រូបថត​ពីរ​សន្លឹក Taehyung បានកាន់​បាច់​ផ្កា ជាមួយស្នាមញញឹម​ដ៏​ស្រស់​ថ្លា​រំលេចលើ​មុខ​សង្ហា​របស់លោក។

រូបភាពផ្សេងៗទៀតបង្ហាញពីការវិវត្តរូបរាងកាយដ៏គួរឱ្យចាប់អារម្មណ៍របស់លោក ជាលទ្ធផលនៃការហ្វឹកហ្វឺនយោធាយ៉ាងម៉ត់ចត់ និងការហាត់សាច់ដុំយ៉ាងជាប់លាប់នៅក្នុងកន្លែងហាត់ប្រាណ ព្រមទាំងពេលវេលាសម្រាកលំហែមួយចំនួនផងដែរ។

គួររំឭកថា តាមរយៈការ Live មុនពេលចូលបម្រើទ័ព Taehyung បានសន្យាជាមួយអ្នកគាំទ្រថាលោកនឹង បង្កើនទម្ងន់របស់ខ្លួនដល់ ៨៦ គីឡូក្រាម ហើយចាប់ពីពេលនោះមករាល់ការបង្ហាញរូបភាពថ្មីៗពីការវិវត្តរាងកាយរបស់គេគឺតែងតែក្លាយជាប្រធានបទក្ដៅ។

ជាក់ស្ដែងរូបថតថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងរហ័សនៅលើបណ្ដាញសង្គម ដោយជាប់ trend លេខ ១ នៅលើ X (Twitter) ទទួលបានការ like លើ IG ដល់ ១២ លាន និងបានជាប់ក្នុងចំណោមប្រធានបទពេញនិយមទាំង ១០ នៅលើ Weibo ដែលជាបណ្ដាញសង្គមដ៏ធំបំផុតរបស់ប្រទេសចិន។

នៅសល់តែជាង ១០០ ថ្ងៃទៀតប៉ុណ្ណោះ Taehyung នឹងដល់កំណត់ចាកចេញពីជួរកងទ័ព ខណៈអ្នកគាំទ្រទន្ទឹងការវិលត្រលប់របស់លោកកាន់តែច្រើនដូចគ្នា។ បច្ចុប្បន្ន តារាប្រុសវ័យ ២៩ ឆ្នាំរូបនេះកំពុងបម្រើការនៅក្នុងអង្គភាពបេសកកម្មពិសេសរបស់ប៉ូលីសយោធា ហើយត្រូវបានរំពឹងថានឹងបញ្ចប់កាតព្វកិច្ចយោធានៅខែមិថុនា ឆ្នាំ ២០២៥ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *